អ៊ុយក្រែនប្រកាសបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសតួកគី ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង ៨,០០០ នាក់
World

អ៊ុយក្រែនប្រកាសបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសតួកគី ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង ៨,០០០ នាក់

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានចេញក្រឹត្យមួយនៅថ្ងៃទី 7 ខែកុម្ភៈដោយបញ្ជាឱ្យបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសតួកគីដើម្បីជួយយកឈ្នះលើផលវិបាកនៃការរញ្ជួយដីដ៏សាហាវមួយនេះ ។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគីបានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងចំនួនពីរក្នុងកម្រិត 7.8 រ៉ិចទ័រនិង 7.5 រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃទី 6 ខែកុម្ភៈ។ ការរញ្ជួយដីនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨,០០០ នាក់ ។

កាលពីដើមថ្ងៃទី ៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បាននិយាយថា អ៊ុយក្រែនអាចនឹងបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់ទៅកាន់ប្រទេសទួរគី ដើម្បីជួយសម្អាតកម្ទេចកម្ទី ។ លោក Kuleba បានបន្ថែមថា ចំនួនបុគ្គលិកជួយសង្គ្រោះអ៊ុយក្រែននេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ផ្តល់ជំនួយដល់ប្រទេសតួកគី ដោយមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃសេវាជួយសង្គ្រោះនៅអ៊ុយក្រែនឡើយ ។

ប្រភព ៖ The Kyiv Independent

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *