អាម៉េរិកឈ្នះរុស្ស៊ីសម្រាប់តំណែងប្រធានទីភ្នាក់ងារទូរគមនាគមន៍អង្គការសហប្រជាជាតិ
Breaking News

អាម៉េរិកឈ្នះរុស្ស៊ីសម្រាប់តំណែងប្រធានទីភ្នាក់ងារទូរគមនាគមន៍អង្គការសហប្រជាជាតិ

បណ្ដាញសារព័ត៌មាន Reuters បានធ្វើការរាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2022 នេះថា លោកស្រី Bogdan-Martin បេក្ខជនមកពីសហរដ្ឋអាម៉េរិក បានឈ្នះការបោះឆ្នោតក្នុងតំណែងជាប្រធាន ITU ជាមួយនឹងសំឡេង 139 លើ 172 ដោយបានផ្តួលគូប្រជែងមកពីប្រទេសរុស្ស៊ីលោក Rashid Ismailov ដោយសំឡេងលើសលប់ ។

ការបោះឆ្នោតនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Bucharest ក្នុងប្រទេសរូម៉ានី ហើយត្រូវបានគេមើលឃើញថា ជាសូចនាករដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការគ្រប់គ្រងលើរុស្ស៊ីនៅអង្គការសហប្រជាជាតិ ហើយវាក៏បានកើតឡើងចំពេលដែលមានសញ្ញាថា ដំណោះស្រាយអន្តរជាតិកំពុងរលាយបាត់ជាងប្រាំពីរខែមកនេះ បន្ទាប់ពីការចាប់ផ្តើមនូវប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនរហូតមក ។

បេសកកម្ម និងភារកិច្ចរបស់ ITU រហូតមកដល់សព្វថ្ងៃនេះ គឺការធានានូវទំនាក់ទំនងអន្តរជាតិសម្រាប់មនុស្សគ្រប់រូប និងរាល់អាជីវកម្មទាំងអស់ ហើយក៏បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារសម្រាប់បច្ចេកវិទ្យាថ្មីៗដូចជា ភាពវៃឆ្លាត ការច្នៃប្រឌិត (AI) … ។ល។

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *