អាម៉េរិកដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា
Breaking News

អាម៉េរិកដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា

សហរដ្ឋអាម៉េរិកត្រៀមដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា និងបានបំពានលើពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក!! អាម៉េរិកត្រៀម Ban លើការនាំចេញទំនិញបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀត ។ បណ្ដាញសារព័តមាន Bloomberg បានរាយការណ៍ដោយសំអាងថា មន្ត្រីជាន់ខ្ពស់ក្នុងជួររបស់លោក ចូបៃឌិន បានធ្វើឲ្យទាំងរុស្ស៊ី ទាំងចិនងឿងឆ្ងល់ថា ហេតុអ្វីប្រទេសប្រជាធិបតេយ្យបែរជាដើរ Ban គេឯងដែលជាអ្នកយល់ផ្ទុយពីខ្លួនទៅវិញ?

Matthew S. Axelrod ជំនួយការលេខាធិការផ្នែកបង្គាប់បញ្ជាឲ្យប្រើប្រាស់ច្បាប់ក្នុងការនាំចេញ នៃការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់អាម៉េរិក បានពន្យល់ពាក់ព័ន្ធទៅលើរឿងនេះថា “ទាំងអស់គឺជាការការពារមិនឲ្យបច្ចេកវិទ្យា និងទំនិញដែលមានភាពលំអិតម៉ត់ចត់ ត្រូវបានប្រើប្រាស់ក្នុងផ្លូវមិនល្អ ដែលវាមានការជះឥទ្ធិពលមិនល្អមកដល់អាម៉េរិក ដោយសារតែបញ្ហានេះធ្លាប់បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ធ្វើការគំរាមកំហែងមកលើវិស័យសន្តិសុខជាតិដែលអាម៉េរិកធ្លាប់បានជួបប្រទះ” ។ ភាគីចិនមិនបានបង្អង់យូរក៏ចេញមកឆ្លើយតបវិញភ្លាមៗផងដែរ ដោយលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ចេញមុខមកធ្វើការ ប្រកាសថា មានពេលខ្លះអាម៉េរិកយករឿងសន្តិសុខជាតិទៅប្រើក្នុងផ្លូវខុស ដោយបានប្រើប្រាស់អំណាចរបស់រដ្ឋទៅវាយប្រហារលើបណ្ដាប្រទេសនានា និងបណ្ដាក្រុមហ៊ុនមួយចំនួនផងដែរ ។ 

ប្រភព៖

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *