អាជ្ញាធរចិននិយាយថា ត្រឹមតែមួយខែប៉ុណ្ណោះអ្នកស្លាប់ដោយសារកូវីដនៅក្នុងប្រទេសចិនមានដល់ទៅជិត 60,000 នាក់
China Covid-19

អាជ្ញាធរចិននិយាយថា ត្រឹមតែមួយខែប៉ុណ្ណោះអ្នកស្លាប់ដោយសារកូវីដនៅក្នុងប្រទេសចិនមានដល់ទៅជិត 60,000 នាក់

ចិនបាននិយាយថាមនុស្សជិត 60,000 នាក់ដែលមានផ្ទុកកូវីដ-19 បានស្លាប់នៅក្នុងមន្ទីរពេទ្យចាប់តាំងពីចិនបានទម្លាក់ចោលនូវគោលនយោបាយសូន្យកូវីដរបស់ខ្លួនភ្លាមៗនៅដើមខែធ្នូ ដែលជាការកើនឡើងដ៏ធំមួយពីតួលេខដែលបានរាយការណ៍ពីមុនដែលបន្ទាប់ពីការរិះគន់ជាសកលលើការលាក់បាំងទិន្នន័យមេរោគកូវីដរបស់ប្រទេសនេះ ។

ចន្លោះថ្ងៃទី 8 ខែធ្នូ ដល់ថ្ងៃទី 12 ខែមករា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យចិនមានចំនួនសរុប 59,938 នាក់ ដែលអ្នកស្លាប់មានអាយុជាមធ្យម 80.3 ឆ្នាំ នេះបើតាមលោកស្រី Jiao Yahui ប្រធានការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រក្រោមគណៈកម្មាធិការសុខភាពជាតិ (NHC) បានបញ្ជាក់មកកាន់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ។

លោកស្រីបាននិយាយថា 5,503 នៃអ្នកស្លាប់គឺបណ្តាលមកពីការថប់ផ្លូវដង្ហើមដោយសារមេរោគកូវីដ ខណៈពេលដែល 54,435 នាក់ទៀតបណ្តាលមកពីការរួមបញ្ចូលគ្នានៃមេរោគកូវីដ និងជំងឺផ្សេងៗទៀត។ ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ 90.1% មានអាយុចាប់ពី 65 ឆ្នាំឡើងទៅ ។

អាជ្ញាធរបានរាយការណ៍ពីការស្លាប់ចំនួន 5 នាក់ ឬតិចជាងនេះក្នុងមួយថ្ងៃក្នុងរយៈពេលមួយខែកន្លងទៅនេះ តួលេខនេះមិនស៊ីគ្នាជាមួយនឹងចំនួនពិធីបុណ្យសពដ៏ច្រើនដែលគេឃើញ និងថង់សាកសពដែលត្រូវបានគេឃើញយកចេញពីមន្ទីរពេទ្យដែលមានមនុស្សច្រើននោះទេ ។

ខណៈពេលដែលអ្នកជំនាញសុខភាពអន្តរជាតិបានព្យាករណ៍ថាមានយ៉ាងហោចណាស់មនុស្ស 1 លាននាក់បានស្លាប់ដោយសារកូវីដ-19 នៅឆ្នាំនេះ ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *