March 2020

ដំបូន្មានសង្គម VS ដំបូន្មាន Elon Musk

ដំបូន្មានសង្គម VS ដំបូន្មាន Elon Musk 👉 ដំបូន្មានសង្គម៖ - ទៅសាលា - អានតែសៀវភៅមេរៀនបានហើយ - ស្វែងរកការងារធ្វើ - ធ្វើការ ៤០ម៉ោង ក្នុងមួយសប្តាហ៍ពេញមួយជីវិត - រៀបអាពាហ៍ពិពាហ៍ - ទទួលយកបំណុល - ប្រឹងធ្វើការដើម្បីដោះបំណុល - បង្កើតកូន - ចូលនិវត្តន៍ - ទទួលមរណៈភាព 👉 ដំបូន្មាន Elon Musk - ទៅសាលាបើអ្នកចង់ទៅ - កុំភ្លេចអានសៀវភៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន - ចាប់ផ្តើមអាជីវកម្ម - ប្រឹងប្រែងយ៉ាងខ្លាំងក្លាធ្វើការ ៨០ម៉ោង ក្នុងមួយសប្តាហ៍ រយៈពេលបីបួនឆ្នាំ - ជួលបុគ្គលិកឲ្យធ្វើការ - ធ្វើដំណើរជំុវិញពិភពលោក - ណាត់ជួបជាមួយថៅកែ រៀបការជាមួយថៅកែ - មានកូនៗ ជាកូនថៅកែ -   ចូលនិវត្តន៍នៅអាយុ ៣៥ឆ្នាំ -   រស់នៅដោយប្រើជីវិតដែលអ្នកចង់បាន  បកប្រែដោយក្រុមការងារ eBook Cambodia

Continue Reading →

ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន?

ការពិត? ឬគ្រាន់តែជាការព្យាករណ៍? (វគ្គ ១) រឿងពិតគឺនៅទីនេះ ១០០% វីរុស Corona បានរីករាលដាលពី Wuhan ទៅជុំវិញពិភពលោក ប៉ុន្តែវាមិនបានទៅដល់ទីក្រុងប៉េកាំង និងសៀងហៃទេ ។ តើមានអ្នកណាអាចបំភ្លឺបានទេ? មើលទៅឡូហ្សិកណាស់ បន្ទាប់ពីផ្សារភាគហ៊ុនចិនទាំងអស់មិនបានជាប់គាំង ប៉ុន្តែទីផ្សារភាគហ៊ុនអាមេរិក និងអ៊ឺរ៉ុបគឺមានបញ្ហា ។ បំផ្លាញទីផ្សារអ្នកផ្សេង ហើយត្រៀមខ្លួនចាប់យកវាតាមគ្រប់មធ្យោបាយ ។ តើធ្វើដូចម្តេចដើម្បីអាចគ្រប់គ្រងពិភពលោកបានយ៉ាងឆាប់រហ័ស? វិធីសាស្ត្រដ៏អស្ចារ្យរបស់ចិន៖ ១. បង្កើតមេរោគ និងថ្នាំកម្ចាត់មេរោគ ។ ២. ធ្វើឲ្យវីរុសរីករាលដាល ។ ៣.ការបង្ហាញពីប្រសិទ្ធភាពនៃការកសាងមន្ទីរពេទ្យក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ។ បន្ទាប់មក អ្នកបានរៀបចំរួចជាស្រេចជាមួយនឹងគម្រោងការបញ្ជាទិញគ្រឿងបរិក្ខា ជួលកម្លាំងពលកម្ម ប្រព័ន្ធទឹក និងលូ ទឹកស្អុយ សំម្ភារៈសាងសង់ដែលបានរៀបចំរួចរាល់ ហើយបានស្តុកទុករបស់ទាំងនោះក្នុងបរិមាណគួរឲ្យចាប់អារម្មណ៍ ។ ៤- បង្កភាពវឹកវរនៅក្នុងពិភពលោកដោយចាប់ផ្តើមពីអឺរ៉ុប ។ ៥- បំបិទសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនក្នុងពេលដ៏ខ្លី ។ ៦. បញ្ឈប់ខ្សែសង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រនានាក្នុងប្រទេសដទៃទៀត ។ ៧. ធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ និងធ្វើការទិញក្រុមហ៊ុនក្នុងតម្លៃតថ្លៃ ។ ៨. គ្រប់គ្រងការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសរបស់អ្នក ។ បន្ទាប់មក អ្នកត្រូវបានរៀបចំរួចរាល់ហើយ ។ ៩. បន្ទាបតម្លៃទំនិញជាច្រើន រួមទាំងតម្លៃប្រេងដែលអ្នកទិញក្នុងទ្រង់ទ្រាយធំ ។ ១០. ត្រលប់ទៅធ្វើការផលិតវិញយ៉ាងឆាប់រហ័ស ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ។ ទិញអ្វីដែលអ្នកចរចាបានតម្លៃទាបក្នុងពេលកំពុងមានវិបត្តិ ហើយលក់ក្នុងតម្លៃថ្លៃនូវអ្វីដែលខ្វះខាតនៅតាមបណ្តាប្រទេសដែលធ្វើឲ្យឧស្សាហកម្មរបស់ពួកគេជាប់គាំង ។ PS: Pl បានអានសៀវភៅអាណានិគមចិនដោយ Qiao Liang និង Wang Xiangsui ចាប់ពីឆ្នាំ ១៩៩៩ នៅលើ Amazon “ ដែលមានចំណងជើងថា សង្គ្រាមគ្មានព្រំដែន៖ ផែនការធំរបស់ចិនគឺដើម្បីបំផ្លាញសហរដ្ឋអាមេរិក” ។ វានៅក្នុងសៀវភៅនោះទាំងអស់ ។ សមតម្លៃនឹងការសញ្ជឹងគិត .. សាកគ្រាន់តែគិតអំពីរឿងនេះ ... តើប្រទេសរូស្សី និងកូរ៉េខាងជើងអាចរួចខ្លួនពីមេរោគ Covid-19 នេះបានយ៉ាងដូចម្ដេច?...

Continue Reading →

តើការអានសៀវភៅ នឹងជួយអ្វីខ្លះដល់អ្នក?

យុវជនខ្មែរប្រហែលជា ១ម៉ឺននាក់ហើយ ដែលទទួលបានសៀវភៅថ្មីៗ និងសៀវភៅល្បីៗ ដែលបកប្រែដោយក្រុមការងារ eBook ។ កត្តាតម្លៃ ធ្វើឲ្យពួកគាត់ហ៊ានចំណាយប្រាក់បន្តិចបន្តួចរបស់គាត់ ស្វែងរកចំណេះ ។ ការអានសៀវភៅមិនអាចធ្វើឲ្យគាត់ក្លាយជាអ្នកចេះដឹងក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែវានឹងហុចផ្លែផ្កាដល់ពួកគាត់ នៅពេលដែលព្យាយាមយកអ្វីដែលគាត់ចេះដឹងពីក្នុងសៀវភៅ មកអនុវត្ត ។  កុំស្វែងរកចំណេះត្រឹមពេលមួយខែពីរខែ ប៉ុន្តែអ្នកត្រូវអានដូចជាការហូបបាយជារៀងរាល់ថ្ងៃ ចំណេះនឹងដុះចូលជ្រៅទៅក្នុងខួរក្បាលរបស់អ្នក វានឹងធ្វើឲ្យអ្នកកាន់តែឆ្លាតជាងមុន ក្លាហានជាងមុន និងពូកែរកដំណោះស្រាយជាងមុន ។ បើអ្នកឆ្លាតជាងមុន កុំបារម្ភខ្លាចគ្មានការងារធ្វើ កុំភ័យខ្លាចក្រ ។ សេចក្តីក្រីក្រតែងតែកើតឡើងលើបុគ្គលដែលខ្វះគំនិត ខ្វះចំណេះដឹង បើគេចេះដឹងជ្រៅជ្រះ គេមិនខ្វះវិធីសម្រាប់រកស៊ីចញ្ចិមជីវិតឡើយ ។ ប្រទេសមួយដែលសម្បូរប្រជាជនជាអ្នកចេះដឹង គេតែងតែដើរទៅមុនប្រទេសដែលមានតែប្រជាជនប្រើកម្លាំង ព្រោះកម្លាំងពលកម្ម ច្រើនតែកើតឡើងទៅលើប្រទេសក្រីក្រ ។ នៅប្រទេសអ្នកមាន គ្មានរោងចក្រកាត់ដែរ គ្មានកម្មករកសិកម្មនោះឡើយ ព្រោះការងារដែលម៉ាស៊ីនអាចធ្វើបាន គេប្រើម៉ាស៊ីនហើយ គេមិនប្រើកម្លាំងពលកម្មមនុស្សឡើយ ។ ឥលូវយើងក្រឡេកមកមើលប្រទេសកម្ពុជាវិញ ចំនួនប្រជាជនដែលទទួលបានការអប់រំមានច្រើនលើសលុប  តាមជនបទ យុវជន ១០នាក់ មាន៩នាក់ធ្វើចំណាកស្រុកចេញទៅធ្វើកម្មករគេអស់ហើយ ក្នុងប្រទេសខ្លួនដែលជាប្រទេសកសិកម្ម បែរជាទុកដីចោលឲ្យនៅទំនេរ គ្មានទឹក គ្មានប្រព័ន្ធធារាសាស្ត្រ និងគ្មានវិធីធ្វើកសិកម្មត្រឹមត្រូវនោះឡើយ ។ បើអ្នកធ្វើដំណើរខែប្រាំងជុំវិញស្រុកខ្មែរ  អ្វីដែលអ្នកសម្លឹងឃើញ គឺវាលស្រែភ្លើងឆេះ ដីបែកក្រហែង និងក្តៅហែងគ្មានទីជម្រកសោះឡើយ ។ ប្រទេសដែលមានដីដែលមានជីជាតិ ប្រែទៅជាដីក្តៅ ស្ងួតហួតហែង ដ្បិតថ្នាក់ដឹកនាំ មិនមានពេលដើម្បីមើលថែប្រជាជននោះឡើយ ។ ដូច្នេះហើយ យុវជនខ្មែរ ក្រៅពីការងារ និងការសិក្សាប្រចាំថ្ងៃ ត្រូវឆ្លៀតពេលអានសៀវភៅបន្ថែម ដើម្បីអភិវឌ្ឍខួរក្បាលរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា និងរៀនសូត្រ ពង្រឹងចំណេះជំនាញឲ្យកាន់តែច្បាស់លាស់ ។ កុំវង្វេងនឹងការសប្បាយគ្មានគោលដៅច្បាស់លាស់ ។ ពីក្រុមការងារ eBook Cambodia

Continue Reading →

សៀវភៅ ៥ក្បាល ដែលអាចផ្លាស់ប្តូរការគិត ហើយបំផុសសក្តានុពលក្នុងខ្លួនអ្នកឲ្យខ្លាំងក្លា

យុវជនខ្មែរភាគច្រើន បានរស់នៅក្នុងការគិតដ៏ច្របូកច្របល់ គ្មានលំនឹងពិតប្រាកដ ។ ពួកគេច្រើនតែយល់ឃើញ ឬធ្វើតាមទំនោររបស់សង្គម គឺសង្គមស្រុកខ្មែរតែម្តង ។ ឧទាហរណ៍៖ គេតែងតែយល់ថា ដើម្បីបង្កើតទំនាក់ទំនងល្អ នៅកន្លែងធ្វើការ កន្លែងរកស៊ី ឬបង្កើតមិត្តភាពល្អ គឺត្រូវតែឧស្សហ៍ជួបជុំគ្នាផឹក ។ ការផឹកស៊ីជាប្រពៃណីដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងពេញទំហឹងនៅស្រុកខ្មែរ ។​ ផ្ទុយទៅវិញ បើយើងសង្កេតមើលអតីតអច្ឆរិយប្រទេសមួយនេះ គឺយើងមិនដែលឃើញគេជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅ សោះឡើយ ។​ បើយើងគិតថយក្រោយ ទៅកាលពីជាង ១០០០ឆ្នាំមុន បើដូនតាខ្មែរ រវល់តែជុំគ្នាផឹក និងមិនដែលកាន់តែសៀវភៅបែបនេះ ប្រហែលជា គ្មានឡើយប្រាង្គប្រាសាទដ៏អស្ចារ្យ ចម្លាក់វប្បធម៌ និងប្រពៃណីខ្មែរមានរូបរាងដ៏រស់រវើកគ្មានពីរបែបនេះទេ ។ ចុះតើសៀវភៅអ្វីដែលអាចបំផុសស្មារតី បង្កើតទម្លាប់ខ្លាំងក្លា ផ្លាស់ប្តូរការគិតអវិជ្ជមាន បំផុសសក្តានុពលក្នុងខ្លួន និងបង្កើតធនធានមនុស្សថ្មីសម្រាប់កម្ពុជា? ថ្ងៃនេះ eBook សូមណែនាំសៀវភៅប្រាំក្បាល ដែលនឹងធ្វើឲ្យជីវិតអ្នកផ្លាស់ប្តូរ ប្រសិនបើអ្នកអនុវត្តបានយ៉ាង ខ្ជាប់ខ្ជួន ។ សៀវភៅទី១៖ “ឥទ្ធិពលនៃការគិតវិជ្ជមាន” សៀវភៅ “ឥទ្ធិពលនៃការគិតវិជ្ជមាន” គឺជាតម្រាប្រចាំកាយ ដើម្បីត្រួសត្រាយនូវរាល់ឧបសគ្គនានា និងសម្រេចឲ្យបាននូវសេចក្តី​សុខសុភមង្គល ។ អ្នកត្រូវការសម្រាប់សម្រេចបានសេចក្តីសុខ និងយកឈ្នះរាល់ឧបសគ្គលំបាកនានា ។ ចរិតលក្ខណៈជះឥទ្ធិពលដល់ជំនឿ និងការរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយសៀវភៅមួយក្បាលនេះនឹងជួយបំភ្លឺផ្លូវដើម្បីផ្លាស់ប្តូរវិថីជីវិត ។ ប្រសិនបើអ្នកផ្តោតលើការគិតវិជ្ជមាន អ្នក នឹងទទួលបានលទ្ធផលវិជ្ជមាន ។ សៀវភៅទី២៖ “អាម្មរណ៍ឆ្លាតវៃ” សៀវភៅ ភាពឆ្លាតវៃខាងអារម្មណ៍ (Emotional Intelligence) ជាសៀវភៅដែលល្បីល្បាញបំផុតក្នុងពិភពលោក ដែលបានលក់ដាច់ជាង ៥លានក្បាល ។វាបានបង្ហាញពីធម្មជាតិនៃបញ្ញាផ្លូវអារម្មណ៍ ហើយនិងឥទ្ធិពលដែលមានមក លើជីវិតប្រចាំថ្ងៃរបស់យើង ។ វាក៏បានគូសបង្ហាញពីវិធីធ្វើឲ្យភាពឆ្លាតវៃខាងអារម្មណ៍កាន់តែមានភាពចាស់ទុំ និងវិធីដើម្បីធ្វើឲ្យវាកាន់តែប្រសើរឡើង ។ សៀវភៅនេះក៏បានបង្ហាញពីទំនាក់ទំនង រវាងភាពជោគជ័យ សមត្ថភាពនៃ ចំណេះដឹង និងទស្សនវិស័យវិជ្ជមានដើម្បីបង្កើនគុណភាពជីវិត ។ សៀវភៅទី៣៖  “ទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ” សៀវភៅ “ទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ” ឆ្នាំ ១៩៨០ គឺជា សៀវភៅក្បួនច្បាប់ដ៏មានឥទ្ធិពលបំផុតដើម្បីអភិវឌ្ឍន៍ទម្លាប់ឆ្ពោះ ទៅរកភាពជោគជ័យ...

Continue Reading →

តើយុវជនខ្មែរត្រូវធ្វើអ្វីខ្លះ អំឡុងពេលផ្ទុះជំងឺ COVID-19?

ចេញផ្សាយម៉ោង ៩៖១០នាទីយប់ មុននឹងឆ្លើយសំណួរខាងលើ ដែលជាប្រធានបទរបស់យើង eBook ថ្ងៃនេះសូមលើកយករឿងពិតដែលជាភាពកម្សោយរបស់យុវជនខ្មែរមួយចំនួនធំដែលតែងតែបន្ទោសទៅលើស្ថានការណ៍ បរិយាកាសជុំវិញ និងព្រហ្មលិខិត ។ ទម្លាប់មនុស្សបរាជ័យ ចូលចិត្តស្រែកថ្ងូរ ស្រែកប្រាប់គេឯងថាខ្លួនលំបាកនេះ លំបាកនោះ គ្មានចិត្តអំណត់អត់ធ្មត់អ្វីបន្តិចសោះ ។ តាមពិតទៅ ទម្លាប់ប្រាប់គេប្រាប់ឯងពីបញ្ហានេះ បញ្ហានោះ មិនគួរមានការលើកទឹកចិត្ត ឬត្រូវតែនិយាយយ៉ាងមានមោទកភាពនោះទេ ។ ផ្ទុយទៅវិញ វាគួរតែជារឿងអាម៉ាស់ទៅវិញទេ ហេតុអ្វីបានជារឿងអាម៉ាស់? មនុស្សដែលមានចរិតរឹងមាំ អត់ធន់នឹងបញ្ហា ច្រើនតែជាមនុស្សដែលទទួលបានភាពជោគជ័យពិតប្រាកដ ហើយគេមិនមែនជាមនុស្សដែលលោតឡើង លោតចុះតាមបញ្ហា ឬឱកាសនោះទេ ។ បញ្ហាដែលកើតឡើង មិនអាចរារាំង មនុស្សដែលមានផែនការវែងឆ្ងាយ និងមហិច្ឆតាបាននោះទេ ព្រោះបញ្ហាដែលកើតឡើងថ្ងៃនេះ ពិតណាស់ថាវាប៉ះពាល់ខ្លះដល់គោលដៅរបស់គេ ប៉ុន្តែបើគេពិតជាមានគោលដៅរឹងដូចដែកថែប ទោះឧបសគ្គប៉ុណ្ណា ក៏មិនអាចរារាំងគេបានដែរ ។ ហេតុអ្វីបានជា eBook ឲ្យតម្លៃមនុស្សបែបនេះ? ចរិតធម្មជាតិរបស់អ្នកខ្លាំង គឺមានសេចក្តីក្លាហាន មោះមុត ស្វាហាប់ មិនងាករេ មិនផ្លាស់ប្តូរតាមនឹកឃើញនោះឡើយ ហើយបុគ្គលបែបនេះ សង្គមខ្មែរយើងពិតជាត្រូវការច្រើនទៀតណាស់ដើម្បីកសាងគ្រឹះសង្គមមួយឲ្យមានភាពរឹងមាំ ។ យុវជនខ្មែរ ត្រូវបង្កើតចរិតដែកថែប បង្កើតឥរិយាបថវិជ្ជមានក្នុងខ្លួន ជាពិសេសពេលប្រទេសជាតិ ឬពិភពលោកជួបបញ្ហាធំៗបែបនេះ ។ យុវជនខ្មែរត្រូវចាំថា គ្រប់មនុស្សជោគជ័យអស្ចារ្យក្នុងលោក សុទ្ធតែជាមនុស្សដែលមិនចុះញ៉មនឹងបញ្ហា និងមិនស្រែកថ្ងូរពេលជាឧបសគ្គ ។ ទន្ទឹមនឹងវិបត្តិដ៏ធ្ងន់ធ្ងរមួយនេះកំពុងតែកើតឡើង យុវជនខ្មែរគួរបង្កើតទម្លាប់ថ្មីៗឲ្យបានច្រើន៖ ទី១៖ កុំតក់ស្លុត កុំផ្តេកផ្តួលតាមស្ថានការណ៍៖ ហេតុអ្វី? មនុស្សធម្មតាច្រើនតែនិយាយថា នរណាៗក៏មានបញ្ហាដែរមិនមែនមានតែខ្ញុំនោះទេ ។ ជាពិសេសពេលជួបឧបសគ្គបែបនេះ ពួកគាត់នឹងសម្បូរលេស មិនខ្វះពាក្យដោះសារ ប៉ុន្តែសំណួរសួរថា ចុះមុនពេលជួបបញ្ហា កូវីត នេះ តើគាត់បានសម្រេចកិច្ចការអ្វីហើយឬនៅ? ទី២៖ នៅផ្ទះសរសេរផែនការជីវិត ឬរៀបចំគម្រោងអនាគតពេញមួយជីវិត ។ តើមានមនុស្សប៉ុន្មាននាក់ ដែលមានភាពប្រាកដនិយមជាមួយនឹងផែនការជីវិតរបស់ខ្លួន? តើមានមនុស្សប៉ុន្មាននាក់ ដែលចាំតែដេកដោះស្រាយបញ្ហាប្រចាំថ្ងៃ ឬកំពុងរង់ចាំឱកាសនេះ ឱកាសនោះ? បើអ្នកជួបយុវជនខ្មែរ ១០នាក់ ៩នាក់នឹងនិយាយថា ចាំគេមានលុយសិន ចាំគេទទួលបានការងារល្អធ្វើសិន ឬចាំនេះ ចាំនោះ ។ eBook...

Continue Reading →

ថ្ងៃរះឯនាយសមុទ្រដ៏ក្រហមឆ្អិនឆ្អៅ ក្នុងវេលាដ៏ស្ងប់ស្ងាត់

ច្បាប់ធម្មជាតិ មិនខ្វល់ថាអ្នកឆ្លាតប៉ុនណា មានបញ្ញាប៉ុនណា ថ្ងៃមួយតម្រិះនឹងជិះកឯង ។ ទោះបីអ្នកអាចឡើងដល់ឋានព្រះចន្ទ ភពព្រះអង្គារ មុជចូលបាតសមុត្រដ៏សែនជ្រៅ ធម្មជាតិដែលមិនដែលឆ្លើយតបអ្វីទាំងអស់ទៅលើទង្វើរបស់អ្នក ថ្ងៃណាមួយវានឹងកើតឡើងដោយឯកឯង ។ អ្នកមិនអាចហាមរលកសមុទ្រមិនឲ្យបោកបក់ អ្នកមិនអាចទៅឃាត់ផ្លេកបន្ទោរ មិនអាចបិទត្រចៀកមិនឲ្យឮផ្គរលាន់ និង មិនអាចគេចផុតពីសេចក្តីស្លាប់នោះទេ ។ វដ្តនៃធម្មជាតិ ដែលប្រមូលផ្តុំដោយការកើតចាស់ ឈឺស្លាប់ សេចក្តីសុខឯណានេះមួយ គង់នឹងវិនាសខ្ចាត់ខ្ចាយជាមិនខាន បើវាដល់ពេលវេលាហើយនោះ ។ រស់ជាមនុស្ស បើមិនបានសាងអំពើល្អ មិនគួរណាបំផ្លាញធម្មជាតិ ដែលជាធាតុគាំទ្រដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែបើមិនមែនមនុស្សជាអ្នកបំផ្លាញ ក៏មិនអាចហៅថាមនុស្សបានដែរ ព្រោះមនុស្សនេះ អំពើល្អក៏ចេះសាង អំពើបាបក៏ចេះប្រព្រឹត្ត ។ ថ្ងៃរះឯនាយសមុទ្រដ៏ក្រហមឆ្អិនឆ្អៅ ក្នុងវេលាដ៏ស្ងប់ស្ងាត់ ខ្យល់សមុទ្រ រលកបោកច្រាំង ឱផ្ទាំងទស្សនីយភាពដ៏កម្រអើយ អ្នកពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែធម្មជាតិ មិនដែលមានមោទនភាព ចំពោះភាពស្រស់ស្អាតរបស់ខ្លួនឡើយ ផ្ទុយទៅវិញ​មនុស្សទេដែលទាញយកប្រយោជន៍ពីវា ។ ប៉ុន្តែមនុស្សផ្តល់អ្វីខ្លះដល់ធម្មជាតិ ក្រៅពីកាប់បំផ្លាញ បំពុល និងគំទេចតាមគ្រប់រូបភាព តែធម្មជាតិនៅតែបណ្តោយឲ្យអ្នកធ្វើ ទ្រាំឈឺចាប់នូវរាល់ទង្វើទាំងអស់របស់អ្នក ថ្ងៃមួយបើសិនជាកើតមានវិបត្តិណាមួយឡើង ចូរកុំស្តីបន្ទោសធម្មជាតិឲ្យសោះ ។ រង់ចាំអំពើល្អរបស់មនុស្សមកលើធម្មជាតិ ប្រៀបបានរង់ចាំការបន្សុទ្ធទឹកសមុទ្រឲ្យមានឱសជាតិរស់សាបធម្មតាវិញយ៉ាងដូច្នោះ ។ ពីក្រុមការងារ eBook Cambodia

Continue Reading →

តើមនុស្សបីនាក់ណាខ្លះដែលសាងភាពអស្ចារ្យអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨?

តើមនុស្សបីនាក់ណាខ្លះដែលសាងភាពអស្ចារ្យអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨? ចំណែកអ្នក តើអ្នកត្រូវបន្ទោសវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០២០ នេះឬយ៉ាងណា? អំឡុងឆ្នាំ ១៩៨៦ ទីផ្សារភាគហ៊ុនបានដួលរលំ លោក Steve Jobs បានដឹងថាគាត់ខាតបង់លុយអស់យ៉ាងច្រើន ។ គាត់ត្រូវបានបណ្តេញចេញពីក្រុមហ៊ុន Apple ក្នុងឆ្នាំ ១៩៨៥  និងបានលក់ភាគហ៊ុនរបស់គាត់ទាំងអស់ ហើយចំណាយលុយមួយចំនួនធំទៅបង្កើតក្រុមហ៊ុន NeXT កុំព្យូទ័រ។ ជំនួសឲ្យការថ្នឹងថ្នាក់ចិត្តជាមួយក្រុមហ៊ុន Apple ឬប្រឹងតស៊ូលើ NeXTតែមួយមុខ លោក Steve បានសម្រេចចិត្តយកលុយសល់ទាំងអស់ទិញយកស្ទូឌីយ៉ូគំនូរជីវចល George Lucas ថែមមួយទៀតក្នុងតម្លៃ ១០ លានដុល្លារ។ គាត់បានប្តូរឈ្មោះស្ទូឌីយ៉ូនេះទៅជា “Pixar” ដែល ៣ឆ្នាំក្រោយមកបានចុះកុងត្រាទឹកប្រាក់ ២៦ លានដុល្លារជាមួយក្រុមហ៊ុន Disney និងចុងក្រោយបានលក់ឲ្យ Disney ក្នុងតម្លៃ ៧.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៦ ។ កំឡុងពេលដែលវិស័យអាជីវកម្មលើអ៊ីនថឺណេត Dot-com ដួលរលំក្នុងឆ្នាំ ២០០១ ក្រុមហ៊ុន Amazon របស់លោក Jeff Bezo ខាតបង់ចំណូលរបស់ខ្លួនរហូតដល់ ៩០ភាគរយ ។ ជំនួសឲ្យការបិទក្រុមហ៊ុនចោលដូចក្រុមហ៊ុន dotcom ដទៃទៀត លោក Jeff បានផ្តោតលើការបង្កើតប្រាក់ចំណូលពីលុយសល់ក្នុងក្រុមហ៊ុនជំនួសលុយពីដៃគូវិនិយោគវិញ ។ គាត់បានប្រើវិធីសាស្ត្រមួយគឺ៖ ចរន្តទូទាត់លុយរបស់ Amazon ( Amazon’s Cash Conversion Cycle) ។ ចរន្តទូទាត់លុយនេះ គឺជាការកំណត់ពេលវេលាដែលអ្នកលក់រាយត្រូវប្តូរពីសាច់ប្រាក់ទៅជាទំនិញ ហើយបានជាលុយវិញនៅពេលទំនិញលក់បាន ។ ពេលនោះដែរ ហាង Macy ទូទាត់លុយវិញបានក្នុងពេល ៧១ថ្ងៃ ហើយ Wal-Mart ទូទាត់លុយវិញបានក្នុងពេល ១២ថ្ងៃ ។ នៅកំឡុងពេលវិបត្តិនេះ លោក Jeff បានព្យាយាមធ្វើឲ្យចរន្តនេះបង្កក់លុយទុកក្នុងរយៈពេល ២៤ថ្ងៃ ដោយការយកលុយពីអ្នកទិញដោយផ្ទាល់ និងបង់ថ្លៃទំនិញនៅ ២៨ថ្ងៃក្រោយបន្ទាប់ពីទំនិញនោះត្រូវបានលក់ និងផ្ញើចេញ ។...

Continue Reading →

ជំងឺកូវីត១៩, វិបត្តិសេដ្ឋកិច្ច និងវិធីដោះស្រាយ

កម្មកររោងចក្ររាប់ម៉ឺននាក់បានព្យួរការងារ កម្មករចំណាកស្រុករាប់សែននាក់បានបង្ខំចិត្តធ្វើមាតុភូមិនិវត្តវិញ បុគ្គលិកក្រុមហ៊ុន សណ្ឋាគារ និងក្នុងវិស័យទេសចរណ៍រាប់ពាន់នាក់ បាន បាត់បង់ការងារ នេះជាពេលវេលាមួយដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាល ដែលមិនធ្លាប់បានព្រៀងទុកចំពោះឧបសគ្គធំៗ បែបនេះកន្លងមក ។ ប្រសិនបើនៅតែបន្តបែបនេះក្នុងរយៈពេល ៦ខែខាងមុខ សាកល្បងព្យាករណ៍មើល (ទាយ) ថា “នឹងមានអ្វីកើតឡើង”? ប្រជាជនរាប់លាននាក់គ្មានចំណូល គ្មានប្រាក់សម្រាប់ឧបត្ថម្ភ ទោះចង់ឧបត្ថម្ភក៏ទប់មិនជាប់ ព្រោះប្រាក់ក្នុងឃ្លាំងជាតិមានសម្រាប់តែបំពេញសេចក្តីត្រូវការឲ្យមន្ត្រីរាជការ កងកម្លាំងការពារ និងមន្រ្តីចូលនិវត្តន៍តែប៉ុណ្ណោះ ។ ប្រជាជនចង់ចំណាកស្រុកត្រឡប់ទៅថៃវិញ        ក៏ពិបាកមិនងាយស្រួលដូចមុន រង់ចាំរោងចក្របើកទ្វារឡើងវិញក៏ស្ថិតក្នុងពេលវេលាមិនជាក់លាក់ សង្ឃឹមលើភ្ញៀវទេសចរណ៍អន្តរជាតិធ្វើដំណើរកម្សាន្តធម្មតាឡើងវិញ ត្រូវការពេលយ៉ាងតិច ៦ខែ ទើបភ្ញៀវពួកគាត់គិតថានឹងមានសុវត្ថិភាពឡើងវិញ ។ ចេញទៅផ្លូវណា? បីចំណុចដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៖ ចំណុចទី១៖ ប្រើគ្រប់មធ្យោបាយទប់ស្តាត់នឹងជំងឺ COVID-19 ដែលកំពុងនឹងប្រឈម តាមរយៈការជួយជ្រោមជ្រែងពីចិន ។ ពិនិត្យ និងចាក់វ៉ាក់សាំងការពារចំពោះអ្នកដែលសង្ស័យ និងកំពុងប្រឈមមុខ ឬដែលនឹងកំពុងបំពេញការងារដែលរងផលប៉ះពាល់ពីជំងឺមួយនេះ ។ អ្នកមានជំនាញ Coding និង Apps Developers អាចប្រមូលទិន្នន័យជាក់លាក់ និងធ្វើការជាមួយក្រសួងសុខាភិបាលដើម្បីបង្កើត Covid-19 Tracking Record យកគំរូតាមប្រទេសថៃ ដែលគេបានកំពុងនឹងអនុវត្តវិធីសាស្ត្រនេះ ។ ក្រៅពីនេះ ក្រសួងសុខាភិបាល និងរដ្ឋាភិបាលអាចរៀនសូត្រពីប្រទេសដែលប្រឈមមុខតិចតូច ចំពោះវីរ៉ុស កូវីត១៩ នេះ ដូចជា តៃវ៉ាន់ និង សិង្ហបុរី ។ ចំណុចទី២៖ ចំណាយពេល ៣ខែ សាងសង់ប្រពន្ធធារាសាស្ត្រទូទាំងប្រទេស ដោយពឹងជំនួយគ្មានសំណង ឬបំណុលពីចិន ឬក៏ជប៉ុន (ចុះកិច្ចសន្យា ជាមួយការបង្វិលប្រាក់ដើមដោយវិធីជាក់លាក់ និងច្បាស់លាស់) ។ មន្ត្រីទាំងអស់ ត្រូវដុតដៃដុតជើង ប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ បម្រើប្រជាជន ប្រមូលផ្តុំប្រជាជនធ្វើកសិកម្ម ចាប់ផ្តើមជាប្រទេសកសិកម្មខ្លាំងក្លា ទន្ទឹមនឹងកម្លាំងមនុស្សមានរាប់លាននាក់ស្រាប់ដែលកំពុងទំនេរគ្មានការងារធ្វើ ។ ៣ខែ ត្រៀមសម្រាប់រដូវវស្សាដែលនឹងមកដល់ខាងមុខ ប្រើដីកសិកម្មទាំងអស់ក្នុងស្រុកខ្មែរឲ្យរវល់ កុំទុកដីឲ្យនៅទំនេរ ។ យកផលដំណាំកសិផលផ្គត់ផ្គង់តម្រូវការក្នុងស្រុក បិទការនាំចូលដំណាំកសិផលពីប្រទេសជិតខាង គាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចក្នុងស្រុក...

Continue Reading →

តើប្រទេសណាខ្លះ ដែលប្រើបច្ចេកវិទ្យាជាន់ខ្ពស់ មកទប់ស្តាត់ជំងឺ COVID-19?

វិធីសាស្ត្រទប់ទល់នឹងកូវីត ១៩ ភាគមួយ មកទល់នឹងពេលនេះ មានប្រទេសចំនួន ១១៧ហើយ ដែលមានការរាត្បាតវីរុសកូវីដ១៩ ។ តាមប្រទេសនីមួយៗមានវិធានការទប់ស្កាត់ និង ដោះស្រាយបញ្ហាប្លែកៗពីគ្នា អាស្រ័យលើថ្នាក់ដឹកនាំ និង អ្នកជំនាញពាក់ព័ន្ធ។ ថ្ងៃនេះក្រុមការងារ ebook សូមលើកជូន ករណីសិក្សាដ៏គួរឲ្យចាប់អារម្មណ៍ របស់ប្រទេសក្នុងតំបន់អាស៊ី យើង ដែលធ្វើបានល្អមែនទែនក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីត១៩ ដោយប្រើ បច្ចេកវិជ្ជាជាន់ខ្ពស់មកដោះស្រាយបញ្ហាចំពោះមុខ ដែល ជាក្តីកង្វល់របស់មនុស្សទូទាំងសកលលោក។ ប្រទេសដែលយើងនឹងលើកយកមកធ្វើជាឧទាហរណ៍ រួមមាន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី និង ថៃ។ នៅក្នុងភាគដំបូងយើងសូមលើកយកប្រទេស កូរ៉េខាងត្បូង និង ថៃ ជាមុនសិនព្រោះ ប្រទេសទាំងពីរ ប្រើលំនាំបច្ចេកវិជ្ជាស្រដៀងគ្នា។ តោះត្រៀមចិត្តអាន និង ចូលសាច់រឿងទាំងអស់គ្នា៖ #ប្រទេសកូរ៉េខាងត្បូង នៅក្នុងរូបភាពទី ១ វាជា Corona Map ដែលកំពុងដាក់ឲ្យដំណើរការអំឡុងពេលមានការរាតត្បាតទ្រង់ទ្រាយធំនៃវីរុសកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមអ្នកបច្ចេកវិជ្ជា នៅប្រទេសនេះ បានប្រើវិធីសាស្ត្រ ប្រមូលទិន្នន័យពីអ្នកឆ្លងវីរុសកូវីត១៩ និង ប្រើទិន្នន័យឲ្យមានប្រយោជន៍ ហៅថា Bigdata ហើយ បង្ហាញលទ្ធផលលើផែនទីរបៀប Real-time ដើម្បីអាចឲ្យប្រជាជន និង អ្នកទេសចរណ៍ អាចដឹងនិងមានការប្រុងប្រយ័ត្ន ពិសេស បំបាត់អាការៈភ័យខ្លាចដែលគ្មានមូលដ្ឋានព្រោះខ្វះទិន្នន័យ ឬ ពត៌មានដែលគួរឲ្យទុកចិត្តបាន។ តាមរូបភាពគេបានបែងចែកជា ៣ ពណ៌ ៖ ពណ៌បៃតង ចង់បង្ហាញថា អ្នកឆ្លងវីរុសកូវីត១៩ ធ្លាប់ស្ថិតនៅបរិវេណហ្នឹង កាលពី ៤ ទៅ ៩ ថ្ងៃមុន។ ដូច្នេះ ភាគរយដែលអាចឆ្លងពេលដែលអ្នកឆ្លងកាត់ម្តុំហ្នឹងមាន តិចបំផុត។ ពណ៌លឿង ចង់បង្ហាញថា អ្នកឆ្លងវីរុសកូវីត១៩ ធ្លាប់ស្ថិតនៅបរិវេណហ្នឹង កាលពី ១ ទៅ ៤ ថ្ងៃមុន។ ដូច្នេះ ភាគរយដែលអាចឆ្លងពេលដែលអ្នកឆ្លងកាត់ម្តុំហ្នឹង ស្ថិតក្នុងកំរិតមធ្យម។ ពណ៌ក្រហម ចង់បង្ហាញថា...

Continue Reading →

តើមូលហេតុអ្វីដែលបណ្តាលឲ្យអ្នកខ្ជិល?

មានឆ្ងល់ទេ ថាដូចម្តេចបានជាមនុស្សខ្លះសម្រេចកិច្ចការបានយ៉ាងអស្ចារ្យ ខណៈមនុស្សខ្លះដេកបាក់ទឹកចិត្តទាំងមិនបានប្រឹងប្រែងអ្វីខ្លាំងក្លាបន្តិចសោះ? ពាក្យខ្ជិលជាពាក្យដោះសារ លាក់ទុកក្នុងចិត្ត បិទបាំងភាពអាម៉ាស នៅពេលដែលគាត់បរាជ័យលើកិច្ចការអ្វីមួយ ។ ហេតុអ្វីបានជាគាត់មិនចង់ក្រោកពីដំណេក មិនចង់ចេញទៅធ្វើការ ហេតុអ្វីគាត់ឆាប់នឿយហត់នឹងកិច្ចការដែលគាត់បំពេញរាល់ថ្ងៃ? និយាយឲ្យចំ កិច្ចការរាល់ថ្ងៃ បើមិនប្រឹងដើម្បីប្រាក់ខែ eBook មនុស្ស ១០០នាក់ មានមនុស្សតែ ២នាក់គត់ទៅធ្វើការ ។ ហើយមនុស្ស២នាក់ ដែលទៅបំពេញកិច្ចការនោះនឹងក្លាយជាថៅកែមនុស្ស ៩៨នាក់ផ្សេងទៀត ព្រោះតែគាត់មិនមែនទៅធ្វើការដើម្បីប្រាក់ខែ ប៉ុន្តែជំនួសឲ្យគោលដៅអនាគតរបស់គាត់ ។ មូលហេតុដែលនាំឲ្យមនុស្សខ្ជិល៖ ទី១៖ មនុស្សគ្មានឆន្ទះ គ្មានគោលដៅ គ្មានបំណងប្រាថ្នាក្នុងជីវិត៖ គេរស់មួយថ្ងៃដើម្បីមួយថ្ងៃ ធ្វើការមួយខែ ដើម្បីតែប្រាក់ខែមួយខែ ។ គេបំពេញកិច្ចការឲ្យតែហើយពីដៃ គ្មានចេតនាចង់បានភាពល្អឥតខ្ចោះអ្វីសោះ ។ ការណ៍នេះ បណ្តាលឲ្យគាត់ក្លាយជាជនកម្សោយ គ្មានភាពខ្លាំងក្នុងខ្លួន ខ្វះជំនាញជាក់លាក់ ហើយវាក៏ជាហេតុដែលនាំឲ្យក្រដែរ ។ ទី២៖ គ្មានមហិច្ឆតា៖ មហិច្ឆតាមានអនុភាពខ្លាំងក្លាណាស់ ដែលនាំឲ្យពួកគេអាចសម្រេចភាពជោគជ័យ ឬកិច្ចការដ៏អស្ចារ្យក្នុងលោកនេះ ។ មហិច្ឆតា ក្នុងការជួយដោះស្រាយបញ្ហាមនុស្សជុំវិញដែលកំពុងជួបប្រទះបញ្ហា មហិច្ឆតា ចង់ធ្វើឲ្យប្រទេសមួយ ឬតំបន់មួយរស់នៅមានភាពល្អប្រសើរឡើង ។ មហិច្ឆតាទាំងនេះ មនុស្សមានកាន់តែច្រើន សង្គមកាន់តែរុងរឿង និងរីកចម្រើន ។ ទី៣៖ គ្មានផែនការ៖ កង្វះផែនការ និងការតាំងចិត្ត ជាចំណុចសូន្យដែលនាំមនុស្សឲ្យធ្លាក់ក្នុងភាពខ្ជិលច្រអូស ។ មនុស្សដែលខ្ជិលច្រអូស ជាមនុស្សខ្ជះខ្ជាយ មិនចេះគ្រប់គ្រងពេលវេលា  គ្មានទំនួលខុសត្រូវ និងគេចពីបញ្ហា ។ កត្តាទាំងនេះនឹងនាំឲ្យជីវិតគេវិនាស ក្នុងពេលដ៏ខ្លីខាងមុខ ។ ទី ៤៖ គ្មានវត្ថុបំណងក្នុងជីវិត ឬគោលដៅតូចពេក៖ ត្រូវសួរខ្លួនឯងថា រាល់ថ្ងៃនេះ រស់នៅដើម្បីអ្វី? ហេតុអ្វីបានជាមានរូបអ្នក ឬជីវិតអ្នកនៅទីនេះ? តើអ្នកត្រូវធ្វើកិច្ចការអស្ចារ្យដើម្បីមនុស្សគ្រប់គ្នា ឬដើម្បីតែក្រពេះប៉ុនបាតដៃរបស់អ្នក? នៅពេលដែលអ្នកមានគោលដៅតូចពេកនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សខ្ជិល គិតថា បានប៉ុនណេះគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រឹងប្រែងឲ្យលំបាកខ្លួនធ្វើអ្វី ។ ក្នុងសង្គមក្រីក្រមួយ ដូចជាកម្ពុជា ទាមទារឲ្យមានមនុស្សដែលមាន គោលបំណងធំ ព្រោះពលរដ្ឋជាច្រើនមិនទទួលបានការអប់រំត្រឹមត្រូវ មានចំនួនច្រើន ហើយជីវិតពួកគេនឹងជួបការលំបាកកាន់តែខ្លាំង បើយុវជនដែលអ្នករៀនសូត្រ...

Continue Reading →