Blog

សៀវភៅ ៥ក្បាលដែលយុវជនគួរអាន និងស្តាប់ដោយយកចិត្តទុកដាក់

សៀវភៅ ៥ក្បាលដែលយុវជនគួរអាន និងស្តាប់ដោយយកចិត្តទុកដាក់ ។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ការគិតពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពរបស់យើង​ ហេីយសកម្មភាព​ និងស្មារតីជាកត្តាកំណត់ជោគវាសនាអនាគតរបស់យើង​ ។ យើងមិនអាចក្លាយជាមនុស្សដែលសង្គ​មឱ្យតម្លៃបាន​ ដោយគ្រាន់តែធ្វេីសកម្មភាពសាមញ្ញៗនោះទេ​ ។ សម្រួចការគិត​ ពិនិត្យ​សកម្មភាព​ ហេីយតាមដានលទ្ធផល​ ។ សៀវភៅល្អៗទាំងប្រាំក្បាលនេះ​ គឺជាគ្រូ​ ជាអ្នកលេីកទឹកចិត្តដ៏ល្អសម្រាប់អ្នក​ ។

២១មេរៀនសម្រាប់សតវត្សរ៍ទី២១៖

សៀវភៅ “២១មេរៀនសម្រាប់សតវត្សរ៍ទី២១” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ២០១៨ គឺជាលទ្ធផលពីការអង្កេតអំពីចំណុចសំខាន់ៗមួយចំនួននៃបញ្ហាប្រឈមដែលសមហេតុផលបំផុតរបស់អារ្យធម៌សង្គម ។ មនុស្សជាតិកំពុងធ្វើដំណើរកាន់តែជឿនលឿនទៅៗ ឆ្ពោះទៅរកពិភពនៃបច្ចេកវិទ្យា និងប្រព័ន្ធបណ្ដាញសង្គមទំនើបៗ ។ សៀវភៅមួយក្បាលនេះនឹងសិក្សាពីវិធីសាស្ត្រដែលល្អបំផុតសម្រាប់ការដឹកនាំជីវិតនៅក្នុងសតវត្សរ៍នៃការផ្លាស់ប្តូរដ៏ឥតឈប់ឈរដោយលើកយកឧទាហរណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនពីការងារនាពេលបច្ចុប្បន្ននេះទៅ ។

 

 

 

 

 

ឥទ្ធិពលនៃការគិតវិជ្ជមាន៖

សៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន” គឺជាតម្រាប្រចាំកាយសម្រាប់ត្រួសត្រាយនូវរាល់ឧបសគ្គនានា និងឈានទៅសម្រេចបាននូវសេចក្តី​សុខសុភមង្គលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ អ្នកចាំបាច់ត្រូវការអានសៀវភៅមួយក្បាលនេះដើម្បីសម្រេចបាននូវសេចក្តីសុខ និងយកឈ្នះរាល់ឧបសគ្គលំបាកៗនានា ។ អត្តចរិតបានជះឥទ្ធិពលដល់ជំនឿ និងការរស់នៅប្រចាំថ្ងៃ ហើយសៀវភៅមួយក្បាលនេះនឹងជួយបំភ្លឺផ្លូវដល់អ្នកដើម្បីផ្លាស់ប្តូរវិថីជីវិត ។ ប្រសិនបើអ្នកផ្តោតលើការគិតវិជ្ជមាន អ្នកនឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន ។

 

 

 

 

 

ទម្លាប់ទាំង៧របស់មនុស្សជោគជ័យ៖

សៀវភៅ “ទម្លាប់ទាំង៧របស់មនុស្សជោគជ័យ” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ១៩៨០ គឺជាសៀវភៅក្បួនច្បាប់ដ៏មានឥទ្ធិពលបំផុតដើម្បីអភិវឌ្ឍទម្លាប់ឆ្ពោះទៅរកភាពជោគជ័យ ។ នៅពេលដែលអ្នកយកគោលការណ៍ទាំងនេះមកអនុវត្តឲ្យបានខ្ជាប់ខ្ជួន នោះអ្នកនឹងទទួលបានជោគជ័យដ៏មហិមាក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជានៅក្នុងអាជីពការងារ ។ គឺមានមនុស្សរាប់លាននាក់ដែលបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលការណ៍ ដែលអាចផ្លាស់ប្តូរទម្លាប់របស់គេ និងធ្វើឲ្យជីវិតរបស់ពួកគេមានការផ្លាស់ប្តូរឆ្នោះទៅរកភាពជោគជ័យបានយ៉ាងពិតប្រាកដមែន ។

 

 

 

 

 

ហេតុអ្វីមនុស្សប្រុសស្រឡាញ់នារីខ្លាំង៖

សៀវភៅ “ហេតុអ្វីមនុស្សប្រុសស្រឡាញ់នារីខ្លាំង” ដែលនិពន្ធឡើងក្នុងឆ្នាំ២០០០ នឹងបកស្រាយពីអាថ៌កំបាំងនៃទំនាក់ទំនងស្នេហាប្រុសស្រី ព្រមទាំងប្រាប់អ្នកឲ្យដឹងពីការពិតអំពីវិធីរក្សាមនុស្សប្រុសដែលអ្នកស្រឡាញ់ ។ សៀវភៅនេះនឹងបង្ហាញពីមូលហេតុដែលអ្នកចាំបាច់ត្រូវមានភាពឯករាជ្យនៅក្នុងទំនាក់ទំនងស្នេហា ហើយហេតុអ្វីការធ្វើបែបនេះអាចផ្តល់ផលប្រយោជន៍ដល់ដៃគូទាំងសងខាង និងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ។

 

 

 

 

 

អ្នកណាខ្លះនឹងយប់នៅពេលដែលអ្នកស្លាប់៖

សៀវភៅ “អ្នកណានឹងយំ នៅពេលអ្នកស្លាប់” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ១៩៩៩ បានសរសេរអំពីប្រាជ្ញាជីវិតដែលនឹងជួយអ្នកឲ្យមានភាពបរិបូរនៅក្នុងជីវិត និងមានចិត្តសប្បុរស ។ វាផ្តល់នូវដំបូន្មាន និងយុទ្ធសាស្ត្រសម្រាប់ធ្វើឲ្យអ្នកក្លាយជាមនុស្សល្អបំផុតនៃភាពជាអ្នក ។ នេះមានន័យថា នៅពេលអ្នកស្លាប់ មនុស្សជាទីស្រឡាញ់របស់អ្នកនឹងយំមិនត្រឹមតែដោយសារតែពួកគេនឹកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពួកគេដឹងគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានផ្ដល់ឲ្យពួកគេកាលដែលអ្នកនៅមានជីវិត ។

Please follow and like us:

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>