អូស្ត្រាលីមិនដាក់ទណ្ឌកម្មភ្ញៀវទេសចររុស្ស៊ីនោះទេ
Breaking News

អូស្ត្រាលីមិនដាក់ទណ្ឌកម្មភ្ញៀវទេសចររុស្ស៊ីនោះទេ

បណ្ដាញសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ដែលបាននិយាយថា ខ្លួននឹងមិនដាក់ទណ្ឌកម្មលើភ្ញៀវទេសចររុស្ស៊ីដែលនឹងចូលមកក្នុងប្រទេសអូស្រ្តាលីនោះឡើយ ។
លោកបានបន្ថែមថា “អូស្ត្រាលីគឺជាប្រទេសដ៏ធំបំផុតមួយក្នុងចំណោមប្រទេសដែលមិនមែនជាសមាជិកអង្គការណាតូ ដែលបានផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន” ។

នៅពេលមានគេចោទជាសំណួរអំពីការដាក់ទណ្ឌកម្មលើអ្នកទេសចររុស្ស៊ី លោក Marles បាននិយាយថា ទណ្ឌកម្មគឺសំដៅទៅលើរដ្ឋាភិបាលរុស្ស៊ី “មិនមែនប្រជាជនរុស្ស៊ី” ដែលមិនមែនជាអ្វីដែលយើងកំពុងពិចារណានៅពេលនេះនោះទេ ប៉ុន្តែយើងកំពុងសម្លឹងមើលទៅលើរបៀបដែលយើងអាចបន្តគាំទ្រអ៊ុយក្រែនបានបន្តទៅទៀត ។

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *