June 2020

សារពីនាយករដ្ឋមន្ត្រី លី ស្តីអំពីការប្រកួតប្រជែងសេដ្ឋកិច្ចរវាងអាម៉េរិក និងចិន

ទាំងសហរដ្ឋអាម៉េរិក និងចិន សុទ្ធតែត្រូវប្រឈមមុខនឹងជម្រើសធំៗដូចគ្នា ។ សហរដ្ឋអាម៉េរិក ត្រូវធ្វើសេចក្តីសម្រេចថាតើគួរតែមានទស្សនៈទៅលើការរីកចំរើនរបស់ប្រទេសចិនថាជាកត្តាគំរាមកំហែងយូរអង្វែង និងព្យាយាមទាញចិនទម្លាក់តាមវិធីគ្រប់បែបយ៉ាង ឬព្រមទទួលស្គាល់ចិននូវអំណាចដែលខ្លួនខំសាងបានមកតាមសិទ្ធិរបស់ខ្លួន ។ ប្រសិនបើអាម៉េរិកជ្រើសរើសយកជំរើសទីពីរនេះ ខ្លួនត្រូវតែរៀបចំយន្តការមួយទៅកាន់ប្រទេសចិនដែលជួយលើកកំពស់កិច្ចសហប្រត្តិបត្តិការ និងប្រកួតប្រជែងដោយស្មើមុខ ព្រមទាំងមិនអនុញ្ញាតឲ្យចេតនាអាក្រក់ណាមកបំពុលទំនាក់ទំនងរបស់ពួកគេទាំងពីរបានឡើយ ។ អ្វីដែលល្អសាកសមបំផុតនោះគឺ ការប្រកួតប្រជែងនេះនឹងត្រូវធ្វើដោយមានកិច្ចព្រមព្រៀងតាមច្បាប់ដែលតាក់តែងដោយពហុភាគី និងកម្រងច្បាប់មួយចំនួនដែលមានអំណាចគ្រប់គ្រងលើ អង្គការសហប្រជាជាតិ (UN) និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ សហរដ្ឋអាម៉េរិក អាចនឹងមើលឃើញស្ថានការណ៍នេះគឺជាការកែប្រែដ៏គួរឲ្យឈឺចាប់ ជាពិសេសជាមួយនឹងការព្រមព្រៀងក្នុងទីក្រុងវ៉ាស៊ីនតោនដែលមានពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវទទួលបរាជ័យ ហើយការណ៍នេះតម្រូវឲ្យមានវិធានការណ៍តានតឹងតែងមួយទៀតដើម្បីរក្សាបានផលប្រយោជន៍សម្រាប់សហរដ្ឋអាម៉េរិក ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកដែលត្រូវធ្វើកិច្ចការលំបាកនោះគឺជាភារៈរបស់សហរដ្ឋអាម៉េរិក ព្រោះថាវានេះមានតម្លៃសាកសមដែលត្រូវធ្វើការប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តដើម្បីដាក់កំលាំងមហិច្ឆតារបស់ចិនក្នុងប្រព័ន្ធច្បាប់ និងគោលការណ៍អន្តរជាតិដែលកំពុងតែអនុវត្តនេះ ។ ប្រព័ន្ធថ្មីនេះ សង្កត់ធ្ងន់ទៅលើទំនួលខុសត្រូវ និងការរឹតបន្តឹងទៅលើបណ្តាប្រទេសនានា រឹតបន្តឹងទំនុកចិត្ត ជួយចាត់ចែងដោះស្រាយទំនាស់ និងបង្កើតឲ្យមានបរិយាកាសប្រកបដោយស្ថេរភាព និងសុវត្ថិភាពសម្រាប់កិច្ចសហប្រត្តិការ និងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ។ Have a good read, folks. This is written by PM Lee. [The United States and China each face fundamental choices. The United States must decide whether to view China’s rise as an existential threat and try to hold China back through all available means or to accept China as a major power in its own right. If it...

Continue Reading →

ចិនហៅការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិកថាជា “ជំងឺសង្គម” ដ៏រ៉ាំរ៉ៃមួយ – បកប្រែ CNN

ក្រសួងការបរទេសចិនបានស្នើឲ្យអាម៉េរិកចាត់វិធានការទប់ស្កាត់នឹងការរើសអើងពូជសាសន៍ចំពោះក្រុមជនជាតិភាគតិចឲ្យបាន។ លោក ស្យាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដំណឹងនៅថ្ងៃចន្ទនេះថា “យើងកំពុងតែតាមដានដំណើររឿងជុំវិញការស្លាប់របស់លោក ហ្វ្លយ ឃើញថាទាំងចលនាប្រឆាំងការរើសអើងជនជាតិស្បែកខ្មៅ (Black Lives Matter) និងសិទ្ធិរបស់ពួកគេគួរតែត្រូវបានគោរពការពារ” ។ គាត់បានបន្ថែមទៀតថា “ការរើសអើងពូជសាសន៍ចំពោះក្រុមជនជាតិភាគតិចគឺជាជំងឺសង្គមមួយដែលកំពុងតែរាតត្បាតពាសពេញទឹកដីអាម៉េរិក ហើយអ្វីដែលបានកើតឡើងនេះឆ្លុះបញ្ចាំងឲ្យឃើញថាមានបញ្ហាធ្ងន់ធ្ងរជាច្រើនដែលអាម៉េរិកគួរតែដោះស្រាយឲ្យបានឆាប់បំផុត ព្រោះថាការពង្រឹងច្បាប់ទៅលើការប្រើប្រាស់អំពើហិង្សា និងការរើសអើងពូជសាសន៍គឺត្រូវធ្វើដោយមន្ត្រីប៉ូលីស។”  លោក ស្យាវ ដដែលបានបន្ថែមទៀតថា៖ “យើងសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងប្រឹងប្រែងស្វែងរកចំណាត់ការដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានចុះក្រោមមហាសន្និបាតអន្តរជាតិដើម្បីការលុបបំបាត់ចោលការរើសអើងពូជសាសន៍គ្រប់រូបភាពដើម្បីគាំទ្រដល់ការផ្តល់សិទ្ធិតាមផ្លូវច្បាប់ជូនដល់ក្រុមជាតិពន្ធក្នុងប្រទេសរបស់ខ្លួន។” ឆ្លើយតបទៅនឹងសំនួរមួយទាក់ទងទៅនឹងការអះអាងដែលធ្វើឡើងដោយមន្ត្រីសហរដ្ឋអាម៉េរិកដែលថ្លែងថាហេតុការណ៍ដែលកើតឡើងនេះមានការអុជអាលពីក្រោយខ្នងពីសំណាក់បរទេសដែលរួមមានទាំងប្រទេសចិនផងដែរនោះ លោក ស្យាវ ក៏បានថ្លែងថា “ការអះអាងដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិលោក រ៉ូបឺត អូ ប៊្រីន (Robert O’ Brien) និងមន្ត្រីមួយចំនួនទៀតរបស់អាម៉េរិកដែលគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ  ចិនមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ” ។ លោក ស្យាវ បានបន្ថែមថាគាត់សង្ឃឹមថា “សហរដ្ឋអាម៉េរិកអាចដោះស្រាយរឿងនេះដោយខ្លួនឯងបាន មិនបាច់ខ្វល់ពីរឿងអ្នកណាមកជ្រៀតជ្រែកនោះទេ” ។ តាំងពីដើមរៀងមក ទីក្រុងប៉េកាំងកត់សម្គាល់ថាការរើសអើងពូជសាសន៍គឺជាបញ្ហារបស់ប្រទេសលោកខាងលិចទេ តែចិនក៏បានបង្ហាញការរិះគន់យ៉ាងខ្លាំងក្លាផងដែរទៅលើទង្វើដែលអាម៉េរិកធ្វើទៅកាន់ប្រជាជនអាហ្វ្រិកដែលរស់ក្នុងទឹកដីរបស់ខ្លួន ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ [caption id="attachment_5534" align="aligncenter" width="1600"]  [/caption] កាលពីខែមុន ប្រជាជនអាហ្វ្រិកជាច្រើននាក់ត្រូវបានគេចាប់បង្ខំឲ្យពិនិត្យរកមេរោគកូរ៉ូណា និងដាក់ឲ្យពួកគេឃុំខ្លួនឯងរយៈពេល ១៤ថ្ងៃ តាមអំពើចិត្តនៅក្នុងភាគខាងត្បូងនៃប្រទេសចិនក្នុងទីក្រុងខ្វាងចូវ (Guangzhou) ដោយមិនខ្វល់ពីរបាយការណ៍ធ្វើដំណើរចុងក្រោយថាពួកគេមកពីណានោះឡើយ ។ ជាលទ្ធផលពួកគេគ្មានកន្លែងត្រូវទៅបន្ទាប់ពីត្រូវម្ចាស់ផ្ទះបណ្តេញចេញពីផ្ទះជួល មិនតែប៉ុណ្ណោះក៏មិនមានសណ្ឋាគារណាព្រមទទួលពួកគេឲ្យស្នាក់នៅដោយហេតុថាធ្វើនេះគឺស្របតាមចំណាត់ការសុវត្ថិភាពពីវីរុសផ្សេងៗទៀត ។ ហេតុការណ៍នេះ បានបង្កឲ្យមានភាពប្រេះស្រាំក្នុងទំនាក់ទំនង រវាងចិន-អាម៉េរិក ហើយមានរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាហ្វ្រិកមួយចំនួន រួមទាំងសហព័ន្ធប្រទេសនៅហ្វ្រិកទាំងមូលក៏បានទាមទារការឆ្លើយតបពីសំណាក់ប្រទេសចិនផងដែរ ។ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងថា ការឆ្លើយតបរបស់មន្ត្រីចិនថាបានទទួលស្គាល់ការរើសអើងពូជសាសន៍ពិតជាកើតឡើងមែន ឬទទួលសុំទោសសម្រាប់ករណីនេះឬយ៉ាងណានោះទេ ។ ប្រភព: CNN

Continue Reading →