ឥណ្ឌាលក់យន្តហោះចម្បាំងទៅឲ្យម៉ាឡេស៊ី រីឯហ្វីលីពីនក៏ចាប់អារម្មណ៍ចង់ទិញផងដែរ!!
Breaking News

ឥណ្ឌាលក់យន្តហោះចម្បាំងទៅឲ្យម៉ាឡេស៊ី រីឯហ្វីលីពីនក៏ចាប់អារម្មណ៍ចង់ទិញផងដែរ!!

ក្រសួងការពារជាតិឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រទី05 ខែសីហា កន្លងមកនេះថា ប្រទេសឥណ្ឌាបានស្នើលក់យន្តហោះចម្បាំងធុនស្រាល (LCA) “Tejas” ចំនួន 18គ្រឿងទៅឲ្យប្រទេសម៉ាឡេស៊ី ។ ក្រសួងបានបន្ថែមថា ប្រទេសអាហ្សង់ទីន អូស្ត្រាលី អេហ្ស៊ីប សហរដ្ឋអាម៉េរិក ឥណ្ឌូនេស៊ី និងហ្វីលីពីន ក៏ចាប់អារម្មណ៍លើយន្តហោះម៉ាស៊ីនតែមួយនេះផងដែរ ។

រដ្ឋាភិបាលឥណ្ឌាកាលពីឆ្នាំមុនបានផ្តល់កិច្ចសន្យាដែលមានចំនួនទឹកប្រាក់ដល់ទៅ 6000លានដុល្លារអាម៉េរិកឲ្យដល់ក្រុមហ៊ុនរដ្ឋរបស់ខ្លួនឈ្មោះ Hindustan Aeronautics Ltd សម្រាប់ការដឹកជញ្ជូនយន្តហោះ Tejas ចំនួន 83គ្រឿង ដែលជាផលិតក្នុងស្រុករបស់ខ្លួន ដោយចាប់ផ្ដើមពីក្នុងឆ្នាំ2023 ខាងមុននេះ ។

ប្រភព៖ rappler

Leave a Reply

Your email address will not be published. Required fields are marked *