អាល្លឺម៉ង់បានព្រមានអំពីកង្វះខាតក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់!!
Breaking News

អាល្លឺម៉ង់បានព្រមានអំពីកង្វះខាតក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់!!

អាល្លឺម៉ង់អាចប្រឈមមុខនឹងការខ្វះខាតសម្ភារៈប្រើប្រាស់ដូចជា ក្រដាសបង្គន់ និងក្រដាសកាតុងធ្វើកេស ប្រសិនបើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីធ្លាក់ចុះក្នុងប៉ុន្មានខែខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Zeit Online របស់អាល្លឺម៉ង់។

ការចុះផ្សាយនេះបានដកស្រង់សម្តីលោក Jurgen Schaller ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមក្រដាស Bavarian ថា ជាការព្រមាន ។ លោក Schaller បានពន្យល់ថា ការផលិតក្រដាសត្រូវការទឹក អគ្គិសនី និងឧស្ម័នច្រើន ដើម្បីធ្វើការផលិត ។

“បុគ្គលិកជាច្រើននៅក្នុងក្រុមហ៊ុនរបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងរួចទៅហើយ។ ខ្ញុំមិនអាចបន្ទោសពួកគេបានទេ។ ព្រោះបើយើងអាចផលិតបានតែ ៥០ ឬ ៦០ ភាគរយ នោះប្រតិបត្តិការមិនមានប្រយោជន៍សម្រាប់យើងទេ ។ និយាយឱ្យត្រង់ទៅ ខ្ញុំក៏បារម្ភដែរ»។

Leave a Reply

Your email address will not be published. Required fields are marked *