Blog

សៀវភៅជំនួញ ៥ក្បាល សម្រាប់សហគ្រិនកម្ពុជាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

កម្ពុជាត្រូវការសហគ្រិនចំណានជាច្រើនរូប ដើម្បីលើកកម្ពស់ ម៉ាក្រូសេដ្ឋកិច្ច ហើយអ្វីដែលរឹតតែសំខាន់គឺជំរុញអាជីវកម្មបង្កើតថ្មី (Start-Up) ឲ្យមានសន្ទុះខ្លាំងក្លារហូតទាល់តែក្លាយជា Unicorn Start-Up ។ យុវជនកម្ពុជាមិនសូវជាយកចិត្តទុកដាក់ទៅលើការអានសៀវភៅដើម្បីបង្កើនចំណេះដឹងផ្នែកអាជីវកម្មនោះទេ ផ្ទុយទៅវិញអ្នកដែលអានភាគច្រើន គឺមិនហ៊ានចាប់ផ្តើម ដោយពួកគេយល់ថា ពួកគេនៅក្មេងខ្ចីពេក និងមិនទាន់មានពិសោធន៍ ។ នេះជាកំហុសមួយយ៉ាងធំ ដែលរារាំងគំនិតផ្តួចផ្តើម (Initiative) របស់ពួកគេមិនឲ្យលេចចេញជារូបរាងឡើង ។

តើអ្វីខ្លះជាស្នូលសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ?

ទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងមកហើយចំពោះពាក្យ “ឧស្សាហកម្ម ៤.០” ។ និយាយមួយផ្នែកតូចនៃឧស្សាហកម្ម ៤.០ នេះ គឺគេសំដៅទៅលើឧស្សាហកម្មអ៊ិនធឺណេត ដែលចាប់កំណើតឡើងក្រោយវត្តមានកុំព្យូទ័រ ។ បច្ចុប្បន្នភាព ពិភពលោកកំពុងដណ្តើមយកចំណែកទីផ្សារលើបណ្តាញអ៊ិនធឺណេត ដែលគេឲ្យឈ្មោះថា ឧស្សហកម្មអែប (Apps Industry) សេដ្ឋកិច្ចអែប ( Apps Economy) ។ សៀវភៅខាងក្រោមនេះ សុទ្ធតែបានឆ្លុះបញ្ចាំងពីភាពជោគជ័យ លើវិស័យអ៊ិនធឺណេតរបស់ សហគ្រិន ជេក ម៉ា និង អ្នកស្រី សូហ្វៀ (Sophia) និងគំនិតគន្លឹះអាជីវកម្មផ្សេងៗទៀតដែលមានក្នុងសៀវភៅដែលណែនាំដោយក្រុមការងារ eBook Cambodia ។

សៀវភៅទី ១៖ ថៅកែស្រី #GirlBoss

នៅក្នុងសៀវភៅ «ថៅកែស្រី»  អ្នកនិពន្ធផ្ទាល់គឺ Sophia Amoruso  នាងបានចែករំលែកពីសាច់រឿងរបស់នាងពីក្មេងដែល បោះបង់ការសិក្សានៅវិទ្យាល័យ  ហើយបោះជំហ៊ានក្លាយជាសហ- គ្រិនឆ្នើម និង ជានាយកប្រតិបត្តិ CEO ក្រុមហ៊ុនច្នៃម៉ូដសំលៀកបំពាក់ដែលមានប្រាក់រាប់លានដុល្លារអាមេរិក  ។ នាងបានចែករំលែក ការចាប់ផ្តើមបង្កើតអាជីវកម្មពីបាតដៃទទេ បង្កើតបណ្តាញសហ-គមន៍វិស័យអុីនធឺណែតដ៏មានឥទ្ធិពលមួយ ការជ្រើសរើសវិនិយោគគិនឲ្យបានត្រឹមត្រូវ និងអ្វីដែលធ្វើឲ្យនាងក្លាយជាសហគ្រិនស្ត្រីឆ្នើមមកដល់ពេលបច្ចុប្បន្ននេះ ។

សៀវភៅទី ២៖ អាលីបាបា Alibaba (2016)

សៀវភៅ Alibaba (2016) លាតត្រដាងពីដំណើរនៃការរះឡើងឈានទៅដល់តំណែងកំពូល ផ្នែកទីផ្សារលំដាប់ពិភពលោករបស់ លោក Jack Ma និង អាជីវកម្ម Online របស់ក្រុមហ៊ុន Alibaba ។ ចាប់ផ្តើមពីការងារជាគ្រូបង្រៀនដ៏សាមញ្ញម្នាក់ លោក Jack Ma បានធ្វើឲ្យអ្នកគ្រប់គ្នាស្គាល់ថាគាត់ជាសហគ្រិនប្រកបដោយទស្សនវិស័យវែងឆ្ងាយម្នាក់ក្នុងជំនាន់របស់លោក ។ នេះជាសាច់រឿង របស់បុរសម្នាក់ ដែលមើលឃើញសក្កដានុពលក្នុងវិស័យអ៊ីនធឺណែតមុនគេ ខណៈដែលគ្រប់គ្នានៅអេសក្បាលនឹងរឿង E-Mail នៅឡើយ ។ ទោះបីជីវិតរបស់គាត់ជួបឧបសគ្គរាប់មិនអស់ក៏ដោយ ក៏នៅតែប្រឹងប្រែងតស៊ូ រហូតក្លាយជាមនុស្សអស្ចារ្យជាងគេ ។

សៀវភៅទី ៣៖ ចាប់ផ្តើម “ពីសូន្យ ទៅ លេខមួយ”  (ZERO TO ONE)

សៀវភៅចាប់ផ្តើម “ពីសូន្យ ទៅ លេខមួយ” ពន្យល់អ្នកអំពីការព្យាករណ៍អនាគត និងវិធីអនុវត្តដើម្បីធានាឲ្យបាននូវភាពជោគ -ជ័យសម្រាប់អាជីវកម្មថ្មីថ្មោង Start-Up ។ អ្នកនិពន្ធសៀវភៅនេះ បានបញ្ចូលសិល្បៈនៃការចែកចាយចំណេះដឹងប្រកបដោយភាព រីករាយ និងសារសំខាន់ៗ ពីបទពិសោធផ្ទាល់របស់លោក ។

សៀវភៅទី ៤៖ អាជីវកម្មថ្មី (LeanStartUp)

LeanStartUp  (២០១១) ជួយដល់ការចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍគំរូអាជីវកម្មប្រកបដោយចីរភាព និង និរន្តរភាព ។ វាគាំទ្រនូវការអភិវឌ្ឍគំរូដើមដោយឥតឈប់ឈរ និងផ្តោតលើទិន្នន័យ នៃការវាយតម្លៃរបស់អតិថិជន ។

វិធីសាស្ត្រទាំងនេះ គឺផ្អែកលើគំនិត Lean Manufacturing and Agile Development ហើយប្រសិទ្ធភាពរបស់វាត្រូវបានគាំទ្រដោយកម្មសិក្សានៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។

សៀវភៅទី ៥៖ អាថ៌កំបាំងអាជីវកម្ម (The E-Myth Visited)

នៅក្នុងកំណែដែលបានកែសម្រួល និងកែប្រែថ្មីនៃសៀវភៅដ៏ល្បីល្បាញ របស់គាត់ គឺសៀវភៅ “អាថ៌កំបាំងអាជីវកម្ម” អ្នកនិពន្ធ ម៉ៃឃើល ជឺប៊ឺរ (Michael Gerber) យោងតាមជំនឿខុសៗគ្នាអំពីអ្វីដែលពាក់ព័ន្ធនឹងការចាប់ផ្តើមអាជីវកម្មខ្នាតតូច និងវិធីធ្វើឲ្យអាជីវកម្មទទួលបានជោគ -ជ័យ ។ នាំអ្នកឆ្លងកាត់គ្រប់ដំណាក់កាលនៃរបៀបបង្កើតអាជីវកម្ម ។  The E-Myth Visited បានបង្ហាញពីភាពសំខាន់ខុសគ្នារវាងការធ្វើការ នៅក្នុងអាជីវកម្ម និងធ្វើការនៅលើអាជីវកម្មរបស់អ្នក ។

Please follow and like us:

One Comment on “សៀវភៅជំនួញ ៥ក្បាល សម្រាប់សហគ្រិនកម្ពុជាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

  1. Appreciating the persistence you put into your blog and
    in depth information you provide. It’s awesome to come across a blog
    every once in a while that isn’t the same out of date rehashed material.
    Great read! I’ve bookmarked your site and I’m including your RSS
    feeds to my Google account.

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>