Blog

ការផ្សះផ្សាជាតិ

ការផ្សះផ្សាជាតិ

មនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើស និងដើរតាមមនុស្សដែលខ្លួនឯងស្រលាញ់ និងពេញចិត្ត ។ មនុស្សមួយនគរខ្មែរបែកខ្ញែករាប់ពាន់ចំណែក ឧទាហរណ៍ជាក់ស្តែង បក្សនយោបាយ ។ បើគិតត្រួសៗមិនក្រោម ២០បក្សនោះទេ ហើយពួកគេនៅតែមានអ្នកគាំទ្រផ្សេងៗគ្នា ដែល មើលទៅវាជាចំណែកតូចៗ ដែលមិនអាចឈានទៅរកការផ្សះផ្សាជាតិបានជាដាច់ខាត ។

ចុះកត្តាអ្វីដែលជំរុញឲ្យជាតិខ្មែរធ្លាក់ដល់ដំណាក់កាលនេះ? អ្វីដែលជា ការសោកសង្រេងរបស់ eBook គឺយុវជនខ្មែរនៅត្រូវបានពួក នយោបាយ បក្សតូចៗជាច្រើនបោកបញ្ឆោត តាមរយៈការសន្យា និងការ សាបព្រោះគំនិតមិនប្រាកដនិយមជាដើម ។ ការណ៍ដែលត្រូវបានគេបំបែកបាន នេះមិនមែនមកពីពួកអ្នកនយោបាយក្មេងៗទាំងនោះឆ្លាតនោះទេ តែមកពីយុវជនខ្មែរយើងខ្វះចំណេះដឹងមូលដ្ឋានក្នុងការត្រិះរិះពិចារណា ។

អ្វីជាចំណេះដឹងមូលដ្ឋានក្នុងការត្រិះរិះពិចារណា?

ទី១៖ យុវជនភាគច្រើនជឿតាមគេនិយាយ និងចូលចិត្តសប្បាយជាងការរៀនសូត្រ ។ ចូលចិត្តមើលវីឌីអូកម្សាន្តកំប្លែងឥតប្រយោជន៍ និយាយត្រាប់តាមក្មេងបែកស្លុយ និងពិភាក្សារឿងផឹកសុី និងខារ៉ាអូខេ មិនចូលចិត្តនិយាយរឿងជាតិ ទឹកដី និងរឿងអយុត្តិធម៍ផ្សេងៗក្នុងសង្គមនោះទេ ។

ទី២៖​ យុវជនត្រូវបានគេបំពុល គេបំពុលតាមរយៈការសន្យាចែកអំណាច បុណ្យស័ក្ក និងទទួលបានឥទ្ធិពលអំណាចពីបុគ្គលណាម្នាក់ ។ មនុស្សដែលមានប្រជាប្រិយភាពក្នុងសង្គមរាល់ថ្ងៃត្រូវបានអ្នកមានអំណាចធំៗ កាងនៅពីក្រោយខ្នងដើម្បីឲ្យដើរបន្លប់ និងបំពុលស្ថានការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គមខ្មែរ ។

ទី៣៖ អ្នកព័ត៌មានច្រើន តែខ្វះវិជ្ជាជីវៈ ។ មកទល់នឹងបច្ចុប្បន្ននេះ ព័ត៌មានឥតប្រយោជន៍ដែលគ្មានជួយអ្វីដល់សង្គមបន្តិចសោះ គេនាំគ្នាចាក់ផ្សាយ និងចែករំលែកបំពុលពេញសង្គមហ្វេសប៊ុក ។ បើ eBook និយាយខុស សាកអូសក្នុង New Feeds ហ្វេសបុករបស់អ្នកមើល តើមិត្តរបស់អ្នកចែករំលែករឿងមានប្រយោជន៍អ្វីខ្លះ រាល់ថ្ងៃហ្នឹង? តាមការស្មានប្រហែលជាមិនក្រោម ៨០%ទេ ដែលយុវជនខ្មែរចែក រំលែក និងមើលវីឌីអូឥតប្រយោជន៍ ។

ទី៤៖ ខ្វះបុគ្គលម្នាក់ ឬក្រុមមួយដែលមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីដឹកនាំយុវជនខ្មែរឲ្យដើរលើមាគា៌ត្រឹមត្រូវ ។ ខ្មែរទូទាំងប្រទេសនិយាយ ស្តាប់គ្នាលែងបាន បែកបាក់មេគំនិត និងចង់ឈ្នះចង់ចាញ់រៀងខ្លួន ។ បរទេសសប្បាយចិត្តណាស់ ពេលឃើញខ្មែរបែកបាក់ដូចសព្វថ្ងៃនេះ ព្រោះពួកគេមានឱកាសសម្រេចរាល់ផែនការផ្សេងៗដែលគេបានគ្រោងទុក ។

និយាយដោយសង្ខេប តាមការសង្កេតមើលស្ថានភាពយុវជន និងពលរដ្ឋខ្មែរបច្ចុប្បន្ន ការផ្សះផ្សាជាតិស្ថិតនៅឆ្ងាយដូចជើងមេឃ ។

ដូច្នេះ តើយើងត្រូវធ្វើដូចម្តេចដើម្បីផ្សះផ្សាជាតិ?​

ពីក្រុមការងារ eBook Cambodia

Please follow and like us:

One Comment on “ការផ្សះផ្សាជាតិ

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>