អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានវាយប្រហារលើបន្ទាយទាហានរបស់ខ្លួន
Asia War

អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានវាយប្រហារលើបន្ទាយទាហានរបស់ខ្លួន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សម្តី ក្រសួងការពារជាតិអ៊ីរ៉ង់ថា ការផ្ទុះយ៉ាងខ្លាំងនៅឯរោងចក្រយោធានៅកណ្តាលទីក្រុង Isfahan របស់អ៊ីរ៉ង់គឺបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មិនជោគជ័យ ។ មួយក្នុងចំណោម (យន្តហោះគ្មានមនុស្សបើក) ត្រូវបានវាយប្រហារដោយ ការពារអាកាស និងពីរផ្សេងទៀតត្រូវបានជាប់នៅក្នុងអន្ទាក់ការពារ ហើយបានផ្ទុះឡើង ។ ជាសំណាងល្អ ការវាយប្រហារមិនបានសម្រេចនេះ មិនបណ្តាលឲ្យបាត់បង់អាយុជីវិតឡើយ និងបានបង្កការខូចខាតបន្តិចបន្តួចដល់ដំបូលសិក្ខាសាលាប៉ុណ្ណោះ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ។

យោងទៅតាម ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មុននេះ បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំង ហើយបានថតវីដេអូដែលបង្ហាញពីពន្លឺភ្លើងនៅរោងចក្រ ដែលបាននិយាយថាជារោងចក្រគ្រាប់រំសេវ និងវីដេអូនៃរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យនៅខាងក្រៅរោងចក្រផងដែរ។ កាលពីខែកក្កដា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានចាប់ខ្លួនក្រុមបំផ្លិចបំផ្លាញ ដែលបង្កើតឡើងដោយពួកសកម្មប្រយុទ្ធឃឺដ ដែលធ្វើការឱ្យអ៊ីស្រាអែល ដែលគ្រោងនឹងបំផ្ទុះមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិ “សំខាន់” នៅ Isfahan ។ ការប្រកាសនេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយនឹងសត្រូវអ៊ីស្រាអែលជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ ដោយ អ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់កំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ប៉ុន្តែ ទីក្រុង Tehran បានបដិសេធលើសម្តីនេះ។

គួររម្លឹកដែរថា ការបំផ្ទុះនៅទីតាំងរសើបរបស់អ៊ីរ៉ង់នៅពេលខ្លះបានបង្កក្តីបារម្ភចំពេលដែលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។ដោយ អ៊ីស្រាអែលបានគំរាមជាយូរមកហើយនូវសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការចរចាដោយប្រយោលរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់បរាជ័យក្នុងការស្រោចស្រង់សន្ធិសញ្ញានុយក្លេអ៊ែរឆ្នាំ ២០១៥។

Source: Reuters

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *