October 2020

សៀវភៅ ៥ក្បាលដែលយុវជនគួរអាន និងស្តាប់ដោយយកចិត្តទុកដាក់

សៀវភៅ ៥ក្បាលដែលយុវជនគួរអាន និងស្តាប់ដោយយកចិត្តទុកដាក់ ។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ការគិតពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពរបស់យើង​ ហេីយសកម្មភាព​ និងស្មារតីជាកត្តាកំណត់ជោគវាសនាអនាគតរបស់យើង​ ។ យើងមិនអាចក្លាយជាមនុស្សដែលសង្គ​មឱ្យតម្លៃបាន​ ដោយគ្រាន់តែធ្វេីសកម្មភាពសាមញ្ញៗនោះទេ​ ។ សម្រួចការគិត​ ពិនិត្យ​សកម្មភាព​ ហេីយតាមដានលទ្ធផល​ ។ សៀវភៅល្អៗទាំងប្រាំក្បាលនេះ​ គឺជាគ្រូ​ ជាអ្នកលេីកទឹកចិត្តដ៏ល្អសម្រាប់អ្នក​ ។ ២១មេរៀនសម្រាប់សតវត្សរ៍ទី២១៖ សៀវភៅ “២១មេរៀនសម្រាប់សតវត្សរ៍ទី២១” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ២០១៨ គឺជាលទ្ធផលពីការអង្កេតអំពីចំណុចសំខាន់ៗមួយចំនួននៃបញ្ហាប្រឈមដែលសមហេតុផលបំផុតរបស់អារ្យធម៌សង្គម ។ មនុស្សជាតិកំពុងធ្វើដំណើរកាន់តែជឿនលឿនទៅៗ ឆ្ពោះទៅរកពិភពនៃបច្ចេកវិទ្យា និងប្រព័ន្ធបណ្ដាញសង្គមទំនើបៗ ។ សៀវភៅមួយក្បាលនេះនឹងសិក្សាពីវិធីសាស្ត្រដែលល្អបំផុតសម្រាប់ការដឹកនាំជីវិតនៅក្នុងសតវត្សរ៍នៃការផ្លាស់ប្តូរដ៏ឥតឈប់ឈរដោយលើកយកឧទាហរណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនពីការងារនាពេលបច្ចុប្បន្ននេះទៅ ។           ឥទ្ធិពលនៃការគិតវិជ្ជមាន៖ សៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន” គឺជាតម្រាប្រចាំកាយសម្រាប់ត្រួសត្រាយនូវរាល់ឧបសគ្គនានា និងឈានទៅសម្រេចបាននូវសេចក្តី​សុខសុភមង្គលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ អ្នកចាំបាច់ត្រូវការអានសៀវភៅមួយក្បាលនេះដើម្បីសម្រេចបាននូវសេចក្តីសុខ និងយកឈ្នះរាល់ឧបសគ្គលំបាកៗនានា ។ អត្តចរិតបានជះឥទ្ធិពលដល់ជំនឿ និងការរស់នៅប្រចាំថ្ងៃ ហើយសៀវភៅមួយក្បាលនេះនឹងជួយបំភ្លឺផ្លូវដល់អ្នកដើម្បីផ្លាស់ប្តូរវិថីជីវិត ។ ប្រសិនបើអ្នកផ្តោតលើការគិតវិជ្ជមាន អ្នកនឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន ។           ទម្លាប់ទាំង៧របស់មនុស្សជោគជ័យ៖ សៀវភៅ “ទម្លាប់ទាំង៧របស់មនុស្សជោគជ័យ” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ១៩៨០ គឺជាសៀវភៅក្បួនច្បាប់ដ៏មានឥទ្ធិពលបំផុតដើម្បីអភិវឌ្ឍទម្លាប់ឆ្ពោះទៅរកភាពជោគជ័យ ។ នៅពេលដែលអ្នកយកគោលការណ៍ទាំងនេះមកអនុវត្តឲ្យបានខ្ជាប់ខ្ជួន នោះអ្នកនឹងទទួលបានជោគជ័យដ៏មហិមាក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជានៅក្នុងអាជីពការងារ ។ គឺមានមនុស្សរាប់លាននាក់ដែលបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលការណ៍ ដែលអាចផ្លាស់ប្តូរទម្លាប់របស់គេ និងធ្វើឲ្យជីវិតរបស់ពួកគេមានការផ្លាស់ប្តូរឆ្នោះទៅរកភាពជោគជ័យបានយ៉ាងពិតប្រាកដមែន ។           ហេតុអ្វីមនុស្សប្រុសស្រឡាញ់នារីខ្លាំង៖ សៀវភៅ “ហេតុអ្វីមនុស្សប្រុសស្រឡាញ់នារីខ្លាំង” ដែលនិពន្ធឡើងក្នុងឆ្នាំ២០០០ នឹងបកស្រាយពីអាថ៌កំបាំងនៃទំនាក់ទំនងស្នេហាប្រុសស្រី ព្រមទាំងប្រាប់អ្នកឲ្យដឹងពីការពិតអំពីវិធីរក្សាមនុស្សប្រុសដែលអ្នកស្រឡាញ់ ។ សៀវភៅនេះនឹងបង្ហាញពីមូលហេតុដែលអ្នកចាំបាច់ត្រូវមានភាពឯករាជ្យនៅក្នុងទំនាក់ទំនងស្នេហា ហើយហេតុអ្វីការធ្វើបែបនេះអាចផ្តល់ផលប្រយោជន៍ដល់ដៃគូទាំងសងខាង និងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ។           អ្នកណាខ្លះនឹងយប់នៅពេលដែលអ្នកស្លាប់៖ សៀវភៅ “អ្នកណានឹងយំ នៅពេលអ្នកស្លាប់” ដែលនិពន្ធឡើងនៅក្នុងឆ្នាំ១៩៩៩ បានសរសេរអំពីប្រាជ្ញាជីវិតដែលនឹងជួយអ្នកឲ្យមានភាពបរិបូរនៅក្នុងជីវិត និងមានចិត្តសប្បុរស...

Continue Reading →

មកស្គាល់មុខទាហានកសិករវៀតណាមម្នាក់ដែលបាញ់ទម្លាក់យន្តហោះចម្បាំងអាម៉េរិក ៧គ្រឿងឲ្យធ្លាក់ចុះ

កសិករទាហានបើកយន្តហោះម្នាក់នេះគឺមានឈ្មោះថា Nguyen Van Bay ។ គាត់បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៩ ក្នុងអាយុ ៨៣ឆ្នាំ ។ គាត់គឺជាវីរៈបុរសម្នាក់នៅក្នុងសង្គ្រាមជើងអាកាសរបស់វៀតណាមប្រឆាំងនឹងសហរដ្ឋអាម៉េរិកដែលមានបច្ចេកវិទ្យាហោះហើរខ្ពស់ ទំនើបៗ ខណៈពេលដែលគាត់បើកយន្ដហោះត្រឹមតែប្រភេទ Mig-17 ដែលមានលក្ខណៈចាស់ ហើយយឺត ប៉ុន្តែគាត់នៅតែអាចបាញ់ទម្លាក់យន្តហោះចម្បាំងអាម៉េរិក៧គ្រឿងឲ្យធ្លាក់ចុះបាន ។ រឿងរ៉ាវជីវិតដ៏គួរឲ្យចាប់អារម្មណ៍ និងបុគ្គលិកលក្ខណៈរម្យទុំរបស់គាត់បានទទួលការកោតសរសើរពីជនរួមជាតិ ក៏ដូចជាពីសំណាក់ជនជាតិអាម៉េរិកដែលជាសត្រូវរបស់ខ្លួនផងដែរ! គាត់បានក្លាយជាឪពុកចិញ្ចឹមកូនស្រីរបស់ទាហានបើកយន្តហោះអាម៉េរិកកាំងម្នាក់ដែលគាត់បានបាញ់ទម្លាក់ ហើយជីវប្រវត្តិរបស់គាត់ត្រូវបានសរសេរនៅក្នុងសៀវភៅដែលបោះពុម្ពផ្សាយដោយអតីតអ្នកបើកយន្តហោះម្នាក់ឈ្មោះ Ralph Wetterhahn ដែលដាក់ចំណងជើងថា“ Nguyen Van Bay និងអ្នកបើកយន្តហោះ ACE ផ្សេងទៀតរបស់ប្រទេសវៀតណាមខាងជើង” ។ គាត់បានចូលនិវត្តន៍លឿនបន្តិចក្នុងនាមជាវរសេនីយ៍ឯកនៃកងទ័ពអាកាសប្រជាជនវៀតណាមដើម្បីចំណាយជីវិតដែលនៅសេសសល់របស់គាត់ក្នុងការធ្វើស្រែចម្ការ ដូច្នេះហើយទើបគេហៅគាត់ថាជា “កសិករទាហានបើកយន្តហោះ”!

Continue Reading →

ហេតុអ្វីបានជាមាស និងប្រាក់ទុកក្នុងឃ្លាំងជាតិ មិនមែនជាទ្រព្យសម្បត្តិជាតិដ៏ពិតប្រាកដ?

តាំងពីយូរណាស់មកហើយ ប្រជាជាតិជឿថា សេដ្ឋកិច្ចនៃប្រទេសមួយរីកចម្រើន គឺអាស្រ័យទាំងស្រុងទៅលើ តើប្រទេសនោះមានមាស និងប្រាក់ តម្កល់ទុកប៉ុន្មាន ។ យុទ្ធិសាស្ត្របែបនេះ គេឲ្យឈ្មោះថា “វិធានការការពារផលិតផលក្នុងស្រុក” ហើយវាបានជះឥទ្ធិពល ទៅលើការគិតផ្នែកសេដ្ឋកិច្ចតាំងពី ស.វទី ១៨មកម្លេះ ។ លើសពីនោះទៀត រដ្ឋាភិបាលបានរឹតបន្ធឹងការនាំផលិតផលចូលតាម រយៈការតម្តើងថ្លៃពន្ធនាំចូល ដើម្បីការពារកុំឲ្យថវិកាជាតិហូរចេញ ពីប្រទេសរបស់គេ ស្របពេលនោះដែរគេក៏ជំរុញឲ្យមានការនាំចេញ តាមរយៈជំនួយឥតសំណង ដូច្នេះ គេអាចធ្វើឲ្យប្រទេសដែលទទួល បានជំនួយនោះប្រើប្រាស់ទំនិញរបស់គេ ហើយគេអាចបង្កើតលំហូរសាច់ប្រាក់ចូលក្នុងប្រទេសគេ ។ វិធីសាស្ត្របែបនេះ គេឲ្យឈ្មោះថា “គាំពារនិយម” ។ ទោះបីជាយ៉ាងណា ការគិតបែបនេះ បានបរាជ័យលើការសន្យាពីរ៖ ទីមួយ៖ គេប៉ាន់ស្មានថា មាស និងប្រាក់ គឺជាការចង្អុលបង្ហាញពីទ្រព្យ សម្បត្តិរបស់ប្រទេសមួយ ផ្ទុយទៅវិញវាយនភណ្ឌដ៏មានតម្លៃបំផុត គឺវត្ថុធាតុដើមដែលអាចធ្វើការជួញដូរបាន ដូចជា៖ គ្រាប់ធញ្ញជាតិ និង ត្រីសាច់ ។ ទីពីរ៖ ពួកគេយល់ឃើញថា ប្រទេសជាតិមួយដែលខ្លាំងក្លា និងមាន វិបុលភាព គឺអាស្រ័យលើការជិះជាន់កេងប្រវ័ញ្ចទ្រព្យសម្បត្តិប្រ ទេសមួយផ្សេងទៀត ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជាតិមួយរីកចម្រើន រុងរឿង គឺអាស្រ័យដោយការធ្វើពាណិជ្ជកម្មជាមួយគ្នា ទោះបី ប្រទេសជិតខាងរបស់គេ រីកចម្រើន និងមានវិបុលភាពដូចគ្នាក៏ ដោយ ។ អ្វីដែលរឹតតែមានសារៈសំខាន់ជាង មាស និងប្រាក់ នោះគឺ “កម្លាំងពលកម្ម” ដោយសារតែកម្លាំងអាចផលិតសម្ភារ និងសេវាកម្ម ដែលអាចយកទៅធ្វើជំនួញបាន ។ ហេតុដូច្នេះហើយ បានជាបរិមាណនៃកម្លាំងពលរដ្ឋដែលផលិតវត្ថុអ្វីមួយ គឺវាជះឥទ្ធិពលដល់តម្លៃដ៏ពិតប្រាកដ ។

Continue Reading →

តើពិភពលោកយើងឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មប៉ុន្មានលើករួចមកហើយ?

អ្វីជាបដិវត្តន៍ឧស្សហកម្ម ៤.០? ពិភពលោករបស់យើង បានឆ្លងកាត់បដិវត្តន៍ឧស្សាហ កម្មបីដំណាក់កាលរួចមកហើយ បច្ចុប្បន្នយើងកំពុងរស់នៅក្នុង​ដំណាក់កាលទី ៤ ប្រហែលជា ១០,០០០ឆ្នាំមុន មានការប្រែប្រួលដ៏ធំមួយបានកើតឡើង ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គឺមនុស្សចាប់ផ្ដើមធ្វើការដាំដុះ ហើយសកម្មភាពនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីការស្វែងរកចំណី និងការបរបាញ់សត្វ ដែលពួកគេធ្លាប់បាន​ធ្វើកន្លងមក ។ ជាការពិតណាស់ វាបានបង្កើតឲ្យមានបដិវត្តន៍ដ៏ធំមួយក្នុងសម័យកាលនោះ គឺបដិវត្តន៍វិស័យ កសិកម្ម ។ នេះជាបដិវត្តន៍មួយ ក្នុងចំណោមបដិវត្តន៍ដែលកើតឡើងជាបន្តបន្ទាប់ ក្នុងការរួមចំណែកនាំឲ្យមាន ការផ្លាស់ប្ដូររបៀបរស់នៅ​របស់មនុស្សទូទាំងពិភពលោក ។ ឆ្លងកាត់រយៈពេលនៃប្រវត្តិសាស្ត្រកន្លងមក មនុស្សយើងបានជួបប្រទះបដិវត្តន៍ឧស្សាហកម្ម​ចំនួនបីដំណាក់កាលរួចមកហើយ ដែលដំណាក់កាលដំបូងត្រូវបានគេស្គាល់ថា ជាសម័យកាលដែលយើងចាប់ផ្ដើមប្រើបា្រស់​ថាមពលគ្រឿងយន្តសម្រាប់ជំនួសកម្លាំងមនុស្ស ។ វាបានកើតឡើងនៅចន្លោះឆ្នាំ ១៧៦០ និង ឆ្នាំ ១៨៤០ ដែលជំរុញឲ្យ​មានការអភិវឌ្ឍជាពិសេសទៅលើថាមពលចំហាយទឹក និងការសាងសង់ផ្លូវរថភ្លើង ។ ចំណែកឯបដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ២ ត្រូវបានលេចចេញជារូបរាងឡើងជាមួយការកកើតនៃផលិតកម្មទ្រង់ទ្រាយធំ​នៅចុងស.វទី ១៩ ហើយបន្តចូលដល់ពាក់កណ្ដាលដើមស.វទី ២០ ។ នៅក្នុងដំណាក់កាលនេះ បានបង្កើតឲ្យមាន​ការតម្លើងគ្រឿងម៉ាស៊ីនអេឡិចត្រូនិច និងថាមពលអគ្គិសនី ។ នៅចុងក្រោយនេះ គឺជាបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៣ ដែលជារឿយៗត្រូវបានគេស្គាល់ថា “ជាបដិវត្តន៍សម័យកុំព្យូទ័រ ឬ​បដិវត្តន៍សម័យឌីជីថល” ។ ការចាប់ផ្ដើមរបស់សម័យកាលនេះ គឺជាការចូលមកដល់នៃបច្ចេកវិទ្យាអេឡិចត្រូនិច មានកុំព្យូទ័រក៏​ដូចជា ឧបករណ៍ភ្ជាប់ចរន្ត (Semicon ductors) និងប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានបង្កើតឡើងនៅចុងពាក់កណ្ដាលស.វទី ២០ ។ ប៉ុន្តែនោះមិនមែន ជាបដិវត្តន៍ឧស្សហកម្មចុងក្រោយនោះទេ ។ ជាការពិតណាស់ នាពេលបច្ចុប្បនេះ យើងកំពុងតែរស់នៅក្នុង​បដិវត្តន៍ឧស្សហក​ម្មដំណាក់កាលទី​ ៤ ដែលចា​ប់ផ្ដើមឡើងនៅដើមស.វទី ២១ ។ នៅក្នុងបដិវត្តន៍នេះបាននាំមកនូវបច្ចេកវិទ្យា​ទំនើបៗដូចជា ទូរស័ព្ទចល័តប្រើប្រព័ន្ធអ៊ីនធឺ-ណេត ដែលមានតម្លៃសមរម្យ និងផ្ទុកទៅដោយឧបករណ៍ភ្ជាប់បណ្ដាញ​ទំហំតូចជាងមុន ដែលមានភាពងាយស្រួលក្នុងការទទួលយកការអភិវឌ្ឍបច្ចេក-វិទ្យាថ្មីៗបន្ថែមទៀត ។ លើសពីនេះទៅទៀត វាក៏បាន​បង្ហាញអំពីកំណកំណើតភាពឆ្លាតវៃរបស់ម៉ាស៊ីន (Machine Learning) និងប្រព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត (Artificial Intelligence) ទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ បដិវត្តន៍ឧស្សហកម្មថ្មីនេះមិនបានសំដៅ ចំពោះការវិវត្តរបស់ឧបករណ៍អេឡិចត្រូ និចវៃឆ្លាត​ (Smart Machines) តែមួយមុខនោះទេ...

Continue Reading →