អ៊ុយក្រែន​បាន​បាញ់​មីស៊ីល​សំដៅទៅ​លើ​ទីស្នាក់ការ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ីនៅលើតំបន់គ្រីមៀរ
Rusia Ukraine War

អ៊ុយក្រែន​បាន​បាញ់​មីស៊ីល​សំដៅទៅ​លើ​ទីស្នាក់ការ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ីនៅលើតំបន់គ្រីមៀរ

អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​​នៅថៃ្ងសុក្រនេះលើ​ទីស្នាក់ការ​នៃកង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ីនៅកំពង់ផែ Sevastopol ក្នុង​ឧបទ្វីប​គ្រីមៀរ ហើយ​រូបភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​ផ្សែង​ហុយ ។

 

អភិបាលក្រុង Sevastopol ដែលដំឡើងដោយរុស្ស៊ី លោក Mikhail Razvozhayev មិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ដោយគ្រាន់តែនិយាយថា សេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងដែលរងការវាយប្រហារ ហើយមិនមានព័ត៌មានអំពីអ្នកស្លាប់ និងរបួសនោះទេ ។ អភិបាលក្រុងបានព្រមានអ្នកស្រុក Sevastopol ថា “ការវាយប្រហារមួយទៀតអាចនឹងកើតមាន” ហើយបានជំរុញឱ្យពួកគេកុំឱ្យចាកចេញពីអគារហើយកុំឱ្យមកកណ្តាលទីក្រុង ។

 

អ៊ុយក្រែន​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ។

 

សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា អ្នកស្រុក Sevastopol បានឮការផ្ទុះនៅលើមេឃ និងបានឃើញផ្សែង ។ រូបភាពដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញ Telegram របស់អ៊ុយក្រែន បង្ហាញពី​ផ្សែងនៅមាត់សមុទ្រ ។ សារព័ត៌មាន Associated Press មិនអាចផ្ទៀងផ្ទាត់វីដេអូភ្លាមៗបានទេ ។

 

ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារ​នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនបានជួបជាមួយប្រធានាធិបតី ចូ​ បៃដិន និងមេដឹកនាំសភានៅទីក្រុងវ៉ាស៊ីនតោនជាមួយនឹងកញ្ចប់ជំនួយបន្ថែមចំនួន ២៤ ពាន់លានដុល្លារដែលកំពុងត្រូវបានពិចារណាផ្ដល់ឲ្យអ៊ុយក្រែន​ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *