Blog

បុរសម្នាក់ត្រូវបានបាញ់សម្លាប់យ៉ាងឃោឃៅក្នុងអំឡុងពេលចូលរួមបាតុកម្មនៅ – បកប្រែ៖ CNN

ដោយ៖ Jennifer Henderson និង Madeline Holcombe, CNN

(CNN) — នាយកដ្ឋានប៉ូលីសរដ្ឋបាលក្រុងបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់អាយុ ២១ឆ្នាំ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅទីក្រុងឌីត្រយកាលពីថ្ងៃសុក្រនេះ ។

សេចក្តីប្រកាសព័ត៌មានពីប៉ូលីសបានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានគេបាញ់សម្លាប់នៅពេលដែលជនមិនស្គាល់មុខបានបាញ់ទៅលើហ្វូងមនុស្សចេញពីរថយន្តមួយគ្រឿង ។

ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅម៉ោងប្រហែល ១១ និង ៣០នាទី ។ (១២៖៣០ a.m. ET) និងអ្នកនៅក្នុងរថយន្ត រួមទាំងជនរងគ្រោះក៏បានរត់គេចខ្លួនចេញពីក្នុងរថយន្តនោះ ។

ព័ត៌មានបន្ទាប់បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេបាញ់ចំជាច្រើនកន្លែងអំឡុងពេលមានវិវាទ ហើយក្រោយមកបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រុងឌីត្រយ គឺជាក្រុងមួយស្ថិតក្នុងចំណោមទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាម៉េរិកដែលបានកើតមានបាតុកម្មតវ៉ាដ៏ចម្រូងចម្រាសពេញមួយយប់រហូតដល់ថ្ងៃសៅរ៍នេះជុំវិញការស្លាប់របស់លោកចច ហ្វ្លយ (George Floyd) ដែលជាបុរសស្បែកខ្មៅនៅក្នុងប្រតិបត្តិការណ៍របស់ប៉ូលីសក្រុងមីនីអាប៉ូលីស (Minneapolis) ។ ប៉ូលីសបានធ្វើការចាប់ខ្លួនបាតុកររាប់សិបនាក់នៅនៅក្នុងព្រឹត្តការណ៍ពេលមួយយប់នោះ ។

ប៉ូលីសក្រុងឌីត្រយ មិនអាចបញ្ជាក់បានទេថា តើជនរងគ្រោះគឺជាអ្នកចូលរួមបាតុកម្មឬអត់នោះទេ ប៉ុន្តែការបាញ់ប្រហារនោះបានកើតឡើងនៅទីប្រជុំជនដែលជាកន្លែងមានការតវ៉ាកើតឡើង ។ ប៉ូលីសក្រុងឌីត្រយក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែមទៀតដែរ ។

មុននេះបន្តិច ស្នងការប៉ុស្តិ៍រដ្ឋបាលក្រុងឌីត្រយ លោកជេម ក្រេហ្គ (James Craig) បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមវាយប្រហារមកលើមន្ត្រីប៉ូលីសម្នាក់ ។ មេបញ្ជាការប៉ូលីសម្នាក់រងរបួសពីការគប់ដុំថ្មពីក្រុមបាតុករ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រេហ្គ (Craig) បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនគឺមិនមែនជាអ្នករស់នៅក្នុងទីក្រុងឌីត្រយនោះទេ ។

ក្រេហ្គបានបញ្ជាក់ទៀតថា “ខ្ញុំនឹងមិនឈរមើល ហើយទុកឲ្យឧក្រិដ្ឋជនមួយចំនួនតូចចូលមកវាយប្រហារអាជ្ញាធររបស់យើង និងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្តិភាពរបស់សហគមន៍យើងនោះទេ ។ យើងគ្រាន់តែដឹងថា យើងនឹងមិនអត់ឱនឲ្យពួកគេជាដាច់ខាត” ៕

ប្រភព៖ CNN https://cnn.it/2MkrEGo

Please follow and like us: