អតីតប្រធានាធិបតីអាម៉េរិកលោក ត្រាំ គំរាមយកពន្ធ ១០០% លើរថយន្តទាំងអស់ដែលចិនផលិតហើយចង់យកមកលក់នៅអាម៉េរិក
Business China USA

អតីតប្រធានាធិបតីអាម៉េរិកលោក ត្រាំ គំរាមយកពន្ធ ១០០% លើរថយន្តទាំងអស់ដែលចិនផលិតហើយចង់យកមកលក់នៅអាម៉េរិក

លោក Donald Trump បាននិយាយថា លោកនឹងបំផ្លាញទីផ្សាររថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិកដោយក្រុមហ៊ុនចិនជាមួយនឹងការតម្លើងពន្ធ ១០០% ដែលជាការយកពន្ធទ្វេដង​ ។  លោក ត្រាំ បាននិយាយត្រង់ៗផ្ដាំទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយផ្ទាល់ក្នុងអំឡុងពេលសុន្ទរកថា​នៅទីក្រុង Dayton រដ្ឋ Ohio នៅចំពោះមុខអ្នកគាំទ្ររបស់លោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។

 

លោក Trump បាននិយាយថា “រោងចក្រផលិតរថយន្តបិសាចធំៗ ដែលអ្នក(ចិន)កំពុងសាងសង់ក្នុងប្រទេសម៉ិកស៊ិកឥឡូវនេះ ហើយអ្នកគិតថាអ្នកនឹងទទួលបាននូវវា មិនមែនជួលជនជាតិអាម៉េរិក ហើយអ្នកនឹងលក់រថយន្តឱ្យយើងទេ” ។ យើង​នឹង​ដាក់​ពន្ធ ១០០% លើ​គ្រប់​រថយន្ត​ដែល​ចូល​មក​ក្នុងសហរដ្ឋអាម៉េរិក ។

 

​កាលពីដើមខែនេះ លោក Trump ធ្លាប់បានគំរាមយកពន្ធ ៥០% លើរថយន្តចិន។ គាត់ក៏បានស្នើសុំតម្លើងពន្ធរហូតដល់ ៦០% លើទំនិញចិនទាំងអស់ និង ១០% លើទំនិញដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ គាត់បាននិយាយថា គាត់មិនព្រួយបារម្ភអំពីវិធានការសងសឹកពីប្រទេសចិន ឬប្រទេសដទៃទៀតនោះទេ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *