អ៊ីស្រាអែលតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគីសារជាថ្មី បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងនឹងគ្នាជុំវិញការប៉ះទង្គិចគ្នាជាមួយប្រទេសប៉ាឡេស្ទីនរយៈពេល4ឆ្នាំកន្លងមកនេះ
Breaking News

អ៊ីស្រាអែលតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគីសារជាថ្មី បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងនឹងគ្នាជុំវិញការប៉ះទង្គិចគ្នាជាមួយប្រទេសប៉ាឡេស្ទីនរយៈពេល4ឆ្នាំកន្លងមកនេះ

ក្រសួងការបរទេសរបស់ប្រទេសអ៊ីស្រាអែលបានប្រកាសតែងតាំងលោក Irit Lillian ដែលជាអ្នកការទូតជាន់ខ្ពស់ពោរពេញទៅដោយបទពិសោធន៍ ដែលពីមុនមកគាត់ធ្វើការនៅស្ថានទូតអ៊ីស្រាអែលប្រចាំក្នុងទីក្រុងអង់ការ៉ា រដ្ឋធានីនៃប្រទេសតួកគី ។ លោកធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតទីមួយប្រចាំប្រទេសតួកគី ដែលត្រូវបានតែងតាំងក្នុងរយៈពេលជិត4ឆ្នាំ នៅមុនការកាត់ផ្តាច់ទំនាក់ទំនងនឹងប្រទេសនេះដោយសារការប៉ះទង្គិចគ្នារវាងខ្លួនជាមួយនឹងប៉ាឡេស្ទីន ។

អាជ្ញាធររបស់ប្រទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលឱ្យត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីមានសេចក្ដីរបស់អាជ្ញាធររបស់ប្រទេសអ៊ីស្រាអែលប្រកាសឲ្យឯកអគ្គរដ្ឋទូតខ្លួនប្រចាំក្នុងប្រទេសតួកគីចាកចេញពីប្រទេសនេះ ដើម្បីប្រឆាំងទៅនឹងការតវ៉ារបស់ប្រទេសតួកគី បន្ទាប់ពីមានការវាយប្រហារដោយយោធាអ៊ីស្រាអែលកាលពីឆ្នាំ2018 លើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាហេតុបណ្ដាលឱ្យប្រទេសទាំងពីរមានជម្លោះនឹងគ្នាក្នុងផ្នែកនយោបាយ និងឈានដល់ការផ្តាច់ចំណងការទូតនៅទីបំផុត ។

យ៉ាងណាមិញ រដ្ឋាភិបាលរបស់ប្រទេសតួកគីដែលដឹកនាំដោយប្រធានាធិបតីលោក Recep Tayyip Erdogan បានសន្យាថា ប្រទេសតួកគីនឹងស្តារទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែលឡើងវិញ តែមិនមានន័យថា តួកគីលែងគាំទ្រប៉ាឡេស្ទីននោះទេ ទំនាក់ទំនងរវាងទួរគី និងប៉ាឡេស្ទីន ដែលភាគច្រើនដោយសារតែប្រជាជននៃប្រទេសទាំងពីរកាន់សាសនាឥស្លាម មិនត្រូវបានកាត់បន្ថយនោះឡើយ ។

ប្រភព៖ Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *