Breaking News

Apple បើករោងចក្រផលិតនាឡិកា Apple Watch និងកុំព្យូទ័រម៉ាក MacBook​​ នៅក្នុងប្រទេសវៀតណាមជាលើកដំបូង!!

Apple កំពុងពិភាក្សាដើម្បីផលិត Apple Watches និង MacBooks នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ដែលជា​ការឈ្នះមួយបន្ថែមទៀតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកសម្លឹងមើលការធ្វើពិពិធកម្មផលិតកម្មឲ្យឆ្ងាយពីប្រទេសចិន។

ក្រុមហ៊ុនផ្គត់ផ្គង់ Apple Luxshare Precision Industry និង Foxconn បានចាប់ផ្តើមសាកល្បងផលិតនាឡិកា Apple នៅភាគខាងជើងប្រទេសវៀតណាមក្នុងគោលបំណងផលិតឧបករណ៍នេះនៅខាងក្រៅប្រទេសចិនជាលើកដំបូង ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។

ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតរបស់ Apple នៅខាងក្រៅប្រទេសចិនរួចហើយ ដោយផលិតផលិតផលល្បីៗជាច្រើនសម្រាប់ក្រុមហ៊ុនអាមេរិក រួមទាំងថេប្លេត iPad និងកាសស្តាប់ត្រចៀក AirPods ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version