ឧបករណ៍ក្នុងសួនកម្សាន្តមួយ​ធ្លាក់ពីអាកាសមកដីក្នុងកម្ពស់ជាង15ម៉ែត្របណ្ដាលឲ្យមនុស្ស ១៦ នាក់រងរបួស
Breaking News

ឧបករណ៍ក្នុងសួនកម្សាន្តមួយ​ធ្លាក់ពីអាកាសមកដីក្នុងកម្ពស់ជាង15ម៉ែត្របណ្ដាលឲ្យមនុស្ស ១៦ នាក់រងរបួស

អ្នកនិយមលេងបណ្ដាញអ៊ីនធឺណិតរន្ធត់ចិត្តចំពោះវីដេអូឃ្លីបដែលថតបាននូវវិនាទីដ៏គួរឲ្យដ៏គួរឱ្យតក់ស្លុតនៅពេលដែលឧបករណ៍កម្សាន្ដមួយបានធ្លាក់មកដីក្នុងកម្ពស់ 50ហ្វីត ឬស្មើនឹងជាង 15ម៉ែត្រ ក្នុងកម្មវិធីតាំងពិព័រណ៍មួយ ដោយសារកំហុសបច្ចេកទេស ឧប្បទ្ទវហេតុនេះមិនបានបង្កឱ្យមានស្លាប់នោះទេ ប៉ុន្តែអ្នកជិះកម្សាន្ដលើឧបករណ៍នោះមួយចំនួនបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Insider ។

នៅថ្ងៃអាទិត្យ ទី04 ខែកញ្ញា ឆ្នាំ2022 វេលាម៉ោង 21:15នាទី នៅសួនកម្សាន្តមួយក្នុងទីក្រុង Mohali រដ្ឋ Punjab ប្រទេសឥណ្ឌា ឧបករណ៍កម្សាន្ដរយៈកម្ពស់ ឬហៅជាឈ្មោះថា Drop Tower ក្នុងកម្មវិធីពិព័រណ៍មួយកន្លែងបានដំណើរការខុសប្រក្រតី បណ្ដាលឱ្យរង្វង់ដែលទ្រមនុស្សជាច្រើនបានធ្លាក់ចុះមកដីយ៉ាងរហ័សក្នុងកម្ពស់ 50ហ្វីត (15.2ម៉ែត្រ) លាយឡំជាមួយនឹងសំឡេងយ៉ាងស្រែកយ៉ាងខ្លាំងផងដែរ ។

ក្នុងឧបទ្ទវហេតុនេះ មានអ្នកជិះលេងប្រហែល50នាក់ ក្នុងនោះក៏មានការប៉ាន់ប្រមាណថា ស្ត្រី និងកុមារប្រហែល16នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅជិតនោះ ។

យោងតាមអ្នករៀបចំកម្មវិធីពិព័រណ៍បានឱ្យដឹងថា ឧបទ្ទវហេតុនេះគឺបណ្ដាលមកពីបញ្ហាបច្ចេកទេស គាត់ក៏បានបញ្ជាក់ផងដែរថា គាត់នឹងសហការជាមួយសមត្ថកិច្ចក្នុងការស៊ើបអង្កេតលើករណីនេះ ។

ប៉ូលិសក្នុងតំបន់ខាងលើ បាននិយាយថា កម្មវិធីខាងលើនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ ប៉ុន្តែអ្នករៀបចំកម្មវិធីត្រូវបានអនុញ្ញាតឱ្យបន្តព្រឹត្តិការណ៍នេះរហូតដល់ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2022 ។

Leave a Reply

Your email address will not be published. Required fields are marked *