May 2020

បុរសម្នាក់ត្រូវបានបាញ់សម្លាប់យ៉ាងឃោឃៅក្នុងអំឡុងពេលចូលរួមបាតុកម្មនៅ – បកប្រែ៖ CNN

ដោយ៖ Jennifer Henderson និង Madeline Holcombe, CNN (CNN) — នាយកដ្ឋានប៉ូលីសរដ្ឋបាលក្រុងបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់អាយុ ២១ឆ្នាំ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅទីក្រុងឌីត្រយកាលពីថ្ងៃសុក្រនេះ ។ សេចក្តីប្រកាសព័ត៌មានពីប៉ូលីសបានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានគេបាញ់សម្លាប់នៅពេលដែលជនមិនស្គាល់មុខបានបាញ់ទៅលើហ្វូងមនុស្សចេញពីរថយន្តមួយគ្រឿង ។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅម៉ោងប្រហែល ១១ និង ៣០នាទី ។ (១២៖៣០ a.m. ET) និងអ្នកនៅក្នុងរថយន្ត រួមទាំងជនរងគ្រោះក៏បានរត់គេចខ្លួនចេញពីក្នុងរថយន្តនោះ ។ ព័ត៌មានបន្ទាប់បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេបាញ់ចំជាច្រើនកន្លែងអំឡុងពេលមានវិវាទ ហើយក្រោយមកបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ក្រុងឌីត្រយ គឺជាក្រុងមួយស្ថិតក្នុងចំណោមទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាម៉េរិកដែលបានកើតមានបាតុកម្មតវ៉ាដ៏ចម្រូងចម្រាសពេញមួយយប់រហូតដល់ថ្ងៃសៅរ៍នេះជុំវិញការស្លាប់របស់លោកចច ហ្វ្លយ (George Floyd) ដែលជាបុរសស្បែកខ្មៅនៅក្នុងប្រតិបត្តិការណ៍របស់ប៉ូលីសក្រុងមីនីអាប៉ូលីស (Minneapolis) ។ ប៉ូលីសបានធ្វើការចាប់ខ្លួនបាតុកររាប់សិបនាក់នៅនៅក្នុងព្រឹត្តការណ៍ពេលមួយយប់នោះ ។ ប៉ូលីសក្រុងឌីត្រយ មិនអាចបញ្ជាក់បានទេថា តើជនរងគ្រោះគឺជាអ្នកចូលរួមបាតុកម្មឬអត់នោះទេ ប៉ុន្តែការបាញ់ប្រហារនោះបានកើតឡើងនៅទីប្រជុំជនដែលជាកន្លែងមានការតវ៉ាកើតឡើង ។ ប៉ូលីសក្រុងឌីត្រយក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែមទៀតដែរ ។ មុននេះបន្តិច ស្នងការប៉ុស្តិ៍រដ្ឋបាលក្រុងឌីត្រយ លោកជេម ក្រេហ្គ (James Craig) បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមវាយប្រហារមកលើមន្ត្រីប៉ូលីសម្នាក់ ។ មេបញ្ជាការប៉ូលីសម្នាក់រងរបួសពីការគប់ដុំថ្មពីក្រុមបាតុករ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រេហ្គ (Craig) បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនគឺមិនមែនជាអ្នករស់នៅក្នុងទីក្រុងឌីត្រយនោះទេ ។ ក្រេហ្គបានបញ្ជាក់ទៀតថា “ខ្ញុំនឹងមិនឈរមើល ហើយទុកឲ្យឧក្រិដ្ឋជនមួយចំនួនតូចចូលមកវាយប្រហារអាជ្ញាធររបស់យើង និងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្តិភាពរបស់សហគមន៍យើងនោះទេ ។ យើងគ្រាន់តែដឹងថា យើងនឹងមិនអត់ឱនឲ្យពួកគេជាដាច់ខាត" ៕ ប្រភព៖ CNN https://cnn.it/2MkrEGo

Continue Reading →

តើវៀតណាមដែលមានប្រជាជន ៩៧លាននាក់ ទប់ស្តាត់ជំងឺកូវីដ១៩ដោយរបៀបណា?

នៅពេលដែលពិភពលោកសំឡឹងមើលមកអាស៊ីថាជាឧទាហរណ៍ជោគជ័យក្នុងការដោះស្រាយក្នុងវិបត្តិនៃការផ្ទុះជំងឺកូរ៉ូណា គ្រប់គ្នាផ្តោតការ ចាប់អារម្មណ៍ និងស្ងើចសរសើរទៅលើប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ និង ហុងកុងជាដើម ។ ប៉ុន្តែមានប្រទេសជាឧទាហរណ៍ជាងគេមួយដែលគ្រប់គ្នា បានមើលរំលងនោះគឺ ប្រទេសវៀតណាម ។ ប្រទេសដែលមានចំនួនប្រជាជនជាង ៩៧លាននាក់មិនមានរបាយការណ៍ណាអំពីករណីមនុស្សស្លាប់ដែលទាក់ទងនឹងជំងឺកូរ៉ូណានោះទេ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេសវៀតណាមមានករណីអ្នកឆ្លងតែចំនួន ៣២៨ករណីតែប៉ុណ្ណោះ ទាំងប្រទេសនេះមានព្រំប្រទល់ជាប់យ៉ាងវែងអន្លាយជាមួយប្រទេសចិន និងមានភ្ញៀវទេសចរណ៍ចិនរាប់លាននាក់ចូលមកទស្សនាប្រទេសនេះជារៀងរាល់ឆ្នាំ ។ អ្វីដែលមនុស្សគ្រប់គ្នាដឹងពីវៀតណាម គឺថាប្រទេសនេះជាប្រទេសដែលមានប្រាក់ចំណូលមធ្យមទាប និងមានប្រពន្ធ័សុខាភិបាលខ្សោយជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។ ការពិតមួយដែលរកឃើញដោយធនាគារ ពិភពលោកគឺថាក្នុងចំណោមប្រជាជន ១ម៉ឺននាក់មានវេជ្ជបណ្ឌិត៨នាក់តែប៉ុណ្ណោះ មានន័យថាចំនួននេះគឺតិចជាងដល់ទៅពាក់កណ្តាលបើប្រៀបជាមួយប្រទេសកូរ៉េខាងត្បូង ។ បន្ទាប់ពីរយៈពេល ៣សប្តាហ៍នៃការបិទទ្វារទូទាំងពិភពលោក វៀតណាមបានអនុវត្តច្បាប់ដាក់មនុស្សឲ្យនៅឃ្លាតពីគ្នា គឺនៅចុងខែមេសា ឆ្នាំ​២០២០ ។ ក្រោយមកពុំមានរបាយការណ៍ណារាយការណ៍អំពីករណីឆ្លងថ្មីកើតឡើងក្នុងពេលច្រើនជាង ៤០ថ្ងៃ ។ អាជីវកម្ម និងសាលារៀនបានបើកសារជាថ្មី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រទេសនេះបានត្រលប់មកជាប្រក្រតីឡើងវិញ ។ សម្រាប់អ្នកឃ្លាំមើល ពួកគេគិតថាមន្ត្រីរាជការបស់វៀតណាមធ្វើការបានត្រឹមត្រូវល្អលើសពីការពិតពេកហើយ ។ ប៉ុន្តែតាមរយៈលោក គុយ ថ្វេត (Guy Thwaites) ដែលជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវបញ្ជូនដោយរដ្ឋាភិបាលប្រទេសវៀតណាមឲ្យធ្វើការព្យាបាលថែទាំអ្នកជំងឺ កូវីដ-១៩ បានមាន ប្រសាសន៍ថា៖ “តួលេខនេះគឺពិតជាត្រឹមត្រូវតាមរបាយការណ៍ប្រាកដមែន” ។ លោក ថ្វេត ដែលជាប្រធានអ្នកសិក្សាស្រាវជ្រាវផ្នែកសុខាភិបាលរបស់សាកលវិទ្យាល័យ Oxford ប្រចាំនៅទីក្រុងហូជីមិញ បានបន្តទៀតថា៖ “ខ្ញុំដើរទៅកន្លែងអ្នកជំងឺរាល់ថ្ងៃ ខ្ញុំដឹងចំនួនករណី ខ្ញុំក៏ដឹងដែរថាពិតជាគ្មានករណីអ្នកស្លាប់មែន” ។ គាត់បន្ថែមថា “ប្រសិនបើអ្នកឆ្លងពីសមាគមន៍ដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ និងមិនបានរាយការណ៍នោះ ចឹងយើងឃើញករណីទាំងនេះនៅមន្ទីរពេទ្យរបស់យើង មនុស្សដែលឈឺក្នុងទ្រូងប្រហែលជាកំណត់អាការៈមិនបាននោះ ករណីនេះមិនអាចកើតឡើងជាដាច់ខាត” ។ ដូច្នេះ តើវៀតណាមអាចទប់ទល់នឹងភាពវឹកវររបស់ពិភពលោក និងគេចផុតពីចង្កូមគ្រោះថ្នាក់នៃជំងឺនេះបានដោយរបៀបណាទៅ? ចម្លើយគឺថា តាមរយៈអ្នកជំនាញផ្នែកសុខភាពសាធារណបានឲ្យដឹងថា “ការណ៍នេះបូករួមជាមួយកត្តាផ្សំគ្នាជាច្រើន ចាប់តាំងពីចំណាត់ការរបស់រាជរដ្ឋាភិបាល ការចាត់វិធានការណ៍បានលឿនទាន់ពេលវេលា ដើម្បីការពារការរីករាលដាល រហូតទៅដល់ពិនិត្យលើការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងការដាក់បង្ខាំង និងទំនាក់ទំនងសាធារណដ៏មានប្រសិទ្ធភាព ។ ចំណាត់ការរហ័ស ប្រទេសវៀតណាមបានរៀបចំខ្លួនសម្រាប់ការផ្ទុះវីរុសនេះប៉ុន្មានសប្តាហ៍មុនពេលដែលករណីទីមួយបានកើតឡើង ។ នៅពេលនោះដែរ អាជ្ញាធរចិន និងអង្គការសុខភាពពិភពលោក ទាំងពីរនាក់នេះនៅរក្សាជំហអះអាងថា “មិនមានភស្តុតាងច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថាជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ” ។ ប៉ុន្តែវៀតណាមមិនទុកឲ្យឱកាសកើតមានឡើងចំពោះខ្លួននោះឡើយ ។ លោក...

Continue Reading →

ករណីស្លាប់របស់លោកចច ហ្វ្លយ (George Floyd)៖ ការប៉ះទង្គិចគ្នានៅទូទាំងសហរដ្ឋអាមេរិកនៅពេលដែលក្រុមអ្នកតវ៉ាទាមទាររកយុត្តិធម៌

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលីសនៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជុំវិញការសម្លាប់បុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់របស់សមត្ថកិច្ចក្នុងទីក្រុងមីនីអាប៉ូលីស (Minneapolis) ដែលជនរងគ្រោះគ្មានអាវុធតស៊ូនៅក្នុងដៃទាល់តែសោះ ។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមានដែលត្រូវបានគេបិទ (lockdown) មួយរយៈខ្លីកាលពីថ្ងៃសុក្រដើម្បីទាមទាររកយុត្តិធម៌លើការស្លាប់របស់លោកចច ហ្ល្វយ (George Floyd) ។ បាតុកម្មបានកើតឡើងនៅរដ្ឋមីនីសូតា នៅទីក្រុងញូវយ៉ក និងនៅកាលីហ្វ័រញ៉ា ។ អតីតមន្ត្រីប៉ូលីសម្នាក់ប្រចាំនៅទីក្រុងមីនីអាប៉ូលីស (Minneapolis) ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មលើការស្លាប់របស់លោក ហ្វ្លយ នៅក្នុងពេលប្រតិបត្ដិការការងារ ។ លោកដេរិក ឆោវិន (Derek Chauvin) ដែលជាប៉ូលីសជនជាតិស្បែកសត្រូវបានឃើញនៅក្នុងវីឌីអូដោយគាត់បានយកជង្គង់ច្រត់ពីលើកញ្ចឹងករបស់លោក ហ្វ្លយ ដែលមានអាយុ ៤៦ ឆ្នាំកាលពីថ្ងៃច័ន្ទ ។ ចាប់តាំងពីពេលនោះមក គាត់ និងប៉ូលីសបីនាក់ផ្សេងទៀតត្រូវបានបញ្ឈប់ពីតួរនាទី ។ លោកឆោវិន (Chauvin) មានអាយុ៤៤ ឆ្នាំនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៅក្រុងមីនីអាប៉ូលីស (Minneapolis) ជាលើកដំបូងនៅថ្ងៃច័ន្ទ ។ លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រតិកម្មទៅលើករណីនេះថា វាជារឿងដ៏អាក្រក់បំផុត ហើយគាត់បាននិយាយទៀតថា គាត់បាននិយាយជាមួយគ្រួសាររបស់ហ្វ្លយ ដែលគាត់បានលើកឡើងថា ពួកគេជា “មនុស្សដែលគួរឲ្យអាណិតបំផុត” ។ តើមានអ្វីកើតឡើងក្នុងពេលផ្ទុះការតវ៉ា? នៅល្ងាចថ្ងៃសុក្រ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានកាន់គ្រវីរូបថតរបស់លោក ហ្វ្លយ និងបានស្រែកថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” ដោយនិយាយពាក្យចុងក្រោយរបស់គាត់ និងពាក្យរបស់អ៊ីរិក ហ្កានើ (Eric Garner) ជាបុរសស្បែកខ្មៅម្នាក់ដែលបានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសក្រៀកកជាប់នៅក្រុងញូវយ៉កក្នុងឆ្នាំ ២០១៤ ។ សេតវិមានត្រូវបានបិទទ្វារជាបណ្តោះអាសន្នជាមួយនឹងសេវាកម្មសម្ងាត់អាមេរិកាំង (US Secret Service) ដោយត្រូវបិទទ្វារចេញ ចូលទាំងអស់ ។ បម្រាមគោចរត្រូវបានបញ្ជាឲ្យអនុវត្តនៅក្នុងទីក្រុងភ្លោះ Minneapolis-Saint Paul ចាប់ពីម៉ោង ២០:០០ ដល់ ០៦:០០ ល្ងាចទាំងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ប៉ុន្តែការប្រមូលផ្ដុំគ្នានៅតែបន្តមានពីសំណាក់ក្រុមអ្នកតវ៉ាដែលត្រូវបានគេរាយការណ៍ បន្ទាប់ពីបម្រាមគោចរត្រូវបានដាក់ចូលជាធរមានហើយក៏ដោយ  ហើយអគារ និងយានយន្តមួយចំនួនត្រូវបានដុតបំផ្លាញ ។ មានការប៉ះទង្គិចគ្នាដោយអំពើហឹង្សារវាងក្រុមបាតុករជាមួយនឹងប៉ូលីសនៅក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុងញូវយ៉ក ឡូសអេនជឺលេស ឈីកាហ្គោ ឌែនវ័រ ហ៊ូស្តុន ល្វីសវីល ហ្វិននិក្ស កូឡំបឺស និងមេមេមភីស...

Continue Reading →

ជំងឺកូរ៉ូណាបង្កើត “សង្គ្រាមត្រជាក់ថ្មី” ខណៈពេលទំនាក់ទំនងអាម៉េរិក និងចិនធ្លាក់ចុះដល់ចំណុចទាបមួយដែលមិនធ្លាប់មានរាប់ទស្សវត្សរ៍មកហើយ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសចំណាត់ការថ្មីចំពោះប្រទេសចិន ហើយក្នុងនោះរួមមានការ “ផ្តាច់” ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ។ ខ្ញុំជួបជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ គឺដើម្បីថ្លែងអំពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន ព្រម ទាំងចំណាត់ការថ្មីមួយចំនួនដើម្បីការពារសន្តិសុខ និងវិបុលភាពរបស់ប្រជាជនអាមេរិក ។ ចិន គឺជាប្រទេសដែលគ្រប់គ្នាដឹងថាជាប្រទេសដែលគ្មានមនុស្សធម៌នោះទេ ។ អស់រយៈពេលរាប់សិបឆ្នាំមកហើយដែលចិនបោកប្រាស់សហរដ្ឋអាមេរិក មិនដែលមានប្រទេសណាហ៊ានធ្វើដាក់យើងដូចប្រទេសនេះពីមុនមកទេ ។ ទឹកប្រាក់រាប់រយលានដុល្លារត្រូវចាយចោលទទេរទៅលើកិច្ចការជាមួយចិន ជាពិសេសនៅអំឡុងឆ្នាំដឹកនាំរបស់ប្រធានាធិបតីអាណត្តិមុន ។ ចិនបានលុកលុយរោងចក្រ កាត់បន្ថយការងារ លូកដៃចូលក្នុងវិស័យឧស្សាហកម្ម និងលួចយកសម្បត្តិជាកម្មសិទ្ធបញ្ញារបស់អាមេរិក ព្រមទាំងរំលោភលើការប្តេជ្ញាចិត្តរបស់ពួកគេ រួមទាំងអង្គការពាណិជ្ជកម្មពិភពលោកទៀតផង ។ ពួកចិននេះធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងចាត់ទុកខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍដើម្បីទាញយកប្រយោជន៍ពីបណ្តាប្រទេសជាច្រើន រួមទាំងពីសហរដ្ឋអាមេរិកផងដែរ ។ តែយ៉ាងណាក៏ដោយ ខ្ញុំមិនអាចបន្ទោសតែចិនម្នាក់ឯងនោះទេ ។ ពួកគេអាចរួចខ្លួនមកបាន គឺដោយសារកំសោយរបស់អ្នកនយោបានអាណត្តិមុន ពិសេសគឺអតីតប្រធានាធិបតីមុននេះតែម្តង ។ តែអ្វីដែលខ្ញុំធ្វើខុសពីការដឹកនាំមុនៗ នោះគឺ ក្នុងអាណត្តិខ្ញុំនេះ ខ្ញុំប្រើវិធីចរចារ និងទាមទារយកសុចរិតភាពជាកិច្ចការដែលយើងហៅថាការឆ្លើយតបដោយស្មើរភាព និង ដោយមានទៅមានមក ។ ប្រទេសចិនបានប្រកាសខ្លួនដោយឯងៗថាជាម្ចាស់លើទឹកដីតំបន់មហាសមុទ្រប៉ាស៊ីហ្វិក គំរាមកំហែងលើសិទ្ធិសេរីភាព លើការធ្វើនាវាចរ និង ពាណិជ្ជកម្មពិភភពលោក ។ ហើយពួកគេបានរំលោភពាក្យសន្យារបស់ខ្លួនចំពោះពិភពលោកក្នុងការធានាស្វ័យភាពរដ្ឋាភិបាល ហុង កុង ។ សហរដ្ឋអាមេរិកចង់បង្កើតចំណងមិត្តភាពដោយបើកចំហ និងរឹងមាំជាមួយចិន ប៉ុន្តែដើម្បីសម្រេចទំនាក់ទំនងនេះបានវាទាមទារ លះបង់ប្រយោជន៍ជាតិធំធេងពេកហើយ ។ រដ្ឋាភិបាលចិននៅតែបន្តរំលោភកិច្ចសន្យាដែលបានធ្វើជាមួយអាមេរិកម្តងហើយម្តងទៀត និងធ្វើដូចគ្នាទៅកាន់បណ្តាប្រទេសជាច្រើនទៀតក្នុងលោកផងដែរ ។ ការពិតដ៏ច្បាស់ក្រឡេតនេះ មិនអាចមើលរំលង ឬទុកចោលយូរបានជាដាច់ខាត ។ ពិភពលោកពេលនេះកំពុងតែទទួលរងទុក្ខដែលជាលទ្ធផលនៃអំពើទុច្ចរិតរបស់រដ្ឋាភិបាលប្រទេសចិន ។ ចិនបានលាក់បាំងបទឧក្រិដ្ឋជុំវិញករណីដែលអនុញាតិឲ្យមេរោគនៅក្នុងទីក្រុង វូហាន ចំលងទៅដល់មនុស្សទូទាំងពិភពលោក បណ្តោយឲ្យអាសន្នរោគដ៏កាចសាហាវនេះឆក់យកអាយុជីវិត របស់ប្រជាជនអាមេរិកច្រើនជាង ១០ម៉ឺននាក់  និងច្រើនជាង ១លាននាក់នៅទូទាំងពិភពលោក ។ មន្ត្រីរបស់រដ្ឋាភិបាលចិនមិនអើពើ និងកាតព្វកិច្ចដែលត្រូវរាយការណ៍ជូនអង្គការសុខភាពពិភពលោក និងបានគំរាមដល់អង្គការសុខភាពពិភពលោកឲ្យបំភាន់ភ្នែកពិភពលោកនៅពេលដែលវីរុសនេះត្រូវបានរកឃើញដោយអាជ្ញាធរចិន ។ អាយុជីវិតមុស្សរាប់មិនអស់ត្រូវបានឆក់យក និងសេដ្ឋកិច្ចសំខាន់ៗត្រូវរងក្តីវិនាសពាសពេញពិភពលោក ។ ពួកចិននេះធានាយ៉ាងដាច់អហង្ការប្រឆាំងនឹងខ្ញុំ សម្រាប់ការដែលខ្ញុំធ្វើការហាមឃាត់ចិនតាំងពីចំណុចចាប់ផ្តើម តែខ្ញុំនៅតែធ្វើវា ដើម្បីធានាថាទង្វើនេះត្រឹមត្រូវ ១០០% ។ ប្រទេសចិនគ្រប់គ្រងទាំងស្រុងទៅលើអង្គការសុខភាពពិភពលោកដោយគ្រាន់តែឲ្យលុយចំនួន ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បើប្រៀបជាមួយអ្វីដែលសហរដ្ឋអាមេរិកបានចំណាយសរុបទៅប្រហែល ៤៥០លានដុល្លារអាមេរិក...

Continue Reading →

លោក ដូណាល់ត្រាំ បានគម្រាមកំហែង WHO និង​រិះគន់ច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា៖ “សហរដ្ឋអាម៉េរិកនឹងផ្តាច់ ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក WHO” ។ លោកដូណាល់ ត្រាំ បានរិះគន់ទៅលើអង្គការសុខភាពពិភពលោកចំពោះចំណាត់ការរបស់ពួកគេទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ព្រមទាំងបន្ថែមទៀតនឹងបង្វែរមូលនិធីរបស់សហរដ្ឋអាម៉េរិកទៅឲ្យស្ថាប័នសុខភាពសាធារណៈផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។ រាយការណ៍ដោយ Lauren Egan ទីក្រុងវ៉ាស៊ីងតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃសុក្រនេះថា៖ “សហរដ្ឋអាម៉េរិកនឹងផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក ដោយសារតែការឆ្លើយតបរបស់អង្គការនេះទៅនឹងជំងឺអាសន្តរោគកូរ៉ូណាកន្លងមក” ។ លោក ដូណាល់ ត្រាំ ថ្លែងថា៖ [“ដោយសារពួកគេមិនព្រមធ្វើកំណែរទម្រង់ដែលជាកិច្ចការចាំបាច់ និងដែលបានដាក់ស្នើដោយរដ្ឋាភិបាលនោះ យើងនៅថ្ងៃនេះនឹងផ្តាច់ទំនាក់ទំនងជាមួយនឹងអង្គការសុខភាពពិភពលោក និង បង្វែរមូលនិធិទៅឲ្យអង្គកាផ្សេងទៀត និងភ្នាក់ងារបម្រើសេវាសុខភាពសាធារណៈដែលត្រូវការជំនួយបន្ទាន់ជំនួសវិញ”​ ។​ លោកក៏បានបន្តទៀតថា៖ “ពិភពលោកទាំងមូលត្រូវការចម្លើយបំភ្លឺពីប្រទេសចិនអំពីករណីឆ្លងរីរុសនេះ ។ យើងចាំបាច់ត្រូវធ្វើកិច្ចការនេះប្រកបដោយតម្លាភាព”] ។ កាលពីមួយខែមុន លោកដូណាល់ត្រាំបានប្រកាសថា៖​​ “សហរដ្ឋអាម៉េរិកបាននិងកំពុងតែផ្អាកការផ្តល់មូលនិធិឲ្យអង្គការសុខភាពពិភពលោក សម្រាប់ចេតនាមិនព្រមបង្ហាញលទ្ធផលនៃការត្រួតពិនិត្យទៅលើចំណាត់ការបឋមទៅនឹងការផ្ទុះវីរុសកូរ៉ូណានេះ” ។ ការណ៍នេះនៅតែមិនទាន់ច្បាស់នៅឡើយថា​​ តើ លោក ដូណាល់ ត្រាំ បានរៀបចំផែនការសម្រាប់ការបង្កកមូលនិធិនេះដោយរបៀបណានោះទេ?​​​​​​​ ក៏ព្រោះតែចំនួនមូលនិធិមួយភាគធំ គឺត្រូវសម្រេចដោយសភាតែប៉ុណ្ណោះ ។ តាមច្បាប់ប្រធានាធិបតី គ្មានអំណាចអ្វីដើម្បីបង្វែរមូលនិធិរបស់សភាតែម្នាក់ឯងបាននោះទេ ។ អ្នកនាំពាក្យ ណាន់ស៊ី ពេឡូស៊ី ( Nancy Pelosi, D-Calif) បានហៅការគំរាមកាត់ផ្តាច់មូលនិធិពីអង្គការខុសភាពពិភពលោកដែលលោក ត្រាំបានថ្លែងក្នុងខែមេសានេះថា “ជាសេចក្តីសម្រេចដែលគ្រោះថ្នាក់ និងខុសពីផ្លូវច្បាប់” ។ លោក ដូណាល់ ត្រាំ ក៏បានវាយប្រហារដោយសម្តីម្តងហើយម្តងទៀតទៅកាន់អង្គការសុខភាពពិភពលោកសម្រាប់ចំណាត់ការទៅនឹងមេរោគកូរ៉ូណា និងបានចោទប្រកាន់ថាអង្គការនេះថា “ឈរនៅខាងចិន” ទៀតផង ។ លោកត្រាំ បានថ្លែងប្រាប់កាលពីថ្ងៃសុក្រថា៖ “ប្រទេសចិនគ្រប់គ្រងទាំងស្រុងទៅលើអង្គការសុខភាពពិភពលោកដោយគ្រាន់តែឲ្យលុយចំនួន ៤០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ បើប្រៀបជាមួយអ្វីដែលសហរដ្ឋអាម៉េរិបានចំណាយសរុបទៅប្រហែល ៤៥០លានដុល្លារអាម៉េរិកឯណោះក្នុងមួយឆ្នាំ” ។ ការបរិច្ចាកប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកសម្រាប់អង្គការសុខភាពពិភពលោកកាលពីឆ្នាំទៅគិតទៅប្រហែលជា​១៥ភាគរយនៃថវិកាសរុបរបស់ភ្នាក់ងារផ្តល់ជំនួយមួយនេះ ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ក៏បានរិះគន់ផងដែរទៅកាន់មន្ត្រីជនជាតិចិនមួយចំនួនថា “បានប្រងើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួនក្នុងការរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក ព្រមទាំងបានដាក់សម្ពាធដល់អង្គការសុខភាពពិភពលលោកឲ្យបំភាន់ភ្នែកពិភពលោកនៅពេលដែលវីរុសនេះត្រូវបានរកឃើញមុនដំបូងគេដោយអាជ្ញាធរចិន” ។ អង្គការសុខភាពពិភពលោក គ្មានអំណាចអ្វីនឹងបង្ខំរដ្ឋាភិបាលបរទេសណាមួយឲ្យបង្ហាញព័ត៌ស្តីពីសុខភាពដែលជាព័ត៌មានសម្ងាត់ ឬបើកទ្វារឲ្យគេចូលក្នុងមន្ទីពេទ្យ និងមន្តីពិសោធរបស់ប្រទេសគេឡើយ” ។...

Continue Reading →