អាល្លឺម៉ង់បង្ហាញវត្តមានរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបង្អស់របស់ពិភពលោក
Breaking News

អាល្លឺម៉ង់បង្ហាញវត្តមានរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបង្អស់របស់ពិភពលោក

រដ្ឋាភិបាលអាល្លឺម៉ង់បានបើកដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរ ដើរដោយ “ថាមពលអ៊ីដ្រូសែន” ជាលើកដំបូងបង្អស់នៅក្នុងពិភពលោក កាលពីថ្ងៃពុធ ទី23 ខែសីហាថ្មីៗកន្លងមកនេះ ដើម្បីជំនួសឱ្យរថភ្លើងដើរដោយថាមពលប្រេងម៉ាស៊ូតជាង 10ខ្សែរបស់ខ្លួន ប្រចាំនៅក្នុងរដ្ឋ Lower Saxony ដើម្បីធ្វើការកាត់បន្ថយការបំភាយកាបូនពុលមកនៅត្រឹមកម្រិតសូន្យ ។

រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនថ្មីចំនួន 14ខ្សែ ត្រូវបានដំណើរការដោយថាមពលអគ្គិសនីពីប្រតិកម្មរវាងអ៊ីដ្រូសែន និងអុកស៊ីសែន ដែលគ្មានការបំភាយផ្សែង ឬកាបូនជាតិពុលនោះទេ ហើយវាក៏មិនមានសំលេងរំខានផងដែរ ដោយឡែកវាបញ្ចេញតែចំហាយទឹក និងដំណក់ទឹកតែប៉ុណ្ណោះ ។

រដ្ឋាភិបាលអាល្លឺម៉ង់គាំទ្រឱ្យមានការបង្កើនការប្រើប្រាស់រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដែលជាជម្រើសថាមពលស្អាត ជំនួសការពឹងផ្អែកលើថាមពលផូស៊ីល ដែលបង្កឱ្យមានការបំពុល និងប៉ះពាល់ដល់បរិស្ថាន ។ គម្រោងនេះរដ្ឋាភិបាលអាល្លឺម៉ង់បានប្រើប្រាស់ថវិកាចំនួន 93លានអឺរ៉ូ ។ គម្រោងនេះគឺជាគម្រូដ៏ល្អរបស់រដ្ឋ Lower Saxony ប្រទេសអាល្លឺម៉ង់ ដែលបានជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន ។

រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះមានឈ្មោះថា Coradia iLint ត្រូវបានផលិតដោយក្រុមហ៊ុនផ្លូវដែក Alstom មកពីប្រទេសបារាំង និងមានដៃគូរួមចំណែកផ្សេងទៀតផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *