អ៊ីរ៉ង់និយាយថា ខ្លួនមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ!!
Breaking News

អ៊ីរ៉ង់និយាយថា ខ្លួនមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ!!

លោក Kamal Kharrazi ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា អ៊ីរ៉ង់មានសមត្ថភាព និងបច្ចេកទេសក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់មិនទាន់មានការសម្រេចចិត្តក្នុងការផលិតអាវុធបែបនេះទេ ។

លោក Kharrazi បានប្រាប់ Al Jazeera កាលពីថ្ងៃអាទិត្យថា “ក្នុងរយៈពេលពីរបីថ្ងៃ យើងអាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ 60% ហើយយើងអាចផលិតបានយ៉ាងងាយស្រួលនូវសារធាតុអ៊ុយរ៉ាញ៉ូម 90%” ។

មជ្ឈមណ្ឌល​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​របស់​អ៊ីរ៉ង់

ការអធិប្បាយអំពីការផលិតគ្រាប់បែកបរមាណូកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារមិនឲ្យទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរទេ ។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្របន្តរវាងប្រទេសទាំងពីរ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *