លោក Donald Trump បាននិយាយថា លោកនឹងបំផ្លាញទីផ្សាររថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិកដោយក្រុមហ៊ុនចិនជាមួយនឹងការតម្លើងពន្ធ ១០០% ដែលជាការយកពន្ធទ្វេដង ។ លោក ត្រាំ បាននិយាយត្រង់ៗផ្ដាំទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយផ្ទាល់ក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុង Dayton រដ្ឋ Ohio នៅចំពោះមុខអ្នកគាំទ្ររបស់លោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។
លោក Trump បាននិយាយថា “រោងចក្រផលិតរថយន្តបិសាចធំៗ ដែលអ្នក(ចិន)កំពុងសាងសង់ក្នុងប្រទេសម៉ិកស៊ិកឥឡូវនេះ ហើយអ្នកគិតថាអ្នកនឹងទទួលបាននូវវា មិនមែនជួលជនជាតិអាម៉េរិក ហើយអ្នកនឹងលក់រថយន្តឱ្យយើងទេ” ។ យើងនឹងដាក់ពន្ធ ១០០% លើគ្រប់រថយន្តដែលចូលមកក្នុងសហរដ្ឋអាម៉េរិក ។
កាលពីដើមខែនេះ លោក Trump ធ្លាប់បានគំរាមយកពន្ធ ៥០% លើរថយន្តចិន។ គាត់ក៏បានស្នើសុំតម្លើងពន្ធរហូតដល់ ៦០% លើទំនិញចិនទាំងអស់ និង ១០% លើទំនិញដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ គាត់បាននិយាយថា គាត់មិនព្រួយបារម្ភអំពីវិធានការសងសឹកពីប្រទេសចិន ឬប្រទេសដទៃទៀតនោះទេ។
Bloomberg