អាម៉េរិកចេញការព្រមានដល់ចិនជាថ្មីថា មិនត្រូវជួយរុស្ស៊ីឲ្យរួចផុតពីទណ្ឌកម្មនោះទេ
War World

អាម៉េរិកចេញការព្រមានដល់ចិនជាថ្មីថា មិនត្រូវជួយរុស្ស៊ីឲ្យរួចផុតពីទណ្ឌកម្មនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីធ្វើឱ្យប្រាកដថា ការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ចិនសម្រាប់ប្រទេសរុស្ស៊ី មិនឆ្លងកាត់ខ្សែបន្ទាត់ក្រហមទៅក្នុងការគាំទ្រយោធារបស់លោកពូទីននៅអ៊ុយក្រែននោះទេ។

លោក Ned Price បាននិយាយថា សារទៅកាន់ប្រទេសចិនគឺសាមញ្ញណាស់៖ យើងកំពុងមើលពួកគេយ៉ាងដិតដល់»។ ចិននឹងខាតបង់ និងជួបជាមួយនឹងផលវិបាក ប្រសិនបើយើងឃើញកិច្ចខិតខំប្រឹងប្រែងជាប្រព័ន្ធ ដើម្បីជួយរុស្ស៊ីឱ្យជៀសផុតពីទណ្ឌកម្ម”។

ក្រសួងរតនាគារអាម៉េរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុនចិនសម្រាប់ការផ្តល់រូបភាពផ្កាយរណបដែលសហរដ្ឋអាម៉េរិកបាននិយាយថា បានជួយទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ធ្វើប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែន ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *