អ៊ុយក្រែន​គំរាម​ធនាគារ​លោក​ខាង​លិចមួយចំនួនដែលបានផ្ដល់ហិរញ្ញវត្ថុដល់រុស្ស៊ី​ជាមួយ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់!!
Breaking News

អ៊ុយក្រែន​គំរាម​ធនាគារ​លោក​ខាង​លិចមួយចំនួនដែលបានផ្ដល់ហិរញ្ញវត្ថុដល់រុស្ស៊ី​ជាមួយ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់!!

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា ធនាគារពិភពលោកធំៗ រួមមាន JPMorgan Chase, HSBC, Citigroup និង Credit Agricole កំពុង “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” ដោយក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូនប្រេងរុស្ស៊ី ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ផ្នែកដែលត្រូវបានបោះពុម្ពផ្សាយកាលពីល្ងាចថ្ងៃសុក្រ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ស្ថាប័នហិរញ្ញវត្ថុមានកំហុសពីបទ “ជួយរបបលោក ពូទីន ក្នុងវិធីជាក់លាក់នេះ” ដោយសំដៅលើពាណិជ្ជកម្ម ។​ ទីក្រុងគៀវ  អះអាង​ថា ចំណូល​នេះ​ត្រូវ​បាន​គេ​ចោទ​ថា​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការ​វាយលុក​របស់​ក្រុង​ម៉ូស្គូ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន ។

មន្ត្រី​រូប​នេះ​ក៏​បាន​ប្រាប់​អ្នក​កាសែតFinancial Times បន្តទៀត​ថា ក្រសួង​យុត្តិធម៌​អ៊ុយក្រែន​នឹង​ប្តឹង​ធនាគារទាំងអស់នោះ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ពេល​ជម្លោះ​បានបញ្ចប់ ។ លោក Ustenko បានចង្អុលបង្ហាញថាសេវាសន្តិសុខរបស់ទីក្រុង កំពុងឃ្លាំមើលលើអ្នកដែលបានផ្តល់ប្រាក់កម្ចីទាំងនោះ ដែលកំពុងគាំទ្រដល់ពាណិជ្ជកម្មឥន្ធនៈផូស៊ីលរបស់រុស្ស៊ី ។

យោងតាម ​​FT កាលពីដើមសប្តាហ៍នេះទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានផ្ញើលិខិតទៅនាយកប្រតិបត្តិនៃធនាគារ JPMorgan Chase, HSBC, Citigroup និង Credit Agricole ដែលក្នុងនោះលោក Ustenko បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុបញ្ឈប់ការផ្តល់ឥណទានដល់ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មប្រេងរុស្ស៊ី និងលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រេង និងឧស្ម័នដែលគាំទ្រដោយរដ្ឋរុស្ស៊ីដូចជា Gazprom និង Rosneftជាដើម ។

មន្ត្រីអ៊ុយក្រែនតាមសេចក្តីរាយការណ៍បានចោទប្រកាន់ធនាគារទាំងនោះថាបាន “អូសបន្លាយ” ជម្លោះ ហើយបានព្រមានថាពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការកសាងអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម​ឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *