នៅឆ្នាំ ១៩៦៦ ម៉ៅសេទុងបានជួបនឹងបញ្ហាមួយ មេដឹកនាំចិនដែលបានដឹកនាំកងទ័ពដែលកើតចេញពីអ្នកស្រែចម្ការដែលបានទទួលជ័យជំនះនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន និងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩ ពេលនោះគាត់មានវ័យជរាណាស់ទៅហើយ ។ អ្វីដែលអាក្រក់នោះគឺថា គោលនយោបាយកែប្រែប្រទេស របស់គាត់បានបំផ្លិចបំផ្លាញប្រទេសចិន និង បង្កឲ្យមានទុរ្ភិក្សដ៏សាហាវបំផុតដែលត្រូវបានពិភពលោកចងចាំនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ នៅដើមទស្សវត្សឆ្នាំ ១៩៦០ ឥទ្ធិពល និងការបង្ហាញវត្តមានជាសាធារណៈរបស់លោកម៉ៅ គឺមិនសូវមាននោះទេ ហើយ ក៏មានលេចលឺនូវពាក្យចចាមអារាមមកថា គាត់គឺកំពុងឈឺធ្ងន់ និងអ្នកខ្លះទៀតថែមទាំងនិយាយថា គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ គាត់ចាំបាច់ត្រូវរកវិធីដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាតំណាងឲ្យបក្សកុម្មុយនីស្តចិន និង បង្កើតបដិវត្តថ្មីដើម្បីដឹកនាំប្រទេសចិន ។ វាបានចាប់ផ្តើមពីទន្លេមួយ៖ គោលនយោបាយមហាលោតផ្លោះ គឺជាគ្រោះមហន្តរាយមួយរបស់ប្រទេសចិន ។ វាជាផែនការរបស់លោកម៉ៅនៅឆ្នាំ ១៩៥៨ ដើម្បីធ្វើឧស្សាហូបនីយកម្មប្រទេសចិនរីកចម្រើនបានឆាប់រហ័សដោយពឹងផ្អែកទៅលើកម្លាំងពលកម្មដ៏សកម្មរបស់ប្រជាជនទូទាំងប្រទេស ។ យោងតាមឯកសារ៖ គាត់សន្យាថានឹងកែប្រែសាធារណរដ្ឋប្រជាមានិតចិនឲ្យក្លាយទៅជាឋានសួគ៌ដ៏អស្ចារ្យភ្លាមៗតាមរយៈកម្លាំងពលកម្មរបស់ប្រជាជនទាំងមូល ។ ពេលនោះគឺមានការបង្ខំប្រជាជននៅទីជនបទឲ្យធ្វើស្រែចំការដែលមានរដ្ឋជាអ្នកគ្រប់គ្រង និងប្រជាជនរាប់លាននាក់ទៀតទៅធ្វើការនៅក្នុង ឡផលិតដែកថែបឆៅ ដោយដៃផ្ទាល់ ។ ទោះបីជាលោកម៉ៅបានប្រាប់ទៅពិភពលោកថា ផែនការរបស់គាត់កំពុងទទួលជោគជ័យក៏ដោយ ។ ស្ទើតែគ្រប់ទីកន្លែងមានការរាយការណ៍មកថា “រោងចក្រផលិតកម្ម មានការខូចខាតអស់ហើយ” ។ អ្វីដែលជាការពិតនោះ គឺវាពិតជាមានការខកចិត្តជាខ្លាំង ។ ពួកគេបង្ហូរទឹកពន្លិចដីស្រែ ធ្វើឲ្យដីអស់ជីវជាតិ ដែលជាហេតុមិនបានធ្វើឲ្យផលិតកម្មកសិកម្មមានការកើនឡើងបែជាធ្លាក់ចុះទៅវិញ ។ ប្រជាជនចិនត្រូវបានបង្ខំឲ្យធ្វើការទាំងនឿយហត់នៅលើដីស្រែដែលពួកគេធ្លាប់ធ្វើជាម្ចាស់កម្មសិទ្ធិ ហើយពួកគេបានចាប់ផ្តើមបាត់បង់សីលធម៌ ។ បើទោះបីជាមានរបាយការណ៍អំពីការរីករាលដាលនៃភាពអត់ឃ្លាន និងមានប្រជាជនរាប់លាននាក់បានអត់អាហាររហូតដល់ស្លាប់ក៏ដោយ ក៏លោកម៉ៅនៅតែរក្សាការកំណត់កូតាផលិតកម្មឲ្យនៅខ្ពស់ដដែល ។ ឯកសារ: អ្នកសង្កេតការណ៍ម្នាក់បានសរសេរថា៖ ប្រជាជនកាន់តតែរងទុក្ខវេទនា ពួកគេត្រូវបានបង្ខំឲ្យធ្វើការគ្មានឈប់ឈរ ។ ស្ថានការណ៍នៅតាមទីជនបទស្ទើរតែគ្រប់គ្រងលែងបានទៅហើយ ។ នយោបាយមហាលោតផ្លោះរបស់ម៉ៅបានបញ្ចប់នៅឆ្នាំ ១៩៦២ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចន្លោះប្រមាណ ២៣ ទៅ ៥៥ លាននាក់ពីការស្រេកឃ្លាន ។ នៅសហភាពសូវៀតភាពឯណោះវិញ ក៏មានចលាចលនយោបាយមួយកំពុងកើតឡើងដែរ ។ មេដឹកនាំសូវៀតលោកយ៉ូសែប ស្តាលីន (Joseph Stalin) ជាអ្នកដែលលោកម៉ៅយកគំរូតាមបានទទួលមរណៈភាព ។ ហើយលោកម៉ៅបានមើលឃើញថាជា នីគីតា គ្រូសឆេវ (Nikita Krushchev) ដែលជាអ្នកស្នងតំណែងបន្តពីលោកស្តាលីនបានអនុវត្តគោលនយោបាយដែលត្រូវបានគេហៅថា "ស្តាលីននីយកម្ម" ។ ជាពេលដែលលោកគ្រូសឆេវបានដាក់ចេញគោលនយោបាយដើម្បីប្រឆាំងគោលនយោបាយរបស់ស្តាលីន និងរុះរើរចនាសម្ព័ន្ធរបស់គាត់ផងដែរ...
បដិវត្តវប្បធម៌ ម៉ៅ សេទុង
