អ៊ុយក្រែនបាននិយាយខ្លួនបានវាយបកលើរុស្ស៊ីវិញ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Bakhmut កាលពីពេលថ្មីៗនេះ
Ukraine War

អ៊ុយក្រែនបាននិយាយខ្លួនបានវាយបកលើរុស្ស៊ីវិញ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Bakhmut កាលពីពេលថ្មីៗនេះ

មេដឹកនាំរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ (ទី 4 ខែកុម្ភៈ) ថា អ៊ុយក្រែនបានវាយបកលើការវាយលុករបស់រុស្សីជាថ្មីលើទីក្រុង Bakhmut ភាគខាងកើតដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈប្រទេសនេះបានស៊ូទ្រាំនឹងរលកនៃការបាញ់ផ្លោងថ្មីជាច្រើននៅក្នុងតំបន់ជម្លោះ Donetsk ។ ក្នុងពេលជាមួយគ្នានេះ ក្រុមមន្ត្រីបានស្រង់សាកសពអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសពីរនាក់ដែលបានស្លាប់ដោយសារព្យាយាមជួយជម្លៀសប្រជាជនចេញពីតំបន់សង្រ្គាមភាគខាងកើតកាលពីខែមករាកន្លងទៅនេះ។

ចំណែកឯ ភាគខាងត្បូងនៃទីក្រុង Odesa បានទទួលរងការដាច់ចរន្តអគ្គិសនីដ៏ធំដែលប៉ះពាល់ដល់ប្រជាជនជាងកន្លះលានគ្រួសារ បន្ទាប់ពីស្ថានីយអគ្គិសនីត្រូវរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី។ គួរឱ្យដឹងដែរថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanna Malyar បាននិយាយថា “សប្តាហ៍នេះ កងកម្លាំងកាន់កាប់របស់រុស្ស៊ី បានបោះចោលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការទម្លុះការការពាររបស់យើង និងឡោមព័ទ្ធតំបន់ Bakhmut ហើយបានចាប់ផ្តើមការវាយលុកដ៏ខ្លាំងក្លាមួយនៅក្នុងម្តុំ Lyman ។ប៉ុន្តែដោយសារភាពធន់របស់ទាហានរបស់យើង ពួកគេមិនបានជោគជ័យឡើយ។ចំណែកឯ សេវាឆ្មាំព្រំដែនអ៊ុយក្រែន បានរាយការណ៍ថា ទាហានរបស់ខ្លួនបានបញ្ឈប់ការវាយប្រហារចុងក្រោយនេះ ដោយបានសម្លាប់ទាហានរុស្ស៊ី 4នាក់ និងធ្វើឱ្យរងរបួសចំនួន 7នាក់ផងដែរ។

ប្រភព៖ CNA/AFP

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *