អ៊ុយក្រែនបានបដិសេធរបាយការណ៍ដែលថា ខ្លួនមានបំណងសុំយន្តហោះចម្បាំងចំនួន ២៤ គ្រឿងពីសម្ពន្ធមិត្ត
Ukraine War

អ៊ុយក្រែនបានបដិសេធរបាយការណ៍ដែលថា ខ្លួនមានបំណងសុំយន្តហោះចម្បាំងចំនួន ២៤ គ្រឿងពីសម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ (28 មករា) បានបដិសេធលើរបាយការណ៍កាសែតមួយដែលនិយាយថា ខ្លួនមានបំណងទទួលបានយន្តហោះចម្បាំង 24 គ្រឿងពីសម្ពន្ធមិត្ត ដោយនិយាយថាការពិភាក្សាអំពីការចែកចាយសក្តានុពលនៅតែបន្ត ។ តែបើយោងតាម កាសែត El Pais របស់ប្រទេសអេស្ប៉ាញដោយដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអាកាសលោក Yuri Ihnat បាននិយាយថាដំបូងឡើយអ៊ុយក្រែនចង់បានយន្តហោះចម្បាំងចំនួន 12 គ្រឿង ដែលជាយន្តហោះ Boeing F-16 របស់អាម៉េរិក។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្តល់ទៅឱ្យសារព័ត៌មាន Babel របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ លោក Ihnat បាននិយាយថា ការអត្ថាធិប្បាយរបស់គាត់ចំពោះសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រត្រូវបានបកស្រាយខុស។ដោយ លោកបាននិយាយថា “អ៊ុយក្រែនទើបតែស្ថិតនៅក្នុងដំណាក់កាលនៃការចរចាទាក់ទងនឹងយន្តហោះប៉ុណ្ណោះ ។ ហើយម៉ូដែលយន្តហោះ និង ចំនួនរបស់ពួកគេកំពុងត្រូវបានកំណត់នាពេលបច្ចុប្បន្ន” ។ លើសពីនេះ លោក Ihnat បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំង F-16 អាចជាជម្រើសដ៏ល្អបំផុតសម្រាប់យន្តហោះចម្បាំងពហុតួនាទី ដើម្បីជំនួសកងនាវាបច្ចុប្បន្នរបស់ប្រទេសដែលមានយន្តហោះចម្បាំងសម័យសូវៀតនេះផង ។

Source: Reuters

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *