Breaking News

Apple អាចនឹងដាក់បង្ហាញវត្តមាន iPhone14 ក្នុង​ថ្ងៃទី7 ខែកញ្ញាខាងមុខនេះ

បណ្ដាអ្នកគាំទ្ររបស់ក្រុមហ៊ុន Apple មិនចាំបាច់រង់ចាំយូរទៀតនោះទេ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសអំពីព្រឹត្តិការណ៍មួយដែលមានឈ្មោះថា “Far Out” នៅខែក្រោយនេះ ។ ក្នុងនោះដែរវត្តមាន iPhone14 ត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍នេះផងដែរ ។

Apple នឹងរៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃពុធ ទី7 ខែកញ្ញា ឆ្នាំ2022 វេលាម៉ោង 10ព្រឹក ម៉ោងនៅសហរដ្ឋអាម៉េរិក នឹងត្រូវបានផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកតាមរយៈគេហទំព័ររបស់ Apple និង YouTube ។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញវត្តមាន iPhone14 Series ចំនួន 4ម៉ូឌែលនៅក្នុងព្រឹត្តិការណ៍នោះផងដែរ រួមមាន iPhone14 ដែលមានអេក្រង់ 6.1″ , iPhone14 Max ដែលមានអេក្រង់ 6.7″ , iPhone14 Pro មានអេក្រង់ 6.1″ និង iPhone14 Pro Max អេក្រង់ 6.7″ ដោយឡែកគេក៏រំពឹងទុកថា នឹងមិនមានការដាក់លក់ iPhone14 Mini នៅក្នុងព្រឹត្តិការណ៍នេះនោះទេ ។

បណ្ដាញសារព័ត៌មាន Bloomberg ធ្វើការរាយការណ៍ថា Apple បានប្រាប់ដល់បណ្ដាក្រុមហ៊ុនអ្នកផ្គត់ផ្គង់ឱ្យផលិត iPhone14 Series ចំនួន 90លានគ្រឿងនៅក្នុងឆ្នាំនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version