អាម៉េរិកមិនទាន់ផ្ដល់ទិដ្ឋាការដល់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនោះទេ
Breaking News

អាម៉េរិកមិនទាន់ផ្ដល់ទិដ្ឋាការដល់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនោះទេ

រុស្ស៊ីបានស្នើសុំទិដ្ឋាការចំនួន56 ពីសហរដ្ឋអាម៉េរិកដល់រដ្ឋមន្ត្រីការបរទេសខ្លួនផងដែរ ដោយក្រុមពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិក្នុងខែកញ្ញាខាងមុខនេះ ប៉ុន្តែទិដ្ឋាការក្នុងការស្នើសុំទាំងនោះនៅមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។

បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ 02 ខែកញ្ញា 2022 លោក Vassili Nebensia តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំទីក្រុងញូវយ៉កបាននិយាយថាបញ្ហានេះ “វាជារឿងគួរឱ្យភ្ញាក់ផ្អើល” ពីព្រោះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន “ធ្វើការបដិសេធជាបន្តបន្ទាប់ក្នុងការផ្តល់ទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ីចូលប្រទេសរបស់ខ្លួន” ហើយរឿងនេះបានកើតឡើងចំពោះប្រតិភូរុស្ស៊ីមួយក្រុមដែលនឹងធ្វើដំណើរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិផងដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកបំពេញបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទអង្គការសហប្រជាជាតិ ហើយករណីទិដ្ឋាការគឺជាការសម្ងាត់ ស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាម៉េរិក ដូច្នេះយើងមិនអាចធ្វើអត្ថាធិប្បាយលើករណីនេះបាននោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *