អ្នកកាសែតរុស្ស៊ីម្នាក់បានលក់ពានរង្វាន់ណូបែលក្នុងតម្លៃ១០៣,៥លានដុល្លារដើម្បីជាជំនួយដល់អ៊ុយក្រែន ។
Breaking News

អ្នកកាសែតរុស្ស៊ីម្នាក់បានលក់ពានរង្វាន់ណូបែលក្នុងតម្លៃ១០៣,៥លានដុល្លារដើម្បីជាជំនួយដល់អ៊ុយក្រែន ។

លោក Dmitry Muratov ដែលជានិពន្ធនាយកនៃកាសែតឯករាជ្យ Novaya Gazeta របស់រុស្ស៊ី កាលពីថ្ងៃចន្ទ (២០ មិថុនា) បានដាក់ដេញថ្លៃមេដាយមាស ណូបែលសន្តិភាព របស់គាត់ក្នុងតម្លៃ ១០៣.៥ លានដុល្លារអាម៉េរិក ​ដើម្បីជួយដល់កុមារដែលភៀសខ្លួនដោយសង្រ្គាមនៅក្នុងអ៊ុយក្រែន ។

លោក Muratov បានឈ្នះរង្វាន់ណូបែលនៅឆ្នាំ 2021 ជាមួយអ្នកកាសែត Maria Ressa នៃប្រទេសហ្វីលីពីន ដោយគណៈកម្មាធិការបានគោរពពួកគេ “សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ” ។

ប្រភព ៖

AP

Leave a Reply

Your email address will not be published. Required fields are marked *