កម្ពុជាច្រានចោលការព្រួយបារម្ភដដែលៗរបស់សហរដ្ឋអាម៉េរិកចំពោះបញ្ហាមូលដ្ឋានទ័ពចិននៅកម្ពុជា ។
កម្ពុជាបានច្រានចោលការព្រួយបារម្ភជាថ្មីម្តងទៀតរបស់សហរដ្ឋអាម៉េរិក ចំពោះការព្រួយបារម្ភថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដោយសម្ងាត់ បន្ទាប់ពីរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថាភាគីទាំងពីរគ្រោងនឹងចាប់ផ្តើមគម្រោងមូលដ្ឋានយោធាក្នុងសប្តាហ៍នេះ។ យោងតាមកាសែត Washington Post បានឱ្យដឹងថា មន្ត្រីលោកខាងលិចមានការព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងលាក់បាំងនូវគម្រោងការបង្កើតឲ្យមានវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម នៅឯឈូងសមុទ្រថៃ នេះបើយោងតាមកាសែត Washington Post ។ តាមរបាយការណ៍ក្នុងឆ្នាំ 2019 ថាទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកតិកាសញ្ញាសម្ងាត់មួយដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនប្រើប្រាស់ទាំងស្រុងនូវផ្នែកនៃមូលដ្ឋាន ដែលជាការចោទប្រកាន់របស់ភាគីអាម៉េរិកហើយបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកកាន់តែតានតឹង ។ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលរបស់កម្ពុជា លោក ផៃ ស៊ីផាន...