អាល្លឺម៉ង់ចំណាយប្រាក់ 65ពាន់លានអឺរ៉ូ ដើម្បីជួយពលរដ្ឋប្រយុទ្ធនឹងវិបត្តិថាមពល
Breaking News

អាល្លឺម៉ង់ចំណាយប្រាក់ 65ពាន់លានអឺរ៉ូ ដើម្បីជួយពលរដ្ឋប្រយុទ្ធនឹងវិបត្តិថាមពល

រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីវិធានការផ្ដល់ថវិកាចំនួន 65ពាន់លានអឺរ៉ូបន្ថែមទៀតដើម្បីជួយពលរដ្ឋរបស់ខ្លួន បន្ទាប់ពីវិបត្តិថាមពលបន្តកើនឡើងឥតឈប់ឈរ ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

មេដឹងនាំប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានធ្វើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយលោកបានប្រកាសអំពីកញ្ចប់ថវិកាសង្គ្រោះបន្ទាន់បន្ថែមចំនួន 65 ពាន់លានអឺរ៉ូ ដើម្បីជួយដល់ក្រុមគ្រួសារ និងទីតាំងអាជីវកម្មទាំងអស់ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងការដោះស្រាយ និងឆ្លងឱ្យផុតពីវិបត្តិតម្លៃថាមពល ។ មកទល់នឹងពេលនេះ អាល្លឺម៉ង់បានចំណាយប្រាក់ដល់ទៅ 100ពាន់លានអឺរ៉ូ លើបញ្ហានេះរាប់ចាប់តាំងពីការរីករាលដាលនៃជំងឺកូវី-19 ។

លោក Olaf Scholz បានទទូចថា ប្រទេសអាល្លឺម៉ង់ “ត្រូវតែឆ្លងកាត់រដូវរងានេះឱ្យបាន” លោកបន្តថា រដ្ឋាភិបាលមាន “វិធានការណ៍” ប្រសិនបើរុស្ស៊ីកាត់បន្ថយឧស្ម័នដោយគ្មានការកំណត់រហូតដល់ខែធ្នូនោះ ។ ទន្ទឹមនឹងនេះដែរ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានថ្កោលទោសរដ្ឋាភិបាលទីក្រុងម៉ូស្គូរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថា “ជាដើមហេតុពិត” នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពលផ្សេងៗក្នុងប្រទេសរបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *