អ៊ីស្រាអែលបើកការវាយប្រហារតាមរយៈផ្លូវអាកាសមកលើប្រទេសស៊ីរីសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់!!
Breaking News

អ៊ីស្រាអែលបើកការវាយប្រហារតាមរយៈផ្លូវអាកាសមកលើប្រទេសស៊ីរីសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់!!

យោងតាមប្រភពយោធាដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានស៊ីរី (SANA) បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសស៊ីរីត្រូវបានធ្វើសកម្មភាពភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងទង្វើនៃ “ការឈ្លានពានរបស់អ៊ីស្រាអែល” នៅក្នុងតំបន់ជុំវិញរដ្ឋធានីដាម៉ាស ។

ប្រភពបានប្រាប់ SANA ថា “នៅម៉ោង 12:32 យប់រំលងអាធ្រាតថ្ងៃនេះ សត្រូវអ៊ីស្រាអែលបានធ្វើការវាយលុកតាមអាកាសដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan របស់ស៊ីរីដែលកាន់កាប់ដោយកំណត់គោលដៅមួយចំនួននៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស” ។

ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសត្រូវបានគេរាយការណ៍ថាអាចស្ទាក់ចាប់មីស៊ីលមួយចំនួននោះ ទាហានបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 7 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដែលបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនផងដែរ នេះបើយោងតាមយោធា។

រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការ​លើ​របាយការណ៍​នេះ​ទេ​រហូត​មក​ដល់​ពេល​នេះ ។ ក្នុងឱកាសដ៏កម្រដែលអ៊ីស្រាអែលបានទទួលស្គាល់ថាបានធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួនជាមុនប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុង​តេអេរ៉ង់​បាន​ទទួល​ស្គាល់​ថា​បាន​បញ្ជូន​ជំនួយ​យោធា​ទៅ​ក្រុង​ដាម៉ាស​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​ភេរវជន​ផ្សេង​ទៀត ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *