អនុប្រធានាធិបតីអាហ្សង់ទីនត្រូវបានគេរកឃើញថាមានបទពិរុទ្ធអំពើពុករលួយ
World

អនុប្រធានាធិបតីអាហ្សង់ទីនត្រូវបានគេរកឃើញថាមានបទពិរុទ្ធអំពើពុករលួយ

តុលាការនៅក្នុងប្រទេសអាហ្សង់ទីនបានកាត់ទោស អនុប្រធានាធិបតីលោកស្រី Cristina Fernandez de Kirchner អោយជាប់ពន្ធនាគារ៦ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានភាពវឹកវរក្នុងប្រទេស

លោកស្រី Fernandez មានអាយុ ៦៩ឆ្នាំត្រូវបានរកឃើញថាមានទោសក្នុងការក្លែងបន្លំឯកសាររដ្ឋបាល ដើម្បីផ្តល់ការងារសាធារណៈទៅកាន់មិត្តរបស់អ្នកស្រី។ ប៉ុន្តែអ្នកស្រីមិនទំនងជារស់នៅក្នុងពន្ធនាគារទេ។

លោកស្រី Fernandez អាចផុតទោសយោងទៅតាមឋានៈរបស់នាងនៅក្នុងជួររដ្ឋាភិបាល និងត្រូវបានគេរំពឹងថានឹងមានបណ្តឹងឧទ្ធរណ៍ដ៏វែងមួយ។
អ្នកស្រីក៏ត្រូវបានគេហាមឃាត់មិនអោយចូលការិយាល័យសាធារណៈមួយជិតផងដែរ ប៉ុន្តែអ្នកស្រីអាចនៅជាអនុប្រធានាធិបតីដដែល លុះត្រាបណ្តឹងនេះឡើងដល់តុលាការកំពូល។

ប្រភព ៖

BBC

Leave a Reply

Your email address will not be published. Required fields are marked *