អ្នកវិទ្យាសាស្ត្រចិនរៀបចំផែនការផលិតមីស៊ីលប្រឆាំងនាវាចម្បាំងល្បឿនលឿនជាងសំឡេង​ដែលអាចហោះនៅលើអាកាសផង និងហែលក្នុងទឹកផង
Breaking News

អ្នកវិទ្យាសាស្ត្រចិនរៀបចំផែនការផលិតមីស៊ីលប្រឆាំងនាវាចម្បាំងល្បឿនលឿនជាងសំឡេង​ដែលអាចហោះនៅលើអាកាសផង និងហែលក្នុងទឹកផង

យោងតាមក្រុមអ្នកស្រាវជ្រាវដែលចូលរួមក្នុងគម្រោងនេះ បានឱ្យដឹងថា ប្រទេសចិនកំពុងអភិវឌ្ឍកាំជ្រួចប្រឆាំងនាវាល្បឿនលឿនជាងសំឡេងដែលនឹងអាចធ្វើដំណើរបានកាន់តែឆ្ងាយ និងលឿនជាងមីស៊ីលក្រោមទឹក​ពីសម័យមុន នេះបើយោងតាមអ្នកស្រាវជ្រាវដែលចូលរួមក្នុងគម្រោងនេះប្រាប់សារព័ត៌មាន​ South China Morning Post ។

មីស៊ីលមានប្រវែង 5 ម៉ែត្រ (16.4 ហ្វីត) នឹងអាចហោះក្នុងល្បឿន 2.5 ដងនៃល្បឿនសំឡេងនៅប្រហែល 10,000 ម៉ែត្រ (32,800 ហ្វីត) ក្នុងរយៈចម្ងាយ 200 គីឡូម៉ែត្រ (124 ម៉ាយ) មុនពេលវាមុជចូលទៅក្នុងទឹកបានរហូតដល់ 20 គីឡូម៉ែត្រ ។

នៅពេលដែលវាស្ថិតនៅក្នុងចម្ងាយប្រហែល 10 គីឡូម៉ែត្រពីគោលដៅរបស់វា  មីស៊ីលនេះនឹងចូលទៅក្នុងរបៀបដូចនឹងមីស៊ីលនៅក្រោមទឹក ឬ torpedo ដោយធ្វើដំណើរក្រោមទឹកក្នុងល្បឿនរហូតដល់ 100 ម៉ែត្រក្នុងមួយវិនាទី (200 knots) ដោយប្រើវិធី supercavitation ដែលជាការបង្កើតពពុះខ្យល់ដ៏ធំនៅជុំវិញមីស៊ីល ដែលកាត់បន្ថយការ​កកិតជាមួយទឹកខ្លាំង ។

Leave a Reply

Your email address will not be published. Required fields are marked *