អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងកងកម្លាំងសន្តិសុខអាម៉េរិកចាប់ខ្លួន ខណៈអតីតមេដឹកនាំអាម៉េរិករូបនេះប្រកាសឲ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម
USA

អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងកងកម្លាំងសន្តិសុខអាម៉េរិកចាប់ខ្លួន ខណៈអតីតមេដឹកនាំអាម៉េរិករូបនេះប្រកាសឲ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម

ទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីការត្រៀមលក្ខណៈសន្តិសុខ ក្នុងករណីដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំបទឧក្រិដ្ឋនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះ ។

​អតីតមេដឹកនាំអាម៉េរិករូបនេះស្ថិតក្រោមការស៊ើបអង្កេតរបស់គណកម្មាធិការវិនិច្ឆ័យធំមួយដែលធ្វើឡើងដោយការិយាល័យមេធាវីស្រុក Manhattan ជុំវិញបទចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ហើយត្រូវបានចោទប្រកាន់ពីបទរៀបចំការបង់ប្រាក់ចំនួន 130,000 ដុល្លារដល់តារាភាពយន្តអាសអាភាស Stormy Daniels តាមរយៈមេធាវីរបស់គាត់​ ។ នាង Daniels អះអាងថា ទទួលបានប្រាក់កំឡុងពេលយុទ្ធនាការបោះឆ្នោះប្រធានាធិបតីឆ្នាំ 2016 ដើម្បីរក្សាភាពស្ងៀមស្ងាត់អំពីទំនាក់ទំនងផ្លូវភេទរបស់នាង និងលោក ត្រាំ នាពេលកន្លងមក ទោះបីជាលោក ត្រាំ បានបដិសេធថាទំនាក់ទំនងបែបនេះមិនធ្លាប់មានក៏ដោយ ។

​ចំណែកឯលោក ដូណាល់ ត្រាំ វិញបាន​អះអាងនៅមុននេះបន្តិច​ថា លោក​នឹង​ត្រូវគេ​ចាប់​ខ្លួន​នៅ​ថ្ងៃ​អង្គារសប្ដាហ៍ក្រោយ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ដើម្បី «យក​ប្រទេស​របស់​យើង​មក​វិញ» ។

ប្រភព ៖ CNN

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *