អាម៉េរិក​ផ្អាក​ជើងហោះហើរ​ចិន​ចំនួន ២៦ ជា​ការឆ្លើយតបទៅ​នឹង​ការលុបចោល​ជើងហោះហើរ​របស់ក្រុមអាកាសចរណ៍អាម៉េរិកពីសំណាក់ប្រទេស​ចិន
Breaking News

អាម៉េរិក​ផ្អាក​ជើងហោះហើរ​ចិន​ចំនួន ២៦ ជា​ការឆ្លើយតបទៅ​នឹង​ការលុបចោល​ជើងហោះហើរ​របស់ក្រុមអាកាសចរណ៍អាម៉េរិកពីសំណាក់ប្រទេស​ចិន

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកជើងហោះហើរចំនួន 26 ពីចិនទៅសហរដ្ឋអាម៉េរិក ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនក្នុងការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកមួយចំនួនជុំវិញករណី COVID-19 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់ជើងហោះហើររបស់ក្រុមហ៊ុន Xiamen,ក្រុមហ៊ុន Air China , ក្រុមហ៊ុន China Southern Airlines និងក្រុមហ៊ុន China Eastern Airlines ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 28 ខែកញ្ញា។ នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាម៉េរិក លើកឡើងពីការលុបចោលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកដូចជា American Airlines , Delta Air Lines និង United Airlines ចំនួន 26 ជើងត្រូវបានចិនលុបចោលជើងហោះហើរជុំវិញករណីកូវីដ-១៩។

ការផ្អាកនេះរួមមានជើងហោះហើរចំនួន 19 ពីចិនទៅទីក្រុង Los Angeles និង 7 ជើងហោះហើររបស់ក្រុមហ៊ុន China Eastern ទៅកាន់ទីក្រុងញូវយ៉ក។

អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា សកម្មភាពនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាម៉េរិក គឺ “គ្មានការទទួលខុសត្រូវ” និង “ការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដោយគ្មានមូលដ្ឋាន” ។

ស្ថានទូតបាននិយាយថា វិធានការរបស់ប្រទេសចិនប្រឆាំងនឹង COVID-19 គឺមានភាពយុត្តិធម៌ និងតម្លាភាព អនុវត្តទាំងក្រុមហ៊ុនអាកាសចរណ៍ចិន និងបរទេស និងស្របតាមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគី ។

Leave a Reply

Your email address will not be published. Required fields are marked *