ធនាគារកណ្ដាលរបស់រុស្ស៊ីទើបតែធ្វើការប្រកាសថា កម្រិតអតិផរណាអាម៉េរិកមានការកើនឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនក្នុងពេលជាង40ឆ្នាំកន្លងមកនេះ រីឯកម្រិតអតិផរណារបស់រុស្ស៊ីខ្លួនឯងហាក់មានការធ្លាក់ចុះកាន់តែទាប ពិសេសជាងនេះទៅទៀតនោះ ខ្លួនក៏បានបញ្ចុះអត្រាការប្រាក់ឲ្យនៅសល់ត្រឹមតែ 9.5%តែប៉ុណ្ណោះ ។ ធនាគារកណ្ដាលរបស់រុស្ស៊ីបានបញ្ជាក់បន្ថែមថា កម្រិតអតិផរណារបស់ប្រទេសខ្លួនហាក់មានការធ្លាក់ចុះកាន់តែទាប ស្របពេលដែលសេដ្ឋកិច្ចពុំមានការធ្លាក់ចុះដូចការរំពឹងទុកនោះទេ ។
ប្រភព ៖
Newsweek