អ៊ុយក្រែននិយាយថា សហរដ្ឋអាម៉េរិកមិនបានហាមអ៊ុយក្រែនក្នុងការវាយប្រហារតំបន់គ្រីមៀរ ដោយប្រើប្រាស់អាវុធរបស់អាម៉េរិកនោះទេ!!
Breaking News

អ៊ុយក្រែននិយាយថា សហរដ្ឋអាម៉េរិកមិនបានហាមអ៊ុយក្រែនក្នុងការវាយប្រហារតំបន់គ្រីមៀរ ដោយប្រើប្រាស់អាវុធរបស់អាម៉េរិកនោះទេ!!

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយកាលពីថ្ងៃអង្គារថា ការសន្យារបស់អ៊ុយក្រែនមិនវាយប្រហារលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធដែលផ្តល់ដោយលោកខាងលិច មិនរួមបញ្ជូលតំបន់គ្រីមៀរទេ ។

ប្រទេសលោកខាងលិចបានអះអាងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗរបស់ពួកគេដល់អ៊ុយក្រែនមានលក្ខខណ្ឌលើការមិនប្រើប្រាស់របស់ពួកគេប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងគៀវបានផ្តល់យោបល់ជាយូរមកហើយថា គ្រីមៀរមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះទេ ដោយសារប្រទេសនេះចាត់ទុកឧបទ្វីបនេះជាទឹកដីរបស់ខ្លួន ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក VOA លោក Reznikov បាននិយាយថា សហរដ្ឋអាម៉េរិកមិនបានជំទាស់នឹងការវាយប្រហារលើទឹកដីគ្រីមៀរដែលរុស្ស៊ីចាត់ទុកជារបស់ខ្លួននោះទេ ។

គាត់បាននិយាយនៅបន្ទាប់ពីត្រូវបានសួរអំពីការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងគ្រីមៀរថា “យើងមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកថា យើងនឹងមិនប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាម៉េរិក និងដៃគូប្រឆាំងនឹងទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ ។ ប៉ុន្តែប្រសិនបើយើងពិភាក្សាអំពីការដណ្ដើមកាន់កាប់​ទឹកដីអ៊ុយក្រែនដែលសត្រូវកំពុងកាន់កាប់នៅពេលនេះ មិនមានការរឹតបន្តឹងបែបនេះទេ” ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​បាន​បញ្ជាក់​ថា កត្តា​កំណត់​ក្នុង​ការ​វាយប្រហារ​បែប​នេះ គឺ​ជា​​អាវុធ​ដែល​ខ្លួន​ទទួល​បាន​ពី​សម្ព័ន្ធមិត្ត​បរទេស ។ នៅក្នុងបទសម្ភាសន៍ដដែលនោះ លោកបានសម្តែងក្តីសង្ឃឹមថា អ៊ុយក្រែននឹងទទួលបានមីស៊ីលផ្លោងយុទ្ធសាស្ត្រ MGM-140 ATACMS ក្នុងពេលឆាប់ៗនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *