អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ​ បាននិយាយថា អឺរ៉ុបគួរតែផ្ដល់ជំនួយឲ្យអ៊ុយក្រែនច្រើនជាងអាម៉េរិក​ ព្រោះអាម៉េរិករងផលប៉ះពាល់ពីសង្រ្គាមនេះតិចជាងអឺរ៉ុប!!
Breaking News

អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ​ បាននិយាយថា អឺរ៉ុបគួរតែផ្ដល់ជំនួយឲ្យអ៊ុយក្រែនច្រើនជាងអាម៉េរិក​ ព្រោះអាម៉េរិករងផលប៉ះពាល់ពីសង្រ្គាមនេះតិចជាងអឺរ៉ុប!!

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិកមានបញ្ហាផ្ទាល់ខ្លួនជាច្រើន​ក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី ។ លោក​បាន​ទទូច​ថា ​​អឺរ៉ុបទេ​ដែល​គួរ​តែជាអ្នក​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ក្រុង​គៀវ ដោយសារ​អឺរ៉ុប​រង​ឥទ្ធិពល​ខ្លាំង​ពី​ស្ថានការណ៍នៅអ៊ុយក្រែន ។

​លោក​បាន​បន្ត​ថា៖ «រហូត​មក​ដល់​ពេល​នេះ យើង​បាន​ផ្តល់​ប្រាក់​ជាង ៦០ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ជាការប្រសើរណាស់ បណ្តាប្រទេសអ៊ឺរ៉ុប ដែលជាក់ស្តែងរងផលប៉ះពាល់ខ្លាំងជាងយើង បានផ្តល់តែមួយភាគតូចនៃចំនួននោះប៉ុណ្ណោះ”​ ។  ប្រសិនបើគាត់នៅតែកាន់តំណែងគាត់ “អាច​ទៅអឺរ៉ុប​ហើយនិយាយថា ‘ស្តាប់ អ្នកនឹងត្រូវបញ្ជូនប្រាក់​ច្រើនជាងយើង ។’ ហើយពួកគេនឹងធ្វើវាដោយរីករាយ​ ​។

យើង​មាន​បំណុល 35 ពាន់​ពាន់​លាន​ដុល្លារ ។ យើងមានបញ្ហា​អតិផរណានៅក្នុងសហរដ្ឋអាម៉េរិក វិបត្តិថាមពល និងបញ្ហាផ្សេងៗទៀត ។ អតីតប្រធានាធិបតីបានអះអាងថា ក្នុងអំឡុងពេលអាណត្តិរបស់គាត់ សហរដ្ឋអាម៉េរិក “គ្មានបញ្ហា” ជាមួយរុស្ស៊ី ចិន ឬកូរ៉េខាងជើង ហើយក៏គ្មាននរណាម្នាក់​និយាយអំពីអ៊ុយក្រែនដែរ ។

លោក ត្រាំ បាន​បន្តនិយាយថា ប៉ុន្តែក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំក្រោមការដឹកនាំរបស់លោក​ ចូបៃដិន សហរដ្ឋអាម៉េរិក បានចេញពីភាពខ្លាំងបំផុតដែលមិនធ្លាប់មាន​ទៅជាខ្សោយបំផុត ​ ​។

ប្រភព ៖​ RT

Leave a Reply

Your email address will not be published. Required fields are marked *