អ្នកជំនួញដែលមានជាងគេបំផុតរបស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងដ៏ធំរបស់រុស្ស៊ីនៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន!!
Breaking News

អ្នកជំនួញដែលមានជាងគេបំផុតរបស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងដ៏ធំរបស់រុស្ស៊ីនៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន!!

អ្នកជំនួញដែលមានជាងគេបំផុតរបស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ជាមួយប្រពន្ធរបស់គាត់នៅក្នុងការបាញ់ផ្លោងដ៏ធំរបស់រុស្ស៊ីនៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​BBC ។

មន្ត្រីក្នុងតំបន់បាននិយាយថា លោក Oleksiy Vadatursky អាយុ 74 ឆ្នាំ និងប្រពន្ធរបស់គាត់គឺលោកស្រី Raisa បានស្លាប់នៅពេលដែលមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារផ្ទះរបស់ពួកគេពេញមួយយប់។

លោក Vadatursky គ្រប់គ្រងក្រុមហ៊ុន Nibulon ដែលជាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិ ។ គាត់ក៏បានទទួលពានរង្វាន់ “វីរៈបុរសនៃអ៊ុយក្រែន” ផងដែរ ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានពណ៌នាពីការស្លាប់របស់លោក Vadatursky ថាជាការបាត់បង់ដ៏ធំមួយ ។

អភិបាលក្រុង Mykolaiv លោក Oleksandr Senkevych បាននិយាយថា វាប្រហែលជាការទម្លាក់គ្រាប់បែករបស់រុស្ស៊ីដ៏ធ្ងន់បំផុតនៅក្នុងទីក្រុងរហូតមកដល់ពេលនេះ ។ មានការ​ខូចខាត​សណ្ឋាគារ​មួយ កន្លែង​កីឡា សាលារៀន​២ និង​កន្លែង​ផ្តល់​សេវា ព្រមទាំង​ផ្ទះសម្បែង​ផងដែរ​។

ទីក្រុង Mykolaiv ស្ថិតនៅលើផ្លូវសំខាន់ទៅកាន់ Odesa ដែលជាកំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ហើយត្រូវបានវាយប្រហារម្តងហើយម្តងទៀតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួននៅថ្ងៃទី 24 ខែកុម្ភៈ ។

Leave a Reply

Your email address will not be published. Required fields are marked *