អ៊ុយក្រែននិយាយថាខ្លួនត្រូវការអាវុធបន្ថែមទៀតក្នុងរយៈពេលដ៏ឆាប់រហ័សមួយតាមដែលអាចធ្វើទៅបាន
Ukraine War

អ៊ុយក្រែននិយាយថាខ្លួនត្រូវការអាវុធបន្ថែមទៀតក្នុងរយៈពេលដ៏ឆាប់រហ័សមួយតាមដែលអាចធ្វើទៅបាន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនហ្គីបាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មី និងការដឹកជញ្ជូនដែលលឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តានតឹងនៃការវាយប្រហារឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Donetsk ភាគខាងកើត។ដោយ លោក  ហ្សេលេនហ្គី បាននិយាយបន្ថែមថា ស្ថានភាពនៅពេលនេះគឺតឹងតែងណាស់។ តំបន់ Bakhmut, Vuhledar និងផ្នែកផ្សេងទៀតនៅក្នុងតំបន់ Donetsk ត្រូវបានរងការវាយប្រហារឥតឈប់ឈរពីសំណាក់រុស្ស៊ី។ ដោយរុស្ស៊ី មានការព្យាយាមវាយលុកឥតឈប់ឈរដើម្បីទម្លុះការការពាររបស់យើងឱ្យបានក្នុងពេលឆាប់ៗនេះ។

ហើយលោកបានបន្តថា រុស្ស៊ីចង់ឱ្យសង្រ្គាមនេះអូសបន្លាយ និងបំបាក់កម្លាំងរបស់យើង។ ដូច្នេះយើងត្រូវដឹកអាវុធមកឱ្យទាន់ពេល ហើយ យើងត្រូវបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿននៃការផ្គត់ផ្គង់ និងបើកជម្រើសអាវុធថ្មីសម្រាប់អ៊ុយក្រែនផងដែរ”។ ប៉ុន្តែគួររំលឹកដែរថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវាយបកលើការវាយប្រហាររបស់រុស្ស៊ីនៅជិតទីក្រុង Blahodatne នៅភាគខាងកើតនៃតំបន់ Donetsk ខណៈដែលក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបាននិយាយថា ខ្លួនបានគ្រប់គ្រងតំបន់នេះរួចទៅហើយនោះ។

គួរឱ្យដឹងដែរថា នៅចុងបញ្ចប់នៃសុន្ទរកថារបស់លោក ហ្សេលេនស្គី គាត់បាននិយាយថា សត្រូវរបស់យើងមិនគិតពីកងកម្លាំងរបស់ខ្លួនទេ ទោះបីជាមានទំហំនៃការខាតបង់ច្រើនក៏ដោយ ក៏ពួកគេនៅតែរក្សាបាននូវកម្រិតនៃការវាយប្រហាររបស់ខ្លួនដដែល។ការប្រឈមមុខនឹងបញ្ហានេះតម្រូវឱ្យយើងមានភាពឥតធន់ខ្លាំង និងការយល់ដឹងឱ្យកាន់តែច្បាស់ពីទាហានរបស់យើង ក្នុងការការពារតំបន់ Donetsk ឱ្យពេលលេញ។

Source: Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *