Blog

ហេតុអ្វីបានជាមាស និងប្រាក់ទុកក្នុងឃ្លាំងជាតិ មិនមែនជាទ្រព្យសម្បត្តិជាតិដ៏ពិតប្រាកដ?

តាំងពីយូរណាស់មកហើយ ប្រជាជាតិជឿថា សេដ្ឋកិច្ចនៃប្រទេសមួយរីកចម្រើន គឺអាស្រ័យទាំងស្រុងទៅលើ តើប្រទេសនោះមានមាស និងប្រាក់ តម្កល់ទុកប៉ុន្មាន ។ យុទ្ធិសាស្ត្របែបនេះ គេឲ្យឈ្មោះថា “វិធានការការពារផលិតផលក្នុងស្រុក” ហើយវាបានជះឥទ្ធិពល ទៅលើការគិតផ្នែកសេដ្ឋកិច្ចតាំងពី ស.វទី ១៨មកម្លេះ ។

លើសពីនោះទៀត រដ្ឋាភិបាលបានរឹតបន្ធឹងការនាំផលិតផលចូលតាម រយៈការតម្តើងថ្លៃពន្ធនាំចូល ដើម្បីការពារកុំឲ្យថវិកាជាតិហូរចេញ ពីប្រទេសរបស់គេ ស្របពេលនោះដែរគេក៏ជំរុញឲ្យមានការនាំចេញ តាមរយៈជំនួយឥតសំណង ដូច្នេះ គេអាចធ្វើឲ្យប្រទេសដែលទទួល បានជំនួយនោះប្រើប្រាស់ទំនិញរបស់គេ ហើយគេអាចបង្កើតលំហូរសាច់ប្រាក់ចូលក្នុងប្រទេសគេ ។ វិធីសាស្ត្របែបនេះ គេឲ្យឈ្មោះថា “គាំពារនិយម” ។

ទោះបីជាយ៉ាងណា ការគិតបែបនេះ បានបរាជ័យលើការសន្យាពីរ៖

ទីមួយ៖ គេប៉ាន់ស្មានថា មាស និងប្រាក់ គឺជាការចង្អុលបង្ហាញពីទ្រព្យ សម្បត្តិរបស់ប្រទេសមួយ ផ្ទុយទៅវិញវាយនភណ្ឌដ៏មានតម្លៃបំផុត គឺវត្ថុធាតុដើមដែលអាចធ្វើការជួញដូរបាន ដូចជា៖ គ្រាប់ធញ្ញជាតិ និង ត្រីសាច់ ។

ទីពីរ៖ ពួកគេយល់ឃើញថា ប្រទេសជាតិមួយដែលខ្លាំងក្លា និងមាន វិបុលភាព គឺអាស្រ័យលើការជិះជាន់កេងប្រវ័ញ្ចទ្រព្យសម្បត្តិប្រ ទេសមួយផ្សេងទៀត ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជាតិមួយរីកចម្រើន រុងរឿង គឺអាស្រ័យដោយការធ្វើពាណិជ្ជកម្មជាមួយគ្នា ទោះបី ប្រទេសជិតខាងរបស់គេ រីកចម្រើន និងមានវិបុលភាពដូចគ្នាក៏ ដោយ ។

អ្វីដែលរឹតតែមានសារៈសំខាន់ជាង មាស និងប្រាក់ នោះគឺ “កម្លាំងពលកម្ម” ដោយសារតែកម្លាំងអាចផលិតសម្ភារ និងសេវាកម្ម ដែលអាចយកទៅធ្វើជំនួញបាន ។ ហេតុដូច្នេះហើយ បានជាបរិមាណនៃកម្លាំងពលរដ្ឋដែលផលិតវត្ថុអ្វីមួយ គឺវាជះឥទ្ធិពលដល់តម្លៃដ៏ពិតប្រាកដ ។

Please follow and like us:

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>