យ៉ាងហោចណាស់មានមនុស្ស១០នាក់បានស្លាប់ និង៣នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅខេត្តហ៊ូណានភាគកណ្តាលប្រទេសចិន ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាននិយាយកាលពីយប់ថ្ងៃពុធថា ខ្យល់ព្យុះបានបោកបក់មកលើខេត្តនេះ ចាប់តាំងពីដើមខែមិថុនា មក ស្ថានីយត្រួតពិនិត្យជំនន់ទឹកភ្លៀងមួយចំនួនបានរាយការណ៍ពីជំនន់ទឹកភ្លៀងក្នុងកម្រិតខ្ពស់បំផុតប្រវត្តិសាស្ត្រ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបាននិយាយថា មនុស្សប្រហែល 1.8 លាននាក់បានរងផលប៉ះពាល់នៅក្នុងខេត្តភាគច្រើនជាតំបន់ភ្នំ ដែលជាតំបន់ភ្នំ ដែលក្នុងនោះ 286.000 ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈដែលផ្ទះជាង 2,700 ត្រូវបានខូចខាត ឬដួលរលំទាំងស្រុង ហើយអាជ្ញាធរបានបញ្ជូនតង់-គ្រែ (ដែលអាចបត់បាន) អាហារ និងសំលៀកបំពាក់ទៅកាន់តំបន់រងគ្រោះ ។ ប្រទេសចិនតែងតែជួបប្រទះនូវទឹកជំនន់ក្នុងអំឡុងពេលរដូវក្តៅ...