អឺរ៉ុបបានក្លាយជាអ្នកប្រើប្រាស់ប្រេងរបស់អាម៉េរិកធំជាងគេបង្អស់ ស្របពេលដែលប្រេងរុស្ស៊ីសម្រុកចេញទៅកាន់តំបន់ មជ្ឈិមបូព៌ា និងតំបន់អាស៊ី!!
Breaking News

អឺរ៉ុបបានក្លាយជាអ្នកប្រើប្រាស់ប្រេងរបស់អាម៉េរិកធំជាងគេបង្អស់ ស្របពេលដែលប្រេងរុស្ស៊ីសម្រុកចេញទៅកាន់តំបន់ មជ្ឈិមបូព៌ា និងតំបន់អាស៊ី!!

បណ្ដាញសារព័ត៌មាន Bloomberg បានធ្វើការចុះផ្សាយកាលពីថ្ងៃសុក្រកន្លងមកនេះ ដោយសំអាងលើទិន្នន័យរបស់ស្ថាប័នស្រាវជ្រាវមួយរបស់អាម៉េរិកថា ស្ថិតិចាប់ពីខែមករាឆ្នាំ2022 អឺរ៉ុបបាននាំចូលប្រេងឆៅពីអាម៉េរិកប្រហែល 213.1លានបារ៉ែល បើតាមតួលេខនេះបានធ្វើឲ្យអឺរ៉ុបវ៉ាដាច់អាស៊ីក្នុងនាមជាអ្នកនាំប្រេងចូលពីអាម៉េរិកធំជាងគេបង្អស់ក្នុងកំឡុងពេល៥ខែមកនេះជាលើកដំបូងរបស់ខ្លួនរាប់ចាប់ពីឆ្នាំ2016រៀងមក ស្របពេលដែលអាស៊ីបាននាំចូលប្រេងពីអាម៉េរិកត្រឹមតែ 191.1លានបារ៉ែលតែប៉ុណ្ណោះ ។

Leave a Reply

Your email address will not be published. Required fields are marked *