ឧស្សាហកម្មផលិតក្រដាសរបស់វៀតណាម រីកចម្រើនជាបន្តបន្ទាប់
Breaking News

ឧស្សាហកម្មផលិតក្រដាសរបស់វៀតណាម រីកចម្រើនជាបន្តបន្ទាប់

ពីទិន្នន័យរបស់ក្រុមអ្នកជំនួញឧស្សាហកម្មរកឃើញថា ឧស្សាហកម្មផលិតក្រដាសក្នុងប្រទេសរីកចម្រើនបានល្អក្នុងរយៈពេល 5ឆ្នាកន្លងមកនេះ និងរំពឹងថា នឹងរក្សាកម្រិតនេះបានរហូតដល់ឆ្នាំ2025 ដោយទទួលបានការគាំទ្រពីតម្រូវការក្រដាសអនាម័យ និងក្រដាសវេចខ្ចប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The SUN ។

Hoang Trung Son អនុប្រធានសមាគមន៍ក្រដាស និងអាចម៍ក្រដាសរបស់ប្រទេសវៀតណាមបង្ហើបឱ្យដឹងថា ពីមុនមកគឺជាប្រទេសអ្នកនាំចូល តែនៅពេលនេះវៀតណាមក្លាយជាប្រទេសអ្នកនាំចេញក្រដាសគ្រប់ប្រភេទ ជាពិសេសគឺក្រដាសសម្រាប់វេចខ្ចប់ ដោយទំហំនៃការនាំចេញមានការកើនឡើងច្រើនជាង 65%ក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ 2015-2020 ។

ទិន្នន័យរបស់មន្ទីរគយ និងរដ្ឋាករបានបញ្ជាក់ថា 7ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានទំហំដល់ទៅ 1.13ពាន់លានដុល្លារអាម៉េរិក កើនឡើង 21.6% ធៀបទៅនឹងឆ្នាំមុនៗ ដោយមាន សហរដ្ឋអាម៉េរិក ចិន កម្ពុជា តៃវ៉ាន់ និងឥណ្ឌូណេស៊ីជាទីផ្សារធំបំផុត ។

Son និយាយបន្ថែមថា សេដ្ឋកិច្ចនៅជុំវិញពិភពលោកជួបប្រទះនូវបញ្ហាជាច្រើន 10ឆ្នាំកន្លងមកនេះ រួមទាំងភាពតានតឹងក្នុងភូមិសាស្រ្ដនយោបាយ ជាពិសេសគឺជម្លោះរវាង រុស្ស៊ី-អ៊ុយក្រែន និងការឆ្លងរីករាលដាលរបស់ជំងឺកូវីដ-19 ដែលបានចូលមករារាំងដល់ខ្សែសង្វាក់នៃការផលិត បានធ្វើឱ្យកើតមានអតិផរណាខ្ពស់ ។ ដោយឡែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែលូតលាស់បានល្អ រួមទាំងឧស្សាហកម្មផលិតក្រដាសផងដែរ ដែលលូតលាស់ច្រើនជាង 25%ក្នុងមួយឆ្នាំ ។

ដោយក្នុងឆ្នាំ 2020 និង2021 មានរោងម៉ាស៊ីគិនក្រដាសជាច្រើនកន្លែងអាចម៍ក្រដាសដែលមានកម្លាំងផលិត 100,000-150,000 តោនក្នុងមួយឆ្នាំ រួមបញ្ចូលគ្នាសរុប 2លានតោនក្នុងមួយឆ្នាំ និងមានការបង្កើនកម្លាំងផលិតបន្ថែម 1លានតោន ក្នុងឆ្នាំ2023 ស្របពេលដែលអ្នកជំនួញបរទេសបានបង្កើនការវិនិយោគទុនក្នុងឧស្សាហកម្មនេះ ដើម្បីប្រើប្រាស់ប្រយោជន៍ពីទីផ្សារក្នុងស្រុក និងសក្ដានុពលនាំចេញដូចគ្នាផងដែរ ។

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននានា រំពឹងថា នឹងជួបប្រទះនូវបញ្ហា ដោយសារស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោក និងការប្រគួតប្រជែងដ៏ក្ដៅគកុកទាំងក្នុង និងក្រៅប្រទេស តែខ្លួនមានទំនុកចិត្តថា នៅតែអាចសង្ឃឹមលទ្ធផលក្នុងរយៈពេលវែងបានយ៉ាងពិតប្រាកដ ដោយការវិនិយោគក្នុងឧស្សាហកម្មផលិតក្រដាសគឺជាការវិនិយោគក្នុងរយៈពេលវែង ចាប់ពី 5-10ឆ្នាំ ឬអាចនឹង 20ឆ្នាំក៏ថាបាន ។

50% នៃវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងឧស្សាហកម្មផលិតក្រដាស នាំចូលដោយផ្ដោតទៅលើបរិស្ថាន ដោយសមស្របទៅនឹងវដ្ដនៃសេដ្ឋកិច្ច ដែលវត្ថុធាតុដើមមានមូលដ្ឋានមកពីព្រៃដាំដុះដែលអាចលាស់ថ្មីបាន ថែមទាំងក្រដាសប្រើប្រាស់រួច ដោយក្នុងប្រទេសអភិវឌ្ឍ ក្រដាសជាង 70% នឹងត្រូវនាំយកទៅកែច្នៃសារឡើងវិញ ស្របពេលដែលប្រទេសវៀតណាមមានជិតដល់ 50% បន្តែកំពុងបង្កើនចំនួនឱ្យបានកាន់តែច្រើន ។

Leave a Reply

Your email address will not be published. Required fields are marked *