អ៊ុយក្រែនគំរាមវាយប្រហារលើតំបន់គ្រីមៀររបស់រុស្ស៊ីដោយប្រើប្រាស់អាវុធរបស់អាម៉េរិក!!
Breaking News

អ៊ុយក្រែនគំរាមវាយប្រហារលើតំបន់គ្រីមៀររបស់រុស្ស៊ីដោយប្រើប្រាស់អាវុធរបស់អាម៉េរិក!!

អ៊ុយក្រែនមើលឃើញឧបទ្វីបគ្រីមៀរជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយប្រើប្រាស់សព្វាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច នេះបើតាមអ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ ។

មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់នេះ នៅពេលដែលគាត់បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ 1+1 ដោយត្រូវបានសួរថាតើអ៊ុយក្រែនអាចប្រើប្រាស់ប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS ដែលផលិតដោយសហរដ្ឋអាម៉េរិក ដើម្បីវាយប្រហារនៅគ្រីមៀរដែរឬទេ។

លោកបាននិយាយថា“សព្វថ្ងៃនេះឧបទ្វីបគ្រីមៀរបានក្លាយជាមជ្ឈមណ្ឌលសម្រាប់បញ្ជូនឧបករណ៍ និងសព្វាវុធទាំងអស់ដែលមកពីសហព័ន្ធរុស្ស៊ីទៅកាន់ភាគខាងត្បូងនៃរដ្ឋរបស់យើង ។ ជាដំបូង វាគឺជាចង្កោមនៃសម្ភារយោធា គ្រាប់រំសេវ ​នឹងប្រមូលផ្តុំនៅគ្រីមៀរ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅផ្គត់ផ្គង់កងកម្លាំងរបស់រុស្ស៊ី” នេះបើតាមលោក Skibitskiy បានបញ្ជាក់។

Skibitskiy បានបន្តថា ទីក្រុងគៀវក៏កំពុងស្វែងរកការវាយប្រហារលើនាវាចម្បាំងនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីដែលឈរជើងនៅឧបទ្វីបគ្រីមៀរ ។ លោកបានពន្យល់ថា នាវាចម្បាំងកំពុងត្រូវបានប្រើប្រាស់ដើម្បីបាញ់បង្ហោះមីស៊ីល ហើយដូច្នេះវាគឺក្នុងចំណោមគោលដៅដែលត្រូវតែវាយប្រហារ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ” ។

Leave a Reply

Your email address will not be published. Required fields are marked *