អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីរាប់សិបគ្រឿង ខណៈរុស្ស៊ីចោទអ៊ុយក្រែនថា បានប្រើគ្រាប់បែកចង្កោមមកលើទឹកដីរុស្ស៊ី
Rusia Ukraine War

អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីរាប់សិបគ្រឿង ខណៈរុស្ស៊ីចោទអ៊ុយក្រែនថា បានប្រើគ្រាប់បែកចង្កោមមកលើទឹកដីរុស្ស៊ី

អភិបាលនៃតំបន់ Bryansk របស់រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់គ្រាប់បែកចង្កោមទៅលើភូមិរុស្ស៊ីក្បែរព្រំដែនអ៊ុយក្រែននេះថ្ងៃអង្គារ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង ។

អភិបាលតំបន់លោក Alexander Bogomaz បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា យោងតាមព័ត៌មានបឋម មិនមានអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងការបាញ់ផ្លោងនៅក្នុងភូមិ Klimovo នោះទេ ។

ចំណែកអ៊ុយក្រែនបានអះអាងពីការបំផ្លាញយន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ២៩ គ្រឿងក្នុងចំណោម ៣១ គ្រឿងដែលរុស្ស៊ីបាញ់បង្ហោះ និងមីស៊ីលមួយគ្រាប់ ដែលភាគច្រើននៃពួកវាត្រូវបានបាញ់សំដៅទៅលើតំបន់ Mykolaiv និង Dnipropetrovsk ។ រលកនៃការវាយប្រហារពេញមួយយប់បានអូសបន្លាយជាងបីម៉ោង នេះបើតាមបញ្ជាការខាងត្បូងនៃកងកម្លាំងអ៊ុយក្រែនបាននិយាយ ។

អ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាម៉េរិក ប៉ុន្តែវាបានសន្យាថានឹងប្រើប្រាស់វាដើម្បីកម្ចាត់ការប្រមូលផ្តុំទាហានរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ។

មន្ត្រីរុស្ស៊ីនៅទីក្រុង Bryansk និងតំបន់ផ្សេងទៀតជាប់ព្រំដែនអ៊ុយក្រែនបានចោទប្រកាន់ក្រុងគៀវម្តងហើយម្តងទៀតអំពីការបាញ់ផ្លោងមិនរើសមុខដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *